ប៉ោយប៉ែត៖កម្មករខ្មែរដែលបានស្លាប់នៅក្នុងទឹកដីថៃ ម្នាក់ទៀតហើយត្រូវបានខាងក្រុមការងារមន្ត្រី
យោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែតសហការជាមួយអាជ្ញាធរភាគីថៃបញ្ជូនយកមក
វិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ឧសភា២០១៣នេះដើម្បីប្រគល់ឱ្យក្រុម
គ្រួសារសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា សពដែលស្លាប់នេះមានឈ្មោះ ធឿន វុធ ភេទប្រុស
អាយុ៣៨ឆ្នាំ រស់នៅភូមិបាណាកឃុំគាស្រុកមោងឫស្សីខេត្តបាត់ដំបង។
ប្រភពបន្តថាជនរងគ្រោះបានធ្វើចំណាកស្រុកលួចឆ្លងដែនចូលទៅថៃតាមច្រករបៀងខុសច្បាប់មួយកន្លែង
នៅក្នុងក្រុងប៉ោយប៉ែតនិងបានទៅធ្វើជាកម្មករសំណង់ឱ្យថៅកែថៃនៅក្នុងខេត្តណាខនស៊ីធាំរ៉ាត់ប្រទេសថៃ
ហើយជនរងគ្រោះបានដេកស្លាប់ដោយជំងឺខ្យល់គរនៅក្នុងបន្ទប់ស្នាក់នៅកាលពីថ្ងៃទី១១ឧសភានេះ៕arth