អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ​​អេដស៍​: ​ពិនិត្យ​​ឡើង​​វិញ​​នូវ​​ច្បាប់​​ និង ​​គោល​​នយោ​​បាយ​​ នៃ​​ការ​​រីក​​ រាល​​ដាល​​មេ​រោគ​​អេដស៍​​និង​​ជំងឺ​​អេដស៍​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងស្ថាប័នពាក់ព័ន្ធ កំពុងពិនិត្យឡើងវិញនូវច្បាប់ និង គោល​នយោ​​បាយ នៃការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ដើម្បីកាត់បន្ថយ ល្បឿន នៃការចម្លងមេរោគ​អេដស៍​​​​​​​​​ថ្មី និងបញ្ឍប់ការស្លាប់ដែលពាក់ព័ន្ធនឹងមេរោគអេដស៍គឺ សំដៅធ្វើយ៉ាងណាឆ្លើយតបនឹងមេរោគអេដ​ស៍ឲ្យមានប្រសិទ្ធភា​ព។​នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការពិនិត្យឡើងវិញអំពីច្បាប់និងគោល នយោ​​បា​យ នៃការរីករាលដាលមេរោគអេដស៍ ថ្ងៃទី១៦ ខែកញ្ញ ក្នុងរាជធានីភ្នំពេញ ដោយ មាន ការ​ចូលរួម​ពី​ក្រសួងស្ថាប័ននានាព្រមទាំងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាញ អ្នក ផ្ទុកមេរោគអេដស៍ និងអង្គការ​សហប្រជាជាតិចំនួន៧៥នាក់ លោកវេជ្ជបណ្ឌិត ទា ផល្លាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏​ មាន​ប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ នៅតែមានក្តីកង្វល់ចំពោះបញ្ហាជំងឺមេរោគអេដស៍នេះ ប៉ុន្តែ​ពាក់ព័ន្ធនឹងការងារ បង្ការ កម្ពុជា មានអំណះអំណាងវិទ្យាសាស្ត្រគ្រប់គ្រាន់ក្នុ​ងការបង្ហាញពីជោគជ័យ ក្នុង​ការ​ទប់ ស្កាត់ការរាលដាលមេរោគអេដស៍នៅកម្ពុជា។

លោកបន្តថា ការជម្រុញឲ្យមានច្បាប់និងគោល នយោ​បាយ​​​នៃការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ គឺមានសារៈសំខាន់ណាស់ ដែលនឹង​ជួយសម្រួល​លើ​ការងា​របង្ការ ការព្យាបាល កាត់បន្ថយផលប៉ះពាល់នានា ពាន់ព័ន្ធ ទៅនឹងការឆ្លើយតបនឹង​មេរោគអេដស៍ឲ្យ​មានប្រសិទ្ធភាព។លោកស្រី Marie Odile Emond​តំណាង​អង្គការUNAID មានប្រសាសន៍ថា យើងមើល ឃើញ​ថា ​កម្ពុជា​បានកំពុង​គាំទ្រដ​ល់កា​រអនុវត្តកម្មវិធីកាត់​បន្ថយ​​​​គ្រោះថ្នាក់នៅកម្ពុជានៅក្នុងបរិប​ទនានា។ អាជ្ញាធ​រ​ជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ក្រសួងសុខា​ភិ​បាល​ និងស្ថាប័ន ពាក់ព័ន្ធ​ចំបងៗបានរួមគ្នា​អនុវត្ត​ការ​ងារនេះ គួរជាទីមោទនៈ ដើម្បីទទួលបាននូវការ​ឆ្លើយ​តប ប្រកប ដោយប្រសិទ្ធភាព និងគ្របដណ្តប់ បានកាន់​តែ​ច្រើន។ អង្គការUNAID នៅតែបន្តគាំទ្រ រាល់យុទ្ធ​សាស្ត្រ​​នានា​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​លុប​បំបាត់​​​​​ជំងឺ​អេដស៍តាម យុទ្ធ សាស្ត្ររបស់អង្កការសហ​ប្រជាជាតិ​គឺបីសូន្យ​ កាត់បន្ថយការឆ្លងថ្មី សូន្យ ស្លាប់ និង សូន្យរើស អើង៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អង្គការពីរ​បាន​ចេញ​​របាយ​​ការ​ណ៍​​រួ​ម​​គ្នា​​ពាក់​​ពន្ធ័​​និង​​ដំណើរ​​ការ​​បោះ​​ឆ្នោ​ត​​

រាជធានីភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា បានសហ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [394]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 71 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 627 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039894​ នាក់