ប្រទេសអៀកឡង់ខាងជើង៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ មន្រ្តីប៉ូលីសប្រចាំទីក្រុង Belfast បានចាប់ខ្លួនបុរស
ម្នាក់អាយុ ៣៣ឆ្នាំដោយសង្ស័យថា បុរសម្នាក់នោះគឺជាប់ទាក់ទិននឹងអំពើមនុស្សឃាតចំនួន ២ករណីទៅលើ
បុរសម្នាក់និងស្រ្តីម្នាក់នៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងទីក្រុង Belfast បន្ទាប់ពីមន្រ្តីប៉ូលីសបានរកឃើញសាកសព ទាំង ២ នៅកន្លែងកើតហេតុនោះ។ អ្នកនាំពាក្យម្នាក់បានអោយដឹងថា សាកសពទាំង២នាក់នោះគឺត្រួវបានរក
ឃើញនៅ វេលាម៉ោង ២និង៤៥នាទីបន្ទាប់ពីទទួលបានដំណឹងពីអ្នកដែលរស់នៅក្បែរកន្លែងកើតហេតុនោះ។
មន្រ្តីប៉ូលីសបានអះអាងថា ទ្វារផ្ទះល្វែងមួយខ្នងនោះគឺត្រួវបានជនដៃដល់វាយកំទេច។ គួរបញ្ជាក់ផងដែរថា ជន
រងគ្រោះទាំង ២នាក់នោះគឺមានអាយុចំណាស់ទៅហើយ ក៏ប៉ុន្តែពួកយើងសង្ឃឹមថា ប្រជាជនឬក៏អ្នកជិតខាងដែល រស់នៅក្បែរកន្លែងកើតហេតុនោះនឹងជួយសហការដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ពួកយើង។ អ្នកស្រី Una Jennings បានមានប្រសាសន៍ថា អំពើមនុស្សឃាតបែបនេះគឺពិតជាអំពើដ៏សាហាវយង់ឃ្នងបំផុតនៅក្នុងតំបន់នេះ។
អ្នកស្រី បានបន្តទៀតថា មូលហេតុនៃការស្លាប់របស់ជនរងគ្រោះទាំង ២នាក់នោះគឺមិនទាន់បានដឹងនៅឡើយ
ទេ។ ដោយ៖ តុលា