លោកញឹកប៊ុនឆៃ៖ គ្មាន​ជំនួប​ចរចា​ជា​មួយ​បក្ស​ប្រឆាំង​នោះ​ទេ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច ដែលទើបតែត្រូវបានព្រះមហាក្ស​ត្រតែង​តាំង​ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី បានធ្វើការបដិសេធន៍ទៅនិងព័ត៌មានដែល​លេច​លឺថា លោកបានទៅជួបចរចាជាមួយមេបក្សសង្រ្កោះជាតិ នៅក្នុងប្រទេសថៃ កាលពីពេល​ថ្មី​កន្លង​ទៅ​នោះ។លោក​ ញឹក ប៊ុនឆៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួ​បទ្វេភាគីជាមួយគណប្រតិភូ ក្រុមហ៊ុន​ស្ថាបនា​​ផ្លូវ​ដែក China Railway Construction Corporation Limited នៃសាធារណរដ្ឋប្រជាមានិតចិន​នៅទីស្តី​ការ​គណ​​​​រ​ដ្ឋមន្រ្តីថា  លោកពុំមានជួបចរចាអ្វីជាមួយមេបក្សប្រឆាំង លោក សម រង្សី ឬ​ក៏មន្រ្តីណាមួ​យ​របស់​គណបក្ស​​​​​សង្រ្គោះជាតិនោះឡើយ ។ 

បើទោះជាមាន ការរួមដំណើរជាមួយក្នុងជើងយន្តហោះទៅកាន់ប្រទេសថៃដើម្បីពិនិត្យសុខភាព កាល​ពីពេល​ថ្មី​នេះ​ក៏ដោយ។លោកបញ្ជាក់ថា កាលពីថ្ងៃទី៧ខែតុលាកន្លងទៅថ្មីៗនេះ លោកបានចេញទៅប្រទេសថៃ ដើម្បី​ពិនិត្យ​​​សុខភាព តាមទម្លាប់ដូចរៀងរាល់ឆ្នាំ ចែដន្យជើងយន្តហោះដែលលោកធ្វើដំណើរនាពេលយប់នោះ ក៏​ចំ​ពេល​ដែល លោកសម ​រង្សី មេបក្សសង្រ្គោះជាតិធ្វើដំណើរទៅ​ក្រៅប្រទេសតាមជើងយន្តហោះ​នោះដូច​គ្នា​ដែរ។ លោក​បន្តថា ថ្វីបើជិះក្នុងយន្តហោះតែមួយក៏ពិត មែន តែមិនបាននិយាយជាមួយគ្នា ឬ ក៏អង្គុយនៅក្បែគ្នា​នោះ​ទេ គឺ កៅអីរបស់លោកអង្គុយនៅខាងក្រោយ ចំណែក លោក សម រង្សី និងបក្សពួកគាត់អង្គុយ​នៅកៅ​អី​ខាង​មុខ​ឯណោះ។
លោក ញឹក ប៊ុនឆៃ បន្តទៀតថា តាមពិតទៅលោកត្រូវចេញទៅពិនិត្យសុខភាពនៅប្រទេសថៃ នៅថ្ងៃទី៥ឬទី៦ ប៉ុន្តែរកទិញសំបុត្រយន្តហោះមិនបាន ហើយទិញសំបុត្របាននៅថ្ងៃទី៧ពេល យប់ ហើយទៅបាន​តែម្នាក់​ឯង​ថែម​ទៀតផង លោកមិនបានដឹងទេថា ត្រូវជិះជើងយន្តហោះជាមួយនឹងពួកគាត់នោះ។ នៅពេលយន្តហោះ​ទៅ​ដល់ប្រទេសថៃទៀតសោត លោកឃើញខាងភាគីថៃគេយករថយន្តមកទទួលក្រុមលោក សម រង្សី ចេញទៅ​បាត់ ចំណែករូបលោកត្រូវជិះរថយន្តធម្មតា​ចូលទៅក្នុងប្រទេសថៃ ដើម្បីពិនិត្យសុខភាព៕ដោយ៖ ស.ស្អាត
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

វិស័យទេសចរណ៍ជាមាសបៃតង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

វិស័យទេសចរណ៍ជាមាសបៃតងក្នុងការអភិវឌ្ឍសេដ្ឋកិច...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [384]


​ម៉ាឡេស៊ី​កំពុង​ថ្ពក់ភ្ញៀវ​ទេសចរ​កម្ពុជា​ឲ្យ​ទៅ​កម្សាន្ត​នៅ​ប្រទេស​របស់​ខ្លួន ​

ភ្នំពេញ៖ ក្រុមមន្រ្តីផ្នែកទេសចរណ៍របស់ប្រទេសម៉ាឡេស៊...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [568]


តន្ត្រី​​ករ​​Palvos​​ Fyssas​​ត្រូវ​​បាន​​គេ​​សំ​​លាប់​​

ប្រទេសក្រិក៖ កាលពីថ្ងៃ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [344]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 284 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2242 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965142​ នាក់