ខេត្តកំពង់ឆ្នាំ៖ សាស្រ្តាចារ្យនិងនិស្សិតនៅវិទ្យាល័យMentor College ប្រទេសកាណាដា ប្រមាណជា២០នាក់មក ធ្វើទស្សនៈកិច្ចនៅស៊ីម៉ាក់និងសិក្សាស្វែង យល់ពីវប្បធម៌ អរិយធម៌ និងបញ្ហាមីន ដែលបន្សល់ទុកក្រោយ សង្គ្រាម ក៏ដូចជាស្នាដៃរបស់ស៊ីម៉ាក់ចាប់ពីថ្ងៃទី៧ដល់១៩ខែមីនាឆ្នាំ២០១៤ ។
លោក Scott Cowle ជាសាស្រ្តាចារ្យនៅវិទ្យាល័យ MentorCollege ប្រទេសកាណាដា បានដឹកនាំក្រុមសាស្ត្រាចារ្យ និងសិស្ស និស្សិត មកទស្សនៈកិច្ចស៊ីម៉ាក់ រយៈពេល២ថ្ងៃ គឺថ្ងៃទី១១ខែមីនាឆ្នាំ២០១៤នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ និងសាលាហ្វឹក ហ្វឺនសុនខនៅខេត្តកំពង់ឆ្នាំង ។ចំណែកថ្ងៃទី១២ខែមីនានៅចំការមីនកំពុងបោសសម្អាត និងបោសសម្អាតរួចនៅកងឯកភាពកម្ចាត់មីនទី១ ។ នាឱកាសទស្សនៈកិច្ច នៅ ទីបញ្ជាការស៊ីម៉ាក់ភ្នំពេញឯ/ឧ អ៊ុំ ភូមិរ៉ូ អគ្គនាយករង ស៊ីម៉ាក់ បានធ្វើបទបង្ហាញអំពីសកម្មភាពដោះមីន នា ពេលកន្លងមក ដែលបានបន្សល់ទុក ក្រោយពីសង្គ្រាមនិងបង្ហាញពីស្នាដៃអភិវឌ្ឍន៍របស់ស៊ីម៉ាក់ ដល់សាស្រ្តាចារ្យ សិស្ស និស្សិត មកពីប្រទេសកាណាដាបានសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ពីប្រទេសកម្ពុជា។
ឯ/ឧ អ៊ុំ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់បានមានប្រសាសន៍ថា វិទ្យាល័យ Mentor College មាន ទំនាក់ ទំនងជាមួយនឹងស៊ីម៉ាក់យូរមកហើយ ព្រោះសាស្ត្រាចារ្យនៅទីនោះ មានការចាប់អារម្មណ៍ចំពោះបញ្ហាមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ពួកគាត់មិនត្រឹមតែសិក្សាស្វែងយល់នោះទេរហូតដល់មានការរៃអង្គាសពីបណ្តាសិស្ស ប្រជាពល រដ្ឋ មាតាបិតាសិស្សទាំងអស់ ដើម្បីផ្តល់ជូនស៊ីម៉ាក់ក្នុងការដោះមីននៅកម្ពុជា ទោះជាថវិកា មានកម្រិតតិចក៏ដោយ ។ ថវិកានេះក៏អាចជួយសម្រាលការងារយើងបានមួយចំនួនដែរ។ឯ/ឧបន្តថា ដោយសារតែទំនាក់ទំនងយ៉ាងស្អិតរល្មូតទើបក្រុមសាស្ត្រាចារ្យនិងសិស្សនិស្សិតតែងតែដឹកនាំធ្វើទស្សនៈកិច្ចមកកម្ពុជារៀងរាល់មួយឆ្នាំម្តង ហើយនេះជា លើកទី២ផងដែរ។ទស្សនៈកិច្ចនេះមិនមែនផ្តោតតែបញ្ហាមីននោះទេ គឺលោកសាស្ត្រាចារ្យ ចង់ឲ្យសិស្សរបស់គាត់ស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្មែរ និងបញ្ហាប្រវត្តិសាស្រ្តជាច្រើន ដែលប្រទេសយើងជួបប្រទះនាពេលកន្លងមក ។
បន្ទាប់បានដឹងពីប្រជាជន និងបញ្ហាមីននៅកម្ពុជា លោក Scott Cowle និងសិស្សបានហៅបុគ្គលិកស៊ីម៉ាក់ថា ជាវិរៈជន ដោយពួកគេយល់ពីការងារដោះមីនដែលប្រឈមនឹងគ្រោះថ្នាក់រាប់មិនអស់ ដែលប្រទេសកម្ពុជាបានឆ្លងកាត់ ។ លោកសាស្រ្តាចារ្យរូបបន្តថាគាត់នឹងជំរុញទឹកចិត្តសិស្សឲ្យក្លាយទៅជាអ្នកផ្សព្វ ផ្សាយបន្តមានភាពទូលំទូលាយ ដើម្បីជួយដល់ស៊ីម៉ាក់ក៏ដូចជាបញ្ហាដោះមីននៅកម្ពុជា។ មួយវិញទៀតគាត់នឹងស្នើរសុំទៅរាជរដ្ឋាភិបាលកាណាដាឲ្យជួយដល់វិស័យដោះមីននៅ កម្ពុជាសារជាថ្មី៕
ដោយ៖អភិរក្ស