បំផ្ទុះ​គ្រាប់​បែកនៅប្រទេស​អាឡឺម៉ង់​ ស្លាប់ម្នាក់​និងរង​របួស ​៨នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ប្រទេសអាឡឺម៉ង់៖ កាលពីរសៀលថ្ងៃសុក្រម្សិលមិញ ការបំផ្ទុះគ្រាប់បែកចំនួន ២គ្រាប់នៅក្បែរកន្លែងជីកកាយ
មួយកន្លែងនៅក្នុងទីក្រុង Euskirchen នៃរដ្ឋ North Rhine-Westphaliaគឺបានឆក់យកជីវិតមនុស្សម្នាក់និងបានបណ្តាល
អោយមនុស្ស ៨នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបានអះអាងថា ហេតុការណ៍បំផ្ទុះគ្រាប់បែ
កខាងលើនេះគឺបានផ្ទុះឡើងនៅវេលាម៉ោង ១២នឹង៣០នាទីរសៀលនៅក្នុងឧទ្យានឧស្សាហកម្មមួយកន្លែងនៅ
ក្នុងទីក្រុងខាងលើ។ មន្រ្តីប៉ូលីសបានមានប្រសាសន៍បន្តទៀតថា ការបំផ្ទុះនេះគឺបានបំផ្លិចបំផ្លាញឡានជាច្រើន
គ្រឿង ចំណែកឯផ្នែកមួយចំនួននៃសណ្ឋាគារ ហាង និងផ្ទះដែលនៅក្បែរកន្លែងកើតហេតុខាងលើនេះពោលគឺ ១គីឡូម៉ែតពីកន្លែងកើតហេតុគឺត្រួវបានខូចខាតទាំងស្រុង។ លោក Damien McGuiness ភ្នាក់ងារសារព័ត៌មាន BBC បានអោយដឹងថា រហូតមកដល់ពេលនេះមន្រ្តីប៉ូលីសគឺកំពុងតែធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុខាងលើនិងស្វែង
រកគ្រាប់បែកមិនទាន់ផ្ទុះដទៃទៀត។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្រុម​ Barcelona​ បំបាក់​ក្រុម​ Sevilla ​ដោយ​លទ្ធផល​ ៤-១​

អេស្ប៉ាញ៖ កាលពីរាត្រីថ្ងៃអាទិត្យយប់មិញនេះ ក្រុម Ba...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [452]


បត្យករខ្មែរដ៏កំពូលជាប់ពានរង្វាន់ Nikkei Asia Prizesប្រចាំឆ្នាំ២០១៣

បត្យករ​ខ្មែរ​ដ៏កំពូលជាប់​ពានរង្វាន់N...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [426]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 704 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1414 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231513​ នាក់