លោក ​ហ៊ុន ​សែន ​ណែនាំ​កងកម្លាំង​ប្រដាប់​អាវុធ ​ឲ្យ​រក្សា​ស្ថិរភាព​និង​សន្តិសុខ​តាម​ព្រំដែ​ន​កម្ពុជា-ថៃ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី២៥ ខែតុលា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បាន  ធ្វើការណែ​នាំ ដល់កងកម្លាំង ប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឲ្យរក្សាស្ថិរភាពនិងសន្តិសុខទោះ បីជា តុលា​ការ​ឡា​អេចេញសេចក្តីសម្រេចលើសំនុំរឿង បកស្រាយសាលក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទ​ព្រះវិហារ​​យ៉ាង​ណា​ក៏ដោយ។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បញ្ជាក់ ថា ទោះជាលទ្ធផលយ៉ាងណា ក៏ទំនាក់ទំនង ​កម្ពុជា-ថៃនៅតែប្រកាន់​ខ្ជាប់​នូវជំហរមិត្តភាពនិងសហប្រតិបត្តិការល្អជាមួយគ្នាដដែល ។​

នាយករដ្ឋមន្រ្ដីលោក ហ៊ុន សែន បានមានប្រសាសន៍ ថា សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុងឡាអេ ​ដែល​​​នឹ​ង​​ប្រកាស​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ មានន័យ​យ៉ាងណា​ក៏ដោយ ហើយអំណោយផល​ដល់​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ឬក៏​ដល់​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ក៏រាជរដ្ឋាភិបាល​ទាំង​ពីរ នៅតែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​មិត្តភាព ​និង​សហ​​​ប្រតិបត្តិការ​ល្អ រវាង​រដ្ឋាភិបាល​ទាំងពីរ កងទ័ព​ទាំង​ពីរ និង​ប្រជាជន​ទាំងពីរ ហើយ​ដាច់ខាត​រក្សា​ឱ្យបាន​​នូវ​សុវត្ថិ​ភាព សន្តិសុខ និង​សន្តិភាព នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ។​​

គួរបញ្ជាក់ ថា តុលាការអន្ដរជាតិ ទីក្រុងឡាអេ នឹងប្រកាសសាលដីកា លើសំណុំរឿងប្រាសាទ ព្រះវិហារ នៅថ្ងៃទី​​១១ ខែវិច្ឆិកា ឆ្នាំខាងមុខនេះ ហើយលោកឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា នឹង​​ដឹកនាំគណៈប្រតិភូ ទៅចូលរួម​ស្ដាប់​ការប្រកាសសាលក្រមនេះ។នាយករដ្ឋមន្ត្រី​ថៃ កាលពីថ្ងៃទី១៧ ខែតុលា​បាន​​ប្រកាស ថា នឹង​ធ្វើការ​ជាមួយ​ភាគី​កម្ពុជាដើម្បី​រក្សា​សន្តិភាព​នៅ​តាម​ព្រំដែនបើទោះជា​សេចក្តីសម្រេច​តុលា​ការ​​អន្តរ​ជាតិ​ទី​ក្រុងឡាអេ មានលទ្ធផលយ៉ាង​ណា​​ក៏ដោយ​ ហើយថា លោកស្រីយី​ង​ឡាក់នាយករដ្ឋមន្ត្រី​ថៃកំពុង​រៀប​​ចំ​ការចរចា​ជា​ផ្លូវការ​មួយ​ជាមួយ​ភាគី​កម្ពុជាមុនពេលតុលាការ​អន្តរជាតិ​មួយ​​នេះប្រកាស​សេចក្តីសម្រេច​លើ​​ជម្លោះ​​​​ប្រាសាទព្រះវិហារ ៕ ដោយ ៖ រតនា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នាយករដ្ឋមន្ត្រី​កម្ពុជា គ្រោង​នឹងបំពេញ​ទស្សនកិច្ច​នៅប្រទេសបេឡារូស ​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [327]


​តារា​ស្រី​ហង្សមាស ​ឱក ​សុគន្ធកញ្ញា​ ប្រកាសចង់​បានប្តី​

ភ្នំ​​​ពេ​ញ​៖​ តារាច​ម្រៀ​ងស្រីល្បី​ឈ្មោះ​ ​មានភា​...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [721]


ក្រុមហ៊ុន​សាងសង់​ផ្លូវ​ឈូសប៉ះ គ្រាប់​​​មិន​​​ទាន់​​ផ្ទុះ​​នៅ​​កំ​ពង់​​ស្ពឺ

គ្រាប់ផ្លោង​ធុន១២០មី​លី​ម៉ែត្រ​ចំនួន​១០៨​គ្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [292]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 379 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1113 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864790​ នាក់