សម្តេចតេជោ ហ៊ុន សែន៖ ​ទ្វារ​រដ្ឋ​សភា​បើក​ចំហ​សម្រាប់​បក្ស​ប្រឆាំង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖ នៅ​ព្រឹក​មិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា គណ​បក្ស​ប្រជាជន​កម្ពុជា នៅតែ​រក្សា​គោលជំហរ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រម​ព្រៀង​ផ្តល់​តំណែង​ជា​អនុប្រធានរដ្ឋសភា​១ ប្រធាន​គណៈកម្មការ​៤ និង​អនុប្រធាន​គណៈកម្ម​ការ​៥ ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ឮ​សម្តេចតេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បង្ហើប​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះឆ្នោតយល់ព្រម​ផ្តល់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា១​ ប្រធាន​គណៈកម្មការ ៤ និង​អនុប្រធាន​គណៈកម្មការ ៥ ដល់​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​រដ្ឋសភា។ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​នៅ​រដ្ឋសភាសិន សម្តេចមិន​ហ៊ាន​ធានាថា សមាជិក​សភាទាំងអស់របស់​គណបក្ស​ប្រជាជន​កម្ពុជាសម្រេច​បែបណា​នោះទេ។

សម្តេចនាយករដ្ឋមន្រ្តី​បញ្ជាក់ថា មុននឹង​ឈានដល់​ការចរចា​ណាមួយ ទាល់តែ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះ​បរម​រាជវាំង​​ជា​មុនសិន។ ហើយសមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ត្រឹមតែ៥៥រូប​ទេ មិនមែន៦៣រូប ដូច​គណបក្ស​ប្រឆាំង បាន​ប្រកាស​​នោះឡើយ។សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ប្រកាសថា ការជាប់គាំងមិនអាច​បន្ត​កិច្ចចរចា​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក ដោយ​សារតែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង​ប្រធាន​រដ្ឋសភា។ ប៉ុន្តែគណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ឲ្យ​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភាកាន់កាប់​ជា​ប្រធាន​រដ្ឋសភា​បានទេ។សម្តេច​ព្រមាន​ដល់​​គណ​បក្ស​សង្គ្រោះជាតិ កុំ​ឲ្យ​ប្រព្រឹត្ត​ហួស​ពី​ច្បាប់ ដែល​ឈាន​ទៅ​ប្រកាស​ជ័យជម្នះ នៅ​រដ្ឋសភារហូត​ដល់​៦៣រូបឬក៏​អាច​ឈានទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ទៀត​ជាដើមនោះ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កាកបាទក្រហម​កម្ពុជាបាន​ជម្រុញឲ្យនិ​ស្សិតចូលរួ​មក្នុងសកម្មភាព​មនុស្សធម៌​

និស្សិតសកលវិទ្យាល័យកម្ពុជា១២០ រូបទទួលការបណ្តុះបណ្ត...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [674]


ជនចិត្ត​ឆៅបាញ់​សំលាប់​មនុស្ស​ម្នាក់​ រួចហើយ​ក៏បាញ់​សំលាប់​ខ្លួន​ឯងទៀត​

សហរដ្ឋអាមេរិក៖ កាលពីយប់ម្សិលមិញ វេលាម៉ោង ៩នឹង០៥នាទ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [372]


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [788]


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [1096]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 314 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 569 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864246​ នាក់