អូស្ត្រាលីគ្រោង​ផ្តល់ហិរញ្ញប្ប​ទាន៨៥.៣ ​លានដុល្លារអាមេរិក​សម្រាប់កិច្ចសហ​ប្រតិបត្តិការ២ឆ្នាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានសរុបប្រមាណ៨៥.៣លានដុល្លារអាមេរិក សម្រា ប់កិច្ច​​​​​ប្រតិបត្តិ​ការ ឆ្នាំ២០១៣-២០១៤ ។ដោយឡែក ឆ្នាំ២០១៤ អូស្ត្រាលី គ្រោងនឹងផ្ត​ល់​ហិរញ្ញ​ប្ប​ឥតសំណង ជាង១៣​លាន​​ដុល្លារអាមេរិកសម្រាប់ កែលំអហេដ្ឋារចនាសម្ព័ន្ធ​ដែលខូ​ច​ខា​តដោ​យទឹកជំនន់។ ការផ្តល់ហិរញ្ញ​​​ប្បទាន​នេះ​​ត្រូវ បានបង្ហើបឱ្យដឹងក្នុងជំនួបពិភាក្សាមួយរវាង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Alison BURROWS ឯកអគ្គរា​ជទូ​តអូ​ស្រ្តាលីប្រចាំ​ប្រទេសកម្ពុជា កាលពីថ្ងៃម្សិលមិញ។ លោក អូន ព័ន្ធ​មុនី​រ័ត្ន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអូស្ត្រាលី នៅតែបន្តតួនាទីយ៉ា​ងសំខា​ន់​ក្នុង​​​ការ​ចូ​​​ល​រួ​មអ​ភិ​វឌ្ឍន៍ប្រទេ​ស​កម្ពុជា ក្នុងភាពជាដៃគូដ៏ល្អប្រសើរ និងស្មើភាព។​ជា​ក់​​ស្តែង ស​ម្រាប់​ឆ្នាំ២០១៣-២០១៤ នេះ រដ្ឋាភិបាលអូស្ត្រាលី គ្រោង​នឹងផ្តល់ហិរញ្ញប្បទាន ៨៥​.៣​លា​ន​ដុល្លារអាមេរិក ដោយផ្តោត​សំ​ខា​ន់លើគម្រោងមួយចំនួន ដូចជា ​វិស័យ​សុខា​ភិ​បាល អប់​​រំនិង​ការ​បណ្តុះ​ប​ណ្តា​ល កសិកម្ម អភិបាលកិច្ច ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ និងការបោស​សម្អា​ត​មីន។

លោក បន្តថា តាមរយៈដៃគូដ៏សំខាន់នេះ អូស្ត្រាលីបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា លើ​ការ​លើ​កម្ពស់ហេដ្ឋារចនា​​​​​​សម្ព័ន្ធសម្រាប់តភ្ជាប់ផ្លូវដឹកជញ្ជូន ព្រមទាំងចូលរួមអភិវឌ្ឍន៍ធ​ន​ធា​ន​ម​នុស្ស ដោយទទួលយកនិស្សិតកម្ពុជាទៅបន្ត​ការសិក្សានៅប្រទេសអូស្ត្រាលីផងដែរ។ លោកស្រី Alison BURROWS ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ដ៏ល្អ​ប្រសើរ រវាងរាជ​រដ្ឋា​ភិបាលកម្ពុជា ជាមួយនឹងអូស្រ្តាលីផងដែរ។ ដោយឡែកឆ្នាំ២០១៤ នេះ អូស្រ្តាលី គ្រោងផ្តល់​​​​​​​​​​​​​​​​​​​​ហិរញ្ញប្ប​​​​​​​​​​​​ទានឥតសំណ​ងចំនួន៦.៦៨លា​នដុ​ល្លា​​រអា​មេ​រិក សម្រាប់គម្រោងស្តារឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធដែលខូច​ខាតដោយទឹកជំ​នន់ និ​ង​៦.​៦៧​លាន​ដុល្លារអាមេរិកទៀត សម្រាប់គម្រោងកែលំអផ្លូវតាមជនបទជំហានទី២ ដែល​គ​ម្រោ​ងទាំងពីរនេះ ចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៤នេះ។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១១ រាជរដ្ឋា​ភិបាល​អូស្រ្តាលីបានផ្តល់​ហិ​រ​ញ្ញ​ប្ប​ទា​ន​ឥត​សំណង​ដល់​ក​ម្ពុជា ចំនួន៥៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទា​នសហប្រតិ​បត្តិ​ការផ្លូវការ អភិវឌ្ឍន៍ទាំងនោះ ត្រូវបានវិភាជន៍លើកម្មវិធីអភិវឌ្ឍន៍ទ្វេភាគី និង​កម្មវិធីអភិវឌ្ឍ​ន៍​អ​នុ​​តំបន់​អាស៊ីបូព៌ា៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តម្លៃពន្ធផ្លូវ​ឡាន​ស៊េរី​ទំនើបៗ​ឡើងថ្លៃ​នៅឆ្នាំ២០១៤​

ភ្នំពេញ៖ ឆ្នាំ​២០១៤បានកំណត់​តម្លៃពន្ធ​ផ្លូវ​លើ​​មធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [371]


មនុស្ស ៣នាក់ត្រួវបានគេចាក់បណ្តាលអោយរងរបួសជាទំងន់

អៀកឡង់ខាងជើង៖ កាលពីថ្ងៃអង្គារម្សិលមិញ មនុស្ស ៣នាក់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 180 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 199 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863876​ នាក់