ក្រុមអ្នកវិនិយោគចិននឹងមកបណ្តាក់ទុន រកស៊ីលើវិស័យធំៗចំនួន៤នៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ក្រុមអ្នកវិនិយោគនៃប្រទេសមហាមិត្តចិននឹងមកបណ្តាក់ទុនរកស៊ីនៅក្នុង​ប្រទេសកម្ពុជាលើវិស័យ
ធំៗចំនួន៤ វិស័យកសិកម្មវិស័យទេសចរណ៍វិស័យឧស្សាហកម្មរ៉ែនិងថាមពលនិងវិស័យកសាងហេដ្ឋារចនា
សម្ព័ន្ធ ។នេះបើតាមការលើកឡើងរបស់គណៈប្រតិភូក្រុមអ្នកវិនិយោគចិនដែលដឹកនាំដោយលោកJiaqiang Li
សកលវិទ្យាធិការនៃសកលវិទ្យាល័យទ្ស៊ីងហ័រ នៅក្នុងជំនួបជាមួយអគ្គលេខាធិ​ការស្តីទីនៃអគ្គលេខាធិការ
ដ្ឋានព្រឹទ្ធសភានៅព្រឹកថ្ងៃទី២៧ខែមីនានេះនាវិមានព្រឹទ្ធសភា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះលោក ឡោក ឆាយ អគ្គលេខាធិការស្តីទីនៃអគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភាបានឲ្យដឹងថាគណៈប្រតិភូវិនិយោគចិនដឹកនាំដោយលោក Jiaqiang Li សកលវិទ្យាធិការនៃសកល
វិទ្យាល័យទ្ស៊ីងហ័របានសម្តែងនូវបំណងចង់មកវិនិ​យោគយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ 

វិស័យដែលអ្នកវិនិយោគចិនចង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលឆាប់ៗខាងមុខ​នោះរួមមាន
 វិស័យទេសចរណ៍វិស័យឧស្សាហកម្មរ៉ែនិងថាមពលវិស័យកសិកម្មនិងវិស័យ​កសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកអគ្គលេខធិការស្តីទី បន្តថាគណៈប្រតិភូចិនក៏បានសម្តែងនូវការកោតសរសើរយ៉ាង​ខ្លាំងចំពោះការ
អភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាដោយមើលឃើញពីសក្តានុពលនៃការ​អភិវឌ្ឍ​ទាំងអស់នេះហើយបាន
ធ្វើឲ្យក្រុមអ្នកវិនិយោគចិនទាំងអស់មានបំណងចង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តទៀតថាចំពោះការមកវិនិយោគផងដែរគណៈប្រតិភូវិនិយោគចិនបានសុំ​ការជួយគាំទ្រ
ពីស្ថាប័នព្រឹទ្ធសភានិងរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឲ្យដំណើរការវិនិយោគ​ចិនរបស់ក្រុមហ៊ុននៅកម្ពុជា
មានភាពរលូនទៅមុខ។    នៅក្នុងជំនួបរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានេះដែរគណៈប្រតិភូក្រុមអ្នក
វិនិយោគចិន​ក៏បានសម្តែងនូវការជួយគាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សចំពោះមន្រ្តីនៅក្នុង
​ព្រឹទ្ធសភាកម្ពុជា៕

 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

និស្សិត ក្រីក្រ១០នាក់ទទួលអាហារូបកណ៏ជួសជុលបច្ចេកទេសរយៈពេល២ឆ្នាំ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [852]

បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលប្រកបដោយ សុខសន្តិភាពនិងមានការអភិវឌ្ឍន៏គ្រប់វិស័យហើយក្នុងចំណោមវិស័យទាំងនោះ វិស័យយានយន្ត ក៏កំពុង មានការរីកចំរើនគួរកត់សំគាល់ ផងដែរ ។... អានបន្ត


ក្រសួងព័ត៌មានប្រកាស​ជ្រើស​រើស​មន្ត្រី​រាជ​កា​រ​ចំនួន៨០នាក់
ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [847]

ក្រសួងព័ត៌មាននៅឆ្នាំ ២០១៤ខាងមុខនេះ នឹងបើកការប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន៨០នាក់ ឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌរដ្ឋដើម្បីជំនួយ មន្ត្រី ដែល ចូលនិវត្តន៍ និងដើម្បីជួយសម្រួលការងារក្នុងវិស័យព័ត៌មានឱ្យកាន់តែមានភាព ប្រសើរ ឡើងស្របទៅតាមការរីកចំរើនរបស់ប្រទេសយើង និងពិភពលោក។... អានបន្ត


កំពង់ធំនៅមិនទាន់អនុវត្តគោលនយោបាយទប់ ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [849]

កំពង់ធំ ៖ កុមារគឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនគ្រប់គ្រង់ កសាងអភិវឌ្ឍន៍ប្រទេសជាតិ​ទើបបានជា​រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការកុមារនិងអំពាវនាវឲ្យគ្រប់ក្រុមហ៊ុន

... អានបន្ត


និស្សិតខ្មែរជាង៧០០នាក់បានទទួលអាហារូបករណ៍ ពីជប៉ុនក្នុងរយៈពេលជាង២០ឆ្នាំ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [783]

ភ្នំពេញ៖រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់អាហា​រូប​ករ​ណ៍​ដល់និស្សិត​កម្ពុជាប្រមាណជា​ជាង​៧០០​នាក់​ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះគិតចាប់តាំងពី​អំឡុងឆ្នាំ១៩៩២​មក។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​មូល​និធិ​កេរ្តិ៍​តំណែល​ខ្មែរ​សុំ​ឲ្យ​យូណេស្កូ​ដាក់​ប្រាសាទ​កោះកេរ្តិ៍​ជា​បិតិ​ក​ភណ្ឌ​ពិភ​ព​លោក​

ភ្នំពេញ៖ មូលនិធិកេរ្តិ៍តំណែលខ្មែរ មានបំណងស្នើសុំទៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [689]


ជំនួប​រវាង​គណបក្ស​ទាំងពីរ ​មិន​មាន​ចាក់​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​​ទេ​

ភ្នំពេញ៖ ការជួបពិក្សាគ្នារវាងក្រុមការងាររបស់គណបក្ស...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [404]


កម្មករ-កម្មការិនីរោងចក្រស្បែកជើង ជិតលើកគ្នាធ្វើកូដកម្មនៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ

កម្មករ​-កម្មការិនីរោង​ចក្រ​​ស្បែក​ជើង​​ជិត​ល...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [373]


ប្រទេស​​​ប្រេស៊ីល​យកឈ្នះ​លើប្រទេស​អាព្រិក​ខាងត្បូង​ដោយ​លទ្ធផល​ ៥-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះក្រុមបាល់ទាត់របស់ប្រ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [754]


​ចិននឹង​សហភាព​អឺរ៉ុបព្រម​ព្រៀង​ពង្រឹង​ទំនាក់ទំនង​ភាពជាដៃគូរយុទ្ធ​សាស្ត្រសំរាប់ឆ្នាំ​២០១៤​

ចិន៖ ប្រទេស​ចិន​នឹង​សហភាព​អឺរ៉ុប​ បាន​ព្រម​ព្រាង​ព...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [672]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 214 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1500 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132014​ នាក់