​ប្រទេសG20 ​កំណត់​គោលដៅ​បង្កើន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ២%​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ ក្រុម​មេដឹក​នាំ​ហិរញ្ញ​វត្ថុ ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច២០​ធំ​បំផុតលើ​លោក បាន​កំណត់​គោល​ដៅ​បន្ថែម​កំណើន​សេដ្ឋកិច្ច ២​ពាន់កោដិដុល្លារ​ទៀត ក្នុងរ​យៈ​ពេល​៥ឆ្នាំ ខាង​មុខនេះ ។អំឡុងពេលនោះ ពួកគេមាន​គោលដៅ បង្កើនផលិតផល​ក្នុង​ស្រុក រហូតដល់ទៅ២% បន្ថែម​ពី​លើកំណើនសេដ្ឋកិច្ច​បច្ចុប្បន្ន ។ ហើយពួកគេរំពឹងថា នឹងអាចបង្កើត​ការងារថ្មី ១លាន បន្ថែមទៀត ។ គោលដៅនេះ ត្រូវបានប្រកាស​ឱ្យដឹង ក្នុងកិច្ចប្រជុំ កាលពីចុង​សប្តាហ៍​កន្លងទៅនេះ នៅទីក្រុង​ស៊ីដនីយ៍ ប្រទេសអូស្ត្រាលី ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកចាកុប លីវ (Jacob Lew) បាននិយាយថា កិច្ចព្រមព្រៀង​នេះ មានសារសំខាន់ណាស់ ដើម្បីបង្កើតទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់​សេដ្ឋកិច្ចពិភពលោក ។ លោក​បាន​និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា”សមាជិក G20 បាននិយាយយ៉ាងច្បាស់ថា នឹងជំរុញ​របៀប​វារៈ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នេះ” ។ដោយឡែក រដ្ឋមន្ត្រីក្រសួងការ បរទេស អូស្ត្រាលី បានមានប្រសាសន៍ថា “យើងបានកំណត់តួលេខ​នេះ ជាលើកដំបូង ព្រោះការកំណត់តួលេខពិតប្រាកដនេះ វាធ្វើឱ្យ​យើង​ប្រឹងប្រែងឱ្យសម្រេចលទ្ធផល “​។

​គួរបញ្ជាក់ថាក្រុមប្រទេសG20 រួមមានសះភាពអឺរ៉ុប និងប្រទេស១៩ដូចជា អាហ្វ្រិកខាងត្បូង, អាមេរិក, កាណាដា,ម៉ិកស៊ិក, ប្រេស៊ីល, អាហ្សង់ទីន, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, ឥណ្ឌូនេស៊ី, រូស្ស៊ី, ទួរគី, អាល្លឺម៉ង់, បារាំង, សហរាជាណាចក្រ អង់គ្លេស , អ៊ីតាលី, អារ៉ាប៊ី សាអ៊ូឌីត, អូស្ត្រាលី។នៅ​ឆ្នាំ ២០១៣ រូស្ស៊ី ជាប្រធាន ខណៈដែលនៅឆ្នាំ ២០១៤ លោកថូនី អាប បត(Tony Abbott) នាយក​រដ្ឋ​មន្ត្រីអូស្ត្រាលី ជាប្រធាន ។ ប្រទេសនីមួយៗ នឹងបញ្ជូនយុទ្ធសាស្ត្រសេដ្ឋកិច្ចលម្អិត ក្នុងកិច្ចប្រជុំ​កំពូល​របស់G20  នៅខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ ៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ទុកឆ្មប ជំនាញគឺជាអ្នកគាំពារសុខភាពស្រ្តីនិងកុមារ

ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ទុកឆ្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [453]


គ.ស.ច.គ ចាត់វិធានការលើអ្នកប្រើប្រាស់ផ្លូវ មុនពេលចូលឆ្នាំខ្មែរឈានមកដល់

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [601]


កងទា​​ហានប៉ា​គីស្ថាន​ ៦នាក់​ត្រួវ​បានគេសំលាប់​នៅក្បែរ​ទីក្រុង ​Hangu​

ប្រទេសប៉ាគីស្ថាន៖ យាងតាមប្រភពព័ត៌មាន AP បានអោយដឹងថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [468]


បំផ្ទុះគ្រាប់​បែក​នៅទីក្រុង​ Mogadishu​ ឆក់យក​ជីវិត​មនុស្សយ៉ាងហោច​ណាស់ ​​១១នាក់​​

ប្រទេសសូម៉ាលី៖ កាលពីថ្ងៃសុក្រម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [467]


បញ្ហាជាប់​គាំង​នៅ​តំបន់​ Crimea ​ត្រួវ​បាន​បញ្ចប់​ដោយ​សន្តិវិធី​

ប្រទេសអ៊ុយក្រែន៖ កាលពីថ្ងៃសុក្រម្សិលមិញ បញ្ហាជាប់គ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [394]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 229 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 520 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230619​ នាក់