ប្រទេសអូស្រ្តាលី៖ កាលពីពេលថ្មីៗនេះ ប្រទេសអូស្រ្តាលីគឺបានរកឃើញកំទេចដ៏ចម្លែកមួយដែលគួរឲសង្ស័យ
មួយដែលគេសង្ស័យថា អាចជាកំទេចយន្តហោះរបស់ប្រទេសម៉ាឡេស៊ី MH370 ដែលបានបាត់ដំណឹងតាំងតែពី
ថ្ងៃទី ៨ខែមីនាមកម្លេះជាមួយនឹងមនុស្ស ២៣៩នាក់ដែលបានជិះក្នុងយន្តហោះមួយគ្រឿងនោះ។ មន្រ្តីប៉ូលីសអូ
ស្រ្តាលីលោក Tony Abbott បានមានប្រសាសន៍ថា នាវារបស់ប្រទេសអូស្រ្តាលីគឺកំពុងតែធ្វើការស្វែងរកនៅភាគ
ខាងត្បូងនៃមហាសមុទ្រឥណ្ឌា។ លោក Tony Abbott បានមានប្រសាសន៍បន្តទៀតថា កំទេចដែលគួរឲសង្ស័យ ខាងលើនេះគឺត្រួវបានបញ្ជាក់ដោយប្រព័ន្ធផ្កាយរណប ហើយរហូតមកដល់នេះ ក្រុមអ្នករុករកជាច្រើននាក់គឺត្រួវ
បានបញ្ជូនទៅស្វែងរកកំទេចដែលគួរឲសង្ស័យមួយនោះ ក៏ប៉ុន្តែមកទល់ពេលនេះ ពួកយើងគឺមិនទាន់ទទួលបាន
ព័ត៌មានលំអិតនៅឡើយទេជុំវិញវត្ថុដែលគួរឲសង្ស័យនោះ៕ ដោយ៖ តុលា