អ្នករងគ្រោះក្នុងរបបខ្មែរក្រហមនឹង ធ្វើមហាបាតុកម្មនៅថ្ងៃទី០៩ ខែមិថុនា បើសិនលោកកឹមសុខាមិនមកសុំទោស
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 ភ្នំពេញ៖ ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានទាមទារជាដាច់ខាតឲ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ មកអុជធូបសុំខមាទោស នៅចំពោះមុខវិញ្ញាណក្ខន្ធអ្នករងគ្រោះ ដែលបាន
ស្លាប់បាត់បង់ជីវិតនៅគុកទួលស្លែង ក៏ដូចជាប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអាណោចអាធម៌ក្នុងរបប
ប្រល័យពូជសាសន៍ខ្មែរក្រហម នូវពាក្សសំដីដែលលោកបានដើរនិយាយជាមួយសកម្មជននៅតាមខេត្តក្នុង
ពេលកន្លងមក ។

លោក ជុំ ម៉ី ប្រធានសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហម បាននិយាយនៅក្នុងសន្និសីទកាសែតនៅព្រឹក
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ នាគុកទួលស្លែង ថា លោកនឹងដឹកនាំមនុស្សជាង២ម៉ឺននាក់ ធ្វើមហាបាតុកម្ម
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣ នៅវេលាម៉ោង ៧:៣០ ព្រឹកនៅទៅលានប្រជាធិបតេយ្យ ដើម្បីទាមទាឲ្យ
លោក កឹម សុខា ប្រធានស្តីទីគណ​បក្សសង្គ្រោះជាតិ មកសុំទោសជនរងគ្រោះ ដែលបានស្លាប់បាត់បង់
ជីវិតក្នុងរបបខ្មែរក្រហម។

លោក ជុំ ម៉ី បន្តថា កាលដែលលោកធ្វើសន្និសីទកាសែតលើកទី២នេះ ក៏ដោយសារតែរយៈពេល១០ថ្ងៃ មក
ហើយលោកទុកពេលឲ្យលោក កឹម សុខា សុំទោសបានហួសកំណត់ទៅហើយ ហើយលោក កឹម សុខា នៅ
តែមិនសុំទោសទៀត។ ដូច្នេះលោកនៅតែប្រកាន់ជំហររបស់លោកថា លោកនឹងបន្តទាមទារឲ្យអ្នកនយោ
បាយរូប​នេះទទួលខុសត្រូវចំពោះការនិយាយបំភាន់ប្រវត្តិសាស្រ្តថា គុកទួលស្លែងជាគុកសិប្បនិមិត្ម ដែល
ផ្ទុយពីការពិតដែលបានកើតមាននៅកម្ពុជា និងមានមនុស្សរាប់លាននាក់បានស្លាប់ ព្រមទាំងមនុស្សនៅ
លើពិភពលោកជាច្រើនគេបានដឹង បានឮពីរបបខ្មៅងងឹតសំលាប់ជាតិខ្លួនឯង។

ជនរងគ្រោះក្នុងរបបខ្មែរក្រហមបានបញ្ជាក់ថា ប្រសិនបើលោកដឹកនាំធ្វើមហាបាតុកម្មហើយនោះ នៅតែមិន
ទាន់ឃើញលោក កឹម សុខា មកសុំទោសជនរងគ្រោះនោះទេ លោកនឹងដឹកនាំមនុស្ស២ពាន់នាក់ យកញត្តិ
ទៅកាន់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យ លោក កឹម សុខា ទទួលខុសត្រូវនិងពាក្សសំដីរបស់ខ្លួន ។

ទាក់ទិនទៅនឹងការលើកឡើងរបស់លោកកឹម សុខា ត្រូវបានជនរងគ្រោះជាច្រើនបានមកបញ្ចញប្រតិកម្ម
នៅព្រឹកមិញនេះដូជា៖ លោក នង ចាន់ផល នង ចាន់ថន និងលោកស្រី ជិន ម៉េត និងតំណាងសាសនិក
ឥស្លាម ជាសាក្សីរស់រានមានជីវិតពីមន្ទីរ ស-២១ ហើយក៏ដូចជនរងគ្រោះដទៃទៀតបានចូលរួមជាមួយតុ
លាការខ្មែរក្រហម ដើម្បីស្វែងរកការពិត និងយុត្តិធម៌រហូតដល់មេគុកទួលស្លែងត្រូវបានកាត់ទោសឲ្យជាប់
ពន្ធនាគារអស់មួយជីវិត។

ជនរងគ្រោះទាំងនោះ បានបង្ហាញនូវទឹកចិត្តរបស់គាត់ថា បន្ទាប់ពីមេខ្មែរក្រហមមួយចំនួនបានសារភាព និង
ទទួលទោសចំពោះមុខមនុស្សជាតិ និងប្រវត្តិសាស្រ្តរួចមក ពួគាត់ហាក់បានធូស្បើយក្នុងចិត្ត និងធូស្រាល
ចំពោះការឈឺចាប់នៃការបាត់បង់ឪពុកម្តាយ បង ប្អូន សាច់ញាត បានមួយអន្លើដែរ ។ ប៉ុន្តរឿង រ៉ាវទាំងនោះ
បែរជាត្រូវបានលោក កឹម សុខា ដែលជាអ្ននយោបាយគ្មានសច្ចៈភាពមកនិយាយគ្មានការពិត និងចង់បំផ្លែង
ប្រវត្តិសាស្រ្តទៅវិញ ធ្វើឲ្យពួកគាត់ទទួលរងនូវការឈឺចាប់ជាថ្មីម្តងទៀតព្រោះតែ សំដី មិនទទួលខុសត្រូវ
របស់អ្នកនយោបាយគ្មានមនសិការបែបនេះទៅវិញ។

បើទោះជាយ៉ាងនេះក៏ដោយពួកគាត់មិនចងកម្មពាអ្វីនិងជាតិសាស្រ្តខ្លួនឯងនោះទេ គឺត្រឹមតែសុំឲ្យលោកកឹម
សុខា មកអុជធូបសុំទោសចំពោះដួងវិញ្ញាណក្ខន្ធអ្នរងគ្រោះទាំងនោះបានហើយ ។ ប៉ុន្តែបើលោក កឹម សុខា
បែរជាកំសាកមិនមកទទួលខុសត្រូវ ហើយផ្ទុយទៅវិញប្រកែកយ៉ាងដាច់អហំការថា មិនទទួលស្គាល់សំដី
របស់ខ្លួន ហើយខិតខំបង្វែរឿងបុគ្គលដែលខ្លួនធ្វើខុសទៅជារឿងផ្សេងៗ ដែលដុតរោលកំដៅលោកក៏ដូច
ជាជនរងគ្រោះដទៃទៀតឡើងកំដៅកាន់តែខ្លាំងឡើងៗនោះ ក៏ពួកគាត់មិនសុខចិត្តដែរ ៕ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​លោក វង សូត ​៖ JCIA ​គៀង​គរ​អ្នកវិនិយោគ​បរទេស​មករកស៊ី​នៅ​កម្ពុជា​ច្រើន ​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [296]


បំផ្ទុះ​​គ្រាប់បែក​នៅ Bangui​ ឆក់​យកជី​វិតម​នុស្សចំនួន​​ ២០នាក់​

ទីក្រុង Bangui៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ការវ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [336]


​ចាប់ខ្លួន​ជនជាតិចិន២នាក់ ​និង​ខ្មែរ​៥នាក់ ​នាំនារីក្រមុំខ្មែរ ​ទៅលក់​នៅ​ប្រទេសចិន​ ខុសច្បាប់​

ភ្នំពេញ ៖កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [351]


មណីយដ្ឋាន ទន្លេ​បាទី ​ជា​ទី​សក្ការៈដ៏​ពិសិដ្ឋ​

តាកែវ ៖ រមណីយដ្ឋាន​ទន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [357]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 324 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 581 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864258​ នាក់