​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​៣​ ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ គ្រោង​នឹ​ង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​០៥ ​វិច្ឆិកា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ៖ វេទិកាថ្នាក់ជាតិលើកទី៣ ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមប្រធានបទ​«ធ្វើសកម្មភាពឆ្ពោះ​ទៅការអភិវឌ្ឍ​ដោយចីរ​ភាព​ក្នុងបរិបទប្រែប្រួលអាកាសធាតុ»គ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី០៥ វិច្ឆិកា សប្តាហ៍ក្រោយនេះហើយ ក្រោមអធិបតី​ភាពសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។បើតាម លោក ទិន ពន្លក អគ្គនាយករង នៃ​ក្រ​សួង​​​​បរិស្ថាន ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៣១ តុលា នេះថា វេទិកាថ្នាក់ជាតិលើកទី៣​ស្តីពីការប្រែប្រួល​អាកាស​ធាតុ ដែលចាប់ផ្តើមពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខនេះ នឹងផ្តោតជាសំខាន់​លើការបញ្រ្ជាបការ​ប្រែប្រួលអាកាសធាតុ​ទៅក្នុងវិស័យពាក់ព័ន្ធ ការងាររៀបចំផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការជម្រុញការអនុវត្តផែនការទាំងនេះ សំដៅគាំទ្រការអភិវឌ្ឍដោយចីរភាពក្នុងបរិបទប្រែប្រួលអាកាសធាតុ។

វេទិការយៈពេល៣ថ្ងៃនោះនឹងធ្វើឡើងនៅអគាសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី និង សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាដោយ​​មាន​ការចូលរួមពីអង្គការជាតិ អន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ធនឹងបរិស្ថាន ព្រមទាំង​ប្រទេស​ធំៗ​នៅលើពិភពលោក​ប្រមាណ​​ជាង​​១ម៉ឺននាក់។សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈម​ថ្មីមួយ​របស់​ពិភព​លោក ដែល​​អាច​គំរាមកំហែង ធ្វើឲ្យខូចខាតដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលវាតម្រូវឲ្យមានការគិតគូរ​យកចិត្តទុកដាក់​នៅក្នុង​គ្រប់​ទិដ្ឋ​​ភាព នៃការអភិវឌ្ឍរបស់ប្រទេសជាតិនីមួយៗ។សម្រាប់ប្រទេសកម្ពុជា​​វេទិកាថ្នាក់ជាតិស្តីពីការប្រែប្រួល​អាកាស​ធាតុនេះ ធ្លាប់បាន​​ធ្វើឡើងចំនួនពីរលើករួចមកហើយ ដែលលើកទី១ ធ្វើឡើងកាលពីខែតុលា ឆ្នាំ២០០៩ និងលើកទី២ ធ្វើឡើង​នៅខែតុលា ឆ្នាំ​​២០១១​៕ ដោយ ​៖ សស្អាត
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1450]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1216]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1521]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1552]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1447]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស ​​​​​​៤នាក់​បានស្លាប់​ដោយកា​រ​បាញ់ប្រ​ហារ​នៅក្នុង​ព្រះ​វិហារ​ហ្គែន​យ៉ា​​​

ប្រទេសហ្គែនយ៉ា៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ខ្មាន់កាំ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


បុរស​​ ៤នាក់​ត្រួវបា​នគេ​វាយប្រហារនៅ​តាម​បណ្តោយផ្លួវ​ Antrim​

អៀកឡង់ខាងជើង៖ កាលពីល្ងាចថ្ងៃអាទិត្យនេះវេលាម៉ោង ៤និ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [422]


ភ្ជាប់ទំនាក់ទនងជាថ្មីរវាងសហជីព កម្ពុជា-ឡាវ បន្ទាប់ពីដាច់ទំនាក់ទំនងជាច្រើនឆ្នាំ

ភ្នំពេញ៖សហជីពជាតិកម្ពុជាហៅកាត់ថា NACC បានអញ្...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [489]


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [879]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 182 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2066 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132580​ នាក់