សាលារាជធានីភ្នំពេញមិន​អនុ​ញ្ញាត​ឲ្យ​ក្រុម​បាតុ​ករ​បន្ត​ធ្វើ​បាតុ​កម្ម​នៅ​ពេល​យប់​នៅ​ថ្ងៃ​ទី​១៥​-១៦​-និង​១៧ ​កញ្ញា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញអាចអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មនៅពេលថ្ងៃ ប៉ុន្តែ​បដិសេធចំពោះការបន្តធ្វើមហាបាតុកម្មនៅពេលយប់ ដើម្បីធានាការរក្សាសន្តិសុខ សុវត្ថិភាពជូនក្រុម​បាតុ​ករ និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។

       ក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងតំណាងគណៈបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃ​ទី ១១ខែកញ្ញា​នេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ការស្នើសុំរបស់គណៈបក្ស​សង្គ្រោះជាតិ​ក្នុង​ការធ្វើមហាបាតុកម្មនៅពេលយប់នោះ គឺហួស​ពីដែនសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ ដោយរង់ចាំការ​សម្រេច​ពី​ក្រសួងមហាផ្ទៃជាមុន​សិនទើបសាលារាជធានីភ្នំពេញអនុវត្តតាម។ ការលើកឡើងដូច្នេះគឺឆ្លើយតប​ទៅ​នឹង​សំណើរ​របស់គណបក្ស​សង្គ្រោះជាតិដែលគ្រោងធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃ គឺ ចាប់ថ្ងៃ​ទី​១៥​រហូតដល់ថ្ងៃទី១៧ខែកញ្ញា ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យ​ពិសេស​ក្នុងការដោះ​ស្រាយ​​​​​​លទ្ធ​ផល​បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៥ កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅនេះ។

លោកឃួង ស្រេងអភិបាលរងសាលារាជធានីភ្នំពេញបញ្ជាក់ថា តាមច្បាប់ធ្វើបាតុកម្មឬ​កូដ្ឋកម្ម​នៅកម្ពុជា គឺ​អនុញ្ញាត​​ឲ្យធ្វើតែពេលថ្ងៃប៉ុណ្ណោះគឺចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦​ល្ងាចដូច្នេះការសុំបន្តធ្វើមហា​បាតុកម្ម​នៅពេលយប់ គឺជាការខុសនឹងច្បាប់ដែលបាន​កំណត់និងលើពីដែនសមត្ថកិច្ចរបស់​សាលារាជធានី​​ភ្នំពេញ។

ទោះជាយ៉ាង​​​​​​​​​​​​នេះក្តីលោកអភិបាលរងបានស្នើឲ្យតំណាងគណៈបក្សសង្គ្រោះជាតិកំណត់ផែន​ការ​ឲ្យបានជាក់​លាក់​​ទាំងចំនួនបាតុករចូលរួមនៅពេលយប់និងពេលថ្ងៃព្រមទាំងផែនការ​ការពារសន្តិសុខសុវត្ថិភាពនិងការ​ស្នាក់​នៅរបស់ក្រុមបាតុករពិសេស សុខភាព និងអនាម័យដើម្បីធ្វើជាកំណត់ហេតុបញ្ជូនទៅ​ក្រសួងមហាផ្ទៃ​ធ្វើការ​សម្រេច។

លោកបញ្ជាក់ថាការអនុវត្តដូច្នេះដើម្បីឈានទៅការដោះស្រាយជាមួយគ្នាដោយសន្តិវិធីស្របតាមលទ្ធិប្រជា​ធិប​​​​តេយ្យ។ម្យ៉ាងវិញទៀតគឺបានបង្កលក្ខណៈងាយស្រួលដល់​អាជ្ញាធរ​ក្នុងការរៀបចំកងកម្លាំងដើម្បីការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពល​រដ្ឋប្រកបដោយប្រសិទ្ធិភាពនិងគ្មានអំពើហិង្សាកើតឡើង។

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [873]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [876]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [914]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [812]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [763]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កូរ៉េខាងជើង​​​អាច​​​បាញ់​​​មី ស៊ីល​​នុយក្លេអ៊ែរ​​​ថ្ងៃ​​​នេះ

ប្រព័ន្ធ​មីស៊ីល​នុយក្លេអ៊ែរ​កូរ៉េខាងជើង ​​​ប...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [390]


គ.ស.ច.គ ចាត់វិធានការលើអ្នកប្រើប្រាស់ផ្លូវ មុនពេលចូលឆ្នាំខ្មែរឈានមកដល់

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [516]


គណបក្សគុម្មុយនិស្តចិនបន្តគាំទ្រជានិច្ច​ចំ​ពោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៣នេះគណ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [423]


បំផ្ទុះ​គ្រាប់​បែក​នៅ​ទី​ក្រុង​ Benghazi ​ឆក់​យក​ជីវិត​មនុស្ស​ ៩នាក់​​​

ប្រទេសលីប៊ី៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការបំផ្ទុះគ្រា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [385]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 32 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4078 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 555 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1038834​ នាក់