ទស្សនិក​​ជន​​យ៉ាង​​ហោច​​ណាស់​​ ៨​នាក់​​ត្រូវ​​បាន​​ឡាន​​បុក​​ស្លាប់​​នៅ​​​ពេល​​​ទស្ស​នា​​​ការ​​ប្រណាំង​ឡាន​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ប្រទេសម៉ិចស៊ីកូ៖ មនុស្សយ៉ាងហោច៨នាក់បានស្លាប់និងមនុស្សជាច្រើនអ្នកទៀតបានរងរបួសនៅពេល​​ ទស្សនាការប្រកួតប្រណាំងឡានទំនើបដែលទើបនឹងកែឆ្នៃថ្មីៗ។ ឡានទំនើបមួយគ្រឿងដែលគេចាត់ទុក
ថាជាឡានចំឡែកនោះបានបុកលើទស្សនិកជនដែលកំពុងតែទស្សនា។ មន្រ្តីប៉ូលីសម៉ិចស៊ីកូបាននិយាយ​​
ថា ការត្រួតពិនិត្យគ្រឿងយានយន្តមិនបានត្រឹមត្រូវមុនពេលប្រកួតគឺជាបញ្ហាដ៏សំខាន់ដែលបណ្តាលអោយ​​មានគ្រោះថ្នាក់។ បើទោះបីជាយ៉ាងណាក៏ដោយនៅពេលក្រោយមកមន្ត្រីប៉ូលីសបានអោយដឹងទៀតថា ​​អ្នកបើកបរម្នាក់នោះបានពិសារជាតិស្រវឹង។

កងទាំងពីររបស់ឡានចំឡែកនោះមានកំពស់រហូតដល់១.​៥ម៉ែតដែលមើលទៅគួរអោយភ្ញាក់ផ្ងើល និងទាក់​​ ​​ទាញយ៉ាងខ្លាំងនៅក្នុងការប្រកួតប្រណាំងឡានប្រចាំឆ្នាំនៅក្នុងខេត្ត Chihuahua។ ឡានដ៏ចំឡែក​​នោះ​​បាន​បុក​​​ពីលើឡាន ២គ្រឿងផ្សេងទៀតហើយកិនជាប់ពីក្រោមកង់ដ៏ធំរបស់វា។ សាក្សីឃើញ​ផ្ទាល់ភ្នែកម្នាក់​​បាន​​​និយាយ​​ថា ឡានចំឡែកមួយគ្រឿងនោះបានឆ្លងផុតដំណាក់​កាល​ទីមួយ​​ទៅហើយបន្ទាប់មកឡាន​នោះ​ក៏​បាន​​​បន្ថែម​ល្បឿន​យ៉ាងខ្លាំងដើម្បីវ៉ាឡានទី២ ដែលនៅខាងមុខ តែជាអកុសលឡាន​នោះបានជ្រុលចង្កូតទៅ​ខាង​​​ស្តាំ​​ទើបធ្វើអោយមានគ្រោះថ្នាក់បែបនេះ ។​


លោក Carlos Gonzales អ្នកនាំពាក្យ អោយព្រះរាជអាជ្ញារប្រចាំខេត្ត Chihuahua បានប៉ាន់​ប្រមាណ​​​ថា​​​​​​​​ចំនួនអ្នករងគ្រោះមានប្រហែលជា៨​០នាក់។ លោកបានបន្តថាពួកគេកំពុងតែស្វែងរកមូលហេតុ​​
ដែលបង្កអោយមានគ្រោះថ្នាក់កើតឡើងនៅក្នុងពេលប្រកួតក៏ប៉ុន្តែសាក្សីមួយចំនួនបាននិយាយថា​​
អ្នកបើកបរឡានចំឡែកនោះបានបាត់បង់ស្មារតីគ្រប់គ្រងយាន្តយន្តរបស់ខ្លួនបន្ទាប់ពីក្បាលរបស់​
គាត់​ ត្រូវបានប៉ះទង្គិចនឹងផ្ទៃខាងមុខនៃរថយន្តយ៉ាងខ្លាំងទើបបណ្តាលអោយមានរឿងនេះកើតឡើង ​​។​
ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​គ្រាប់បែក​ក្នុងទីក្រុង​ Rawalpindi​ ឆក់​យក​ជីវិត​មនុស្សចំ​នួន ​១៣នាក់​

ប្រទេសប៉ាគីស្ថាន៖​ កាលពីថ្ងៃច័ន្ទម្សិលមិញ ការបំផ្ទ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [422]


​រាជ​ធានី​ ខេត្ត​៤ ​ចូលរួ​ម​សម្តែង​សិល្បៈ​មហាជន​ថ្នាក់​ភូមិ​ភាគ​នៅ​ភ្នំពេញ​

ភ្នំពេញ៖ មហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ភូមិភាគធ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [604]


​រថយន្ត​អី​ស៊ុយស៊ុយ ​ពន្លះ​ អ្នកជិះ​ម៉ូតូស្លាប់​អូស​៣០ម៉ែត្រ​

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [797]


និស្សិតឆ្នាំទី​៤​ម្នាក់​លេប​ថ្នាំ​សម្លាប់​ខ្លួន សរសេ​របណ្តាំ​ទុក

ភ្នំពេញ៖  យុវជនគិតខ្លីលេបថ្នាំសម្លាប់ខ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [555]


​សត្វត្រយ៉ង​ចង្កំ​ក​ស​ចំនួន​៩៧៣​ក្បាល ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ កំណត់ត្រាថ្មីនៃសត្វត្រយ៉ងចង្កំកស(Pseudibi...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [481]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 709 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1496 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231595​ នាក់