បាតុកម្ម របស់កម្មករ កាត់ដេរ រយៈ១៥ថ្ងៃ ធ្វើរោងចក្រខាតបង់ថវិកា ២០០លានដុល្លារ និង ខូតខាតរោងចក្រ ៧៥លានដុល្លារ
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ បាតុកម្ម រយៈពេល ១៥ថ្ងៃ របស់កម្មករ-កម្មការិនីរោងចក្រដែលបានធ្វើការទៀម​ទារ  ដំឡើង​​ប្រាក់ ឈ្នួលអប្បរិមាណ១៦០ដុល្លារនោះ​បានធ្វើឲ្យរោងចក្រ​នៅកម្ពុជាខាតបង់​ថវិកា​ប្រមាណ ជា ២០០​លានដុល្លារ ខាតបង់សម្រាប់ការនាំ ចេញទៅកាន់​ប្រទេសក្រៅលើក​ការ​បញ្ជាទិញទំនិញ របស់​ក្រៅប្រទេស និងធ្វើឲ្យខូត ខាតរោងចក្រចំនួន ជាង 75ដុល្លារ ។ នេះ​បើយោងតាមប្រធានសមាគមន៏​រោង​​ចក្រកាត់​ដេរ​កម្ពុជា (GMAC) លោក វ៉ាន់ ស៊ូអៀង​នៅក្នុង​សន្និសីទកាសែត ស្តីពី​ទំំ​នាក់​ទំនង​ឧស្សាហ៍កម្ម​​និង​ប្រាក់​ឈ្នួល នៅ​រសៀល​ថ្ងៃទី ៦ ខែមករា ឆ្នាំ​២០១៤ នេះ ។

       លោក វ៉ាន់ ស៊ូអៀង​បានបន្ថែមថា ព្រមជាមួយគ្នានេះ មានរោងចក្រ៥ទៅ៧ ដែលបាន​ដំណើរ​​​​នៅ​ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំនោះ  កំពុងពិចារណា​បង្វែរទិស​ដៅ​របស់ខ្លួនទៅវិនិយោគ​​​នៅប្រទេសក្បែរខាង ហើយ មានរោងចក្រប្រមាណជាង ១០ដែល​មាន​បំណងមកវិនិយោគ​រោងចក្រ​នៅកម្ពុជា  បានពន្យាពេលមកវិនិយោគនៅទីនេះផងដែរ ។​​  លោក វ៉ាន់ ស៊ូ​អៀង បានបញ្ជាក់ថា   និយោជក​មើលឃើញថា អ្នកបង្ក​ការអុកឡុក រោងចក្រ​របស់​ពួក​អ្នកវិនិយោគ​បរទេស គឺ​វា​មិនល្អ​ទាល់​តែសោះ ព្រោះ​ធ្វើ​ឲ្យ​គេ​ភ័យ ហើយ​បើ​មាន​បំភិតបំភ័យ បន្តទៀត​នោះ ធ្វើ​ឲ្យ​អ្នកវិនិយោគ​ទាំង​នោះគេ​លែង​ហ៊ាន​នៅ​ស្រុក​ខ្មែរ ទៀតហើយ​។ការចរចារ​រឿង​ប្រាក់ខែ គឺជា​ការត្រឹមត្រូវ​ហើយ ប៉ុន្តែ​ការចរចារ​​​នោះ គឺ​ត្រូវតែ​គោរព​ច្បាប់​នៃ​ការចរចារ មិនមែន​វាយ​គ្នា មិនមែន​ទៅ​គប់​គេ មិនមែន​ទៅ​រំលោភសិទ្ធិ​គេ មិនមែន​បង្ខំ​ឲ្យ​គេចរ​ចារ​នោះទេ​។​

       លោកបានបន្ថែមថា រហូតមកដល់ថ្ងៃទី៦ ខែមករា នេះ មានកម្មករ៨០ភាគរយ ហើយនៅ​តាម​បណ្តាល​​ខេត្តបានចូលបំរើការងារជាធម្មតាវិញ ដោយឡែកនៅរាជធានីភ្នំពេញ មាន​កម្មករ​ប្រហែល​ជា ៣០ភាគរយប៉ុណ្ណោះបានចូលធ្វើការ ប៉ុន្តែរោងចក្រនៅ​សួនកាណាឌីយ៉ា​និងផ្លូវ​លេខ ២១ នៅមិន​ប្រាកដថា តើមានកម្មករចូលធ្វើប៉ុន្មាននាក់នោះទេ ដោយកម្មករនៅ មានភាពភ័យខ្លាច ។ លោក វ៉ាន់ ស៊ូ​អៀង បាន​បន្ថែមថា ៖ កាលពី​ការចរចារ​លើក​មុន ខាង​និយោជក យល់ព្រម​តំឡើង​ដល់​៩៥​ដុល្លារ ប៉ុន្តែ​ដោយសារ ខាង​រដ្ឋ​ចង់​ជួយ​ខាង​កម្មករ ក៏បាន​បង្ខំ​យើង​បន្ថែម​ដល់​១០០​ដុល្លារ ដោយ​មិនទាន់​គិតពី​ប្រាក់​បន្ថែម​ផ្សេងៗ​។​ លោក បានបញ្ជាក់​ទៀតថា​ រោងចក្រ​ជាច្រើន មិនព្រម​តំឡើង​ប្រាក់ខែ​ដល់ ១៦០​ដុល្លារ តាម​សំណើររបស់កម្មករ​នោះ ទេ​ ព្រោះ​ជា​ចំនួន​មួយ​ដ៏​ច្រើន ដែលមិនអាចទទួលយកបាន ហើយ កម្មករនៅ​តែបន្ត​ធ្វើបាតុកម្មទាមទារ នោះនិយោជកនិងធ្វើការផ្លាស់ប្តូរទៅ ប្រទេសជិតខាង ដែលមានប្រាក់ឈ្នួលអប្បរិមាណទាបជាងនៅកម្ពុជា៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​​​គ្រាប់បែក​ក្នុងឡាន​នៅប្រទេសសូម៉ាលី​ឆក់យក​ជីវិត​មនុស្សចំនួន​ ១១នាក់​​​​​

ប្រទេសសូម៉ាលី៖ ការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [305]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 355 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 961 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864638​ នាក់