បទល្មើសនេសាទនៅក្នុងខេត្តក្រចេះ​មាន​ការ​​ថយចុះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ក្រចេះ៖​ ប្រតិភូរាជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជាប្រធាន​រដ្ឋបាល​ជលផល ​លោក​ ណៅ ​ធួក បានវាយ​តម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមមន្រ្តី​ជលផល​ខេត្តក្រចេះ​ដែលបាន​ធ្វើការបង្រ្កាប​បទល្មើស​នេសាទ​នៅ​ក្នុង​ខេត្តនេះបានជាបន្តបន្ទាប់​កាត់បន្ថយបទល្មើសនេសាទឲ្យនៅកម្រិតទាបបំផុតតាមតែអាចធ្វើទៅបាន ​។ លោក​ ណៅ ធួក​ បានមាន​ប្រសាសន៍ កាលពីចុងសប្តាហ៍ទី៤​ខែមិថុនា​នេះថា  បទល្មើស​នេសាទ ​ដែលកើត​មាននៅក្នុង​ខេត្តក្រចេះ​គឺមានចំ​នួនមិន​ច្រើនទេ ដោយសារកម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបជាប្រចាំធ្វើឲ្យបទ ល្មើសយក​ចុះជាលំដាប់​ ។

សូម​បញ្ជាក់ថា នៅចុងខែមិថុនា ​ក្នុងសប្តាហ៍នេះ​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្តក្រចេះ​បាន​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​អភិរក្ស​ជលផល ​ដោយ​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ និង​សហគមន៍​នេសាទ​ហើយ​ធ្វើ​ការ​បង្ក្រាប​បាន​ទូក​នេសាទ​ចំនួន​៥​គ្រឿងដែល​បាន​លួច​ធ្វើ​សកម្មភាព​បណ្តែត​មង​ចាប់​ត្រីនៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគ​ង្គ​ ខេត្តក្រចេះ​ ។​​សូមរំលឹកថា  តាមអនុសាសន៍សម្តេច​តេជោ ​សែន ​នាយក​រដ្ឋមន្រ្តី​ នៃព្រះរាជា​ណាចក្រ​កម្ពុជា​ធ្លាប់បាន​ប្រកាស​អំពី​វិធាន​ការដ៏តឹងរ៉ឹង​ដើម្បីប្រ​ឆាំងនឹង​បទល្មើស​នេសាទ​ខុសច្បាប់ ​នៅ​ទូទាំង​ប្រទេស​ដោយមិន​រាថយ ​និងជំរុញដល់មន្រ្តីជំនាញបន្តចុះអនុវត្តភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួននៅគ្រប់គោលដៅ ។
មន្រ្តីរាជ​រដ្ឋាភិបាល ​នាពេលកន្លងមក​បានថ្លែង​ឲ្យដឹងថា​  ​ចាប់​តាំង​ពីរាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​បង្ក្រាប​បទល្មើស​នេសាទ​ ​និង​បាន​លុបចោល​ទាំង​ស្រុង​នូវ​ឡូត៍​នេសាទ​ទូទាំង​ប្រទេស​ការ​ប្រមូល​ទិន្នផល​ត្រី​មានការ​កើនឡើង ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [559]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [576]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [613]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [582]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កម្ពុ​ជា ​​​បញ្ជូន​​កងទ័ព​​​២០២​នាក់​ ​​ចុះ​បេស​កម្ម​​​ដោះមីន​​​​នៅ​ម៉ាលី​​

ភ្នំពេញៈ កម្ពុជាបាន​​បញ្ជូន​​កងទ័ព​មួក​​ខៀវចំនួន​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [260]


ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់ក្រុងកែ បសម្រាប់បុណ្យសមុទ្រឆ្នាំនេះ

ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [291]


ប្រទេសជប៉ុ​ន​បាន​ចាប់​ផ្តើ​ម​បង្ហោះ​ Rocket ​ទៅ​ក្នុង​បរិ​យា​កាស​

ប្រទេសជប៉ុន៖ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហោះRoc...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [634]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 120 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1131 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747110​ នាក់