ភ្នំពេញ៖ ជនពិការកម្ពុជានៅតែជួបឧបសគ្គក្នុងការចូលរួមសកម្មភាពក្នុងសង្គម ដូចជាសកម្មភាពនយោបាយ សកម្មភាពនៅក្នុងសង្គម ជាពិសេសការចូលរួមបោះឆ្នោត ដើម្បីជ្រើសតាំងតំណាង និងថ្នាក់ដឹងនាំរបស់ខ្លួន ដែលធ្វើអោយជនពិការមួយចំនួនបានបាត់បង់ សិទ្ឋិ របស់ខ្លួនក្នុងការចូលរួម បម្រើ ការពារសង្គមជាតិរបស់ខ្លួន។ ឧបសគ្គទាំងនេះត្រូវបាន តំណាងជនពិកការលើកឡើង នៅក្នុងសិក្ខាសាលារបស់ ខ្លួនមួយនៅ សណ្ឋាគាសាន់វេ ថ្ងៃទី០៩ ខែ កម្ភ: នេះ ដើម្បីផ្សព្វផ្សាយអំពីសិទ្ឋិនយោបាយរបស់ជនពិការ និងសិក្សា ស្រាវជា្រវស្តីពីការចូលរួមរបស់ជនពិការនៅក្នុងដំណើការបោះឆ្នោត និងសង្កេតការណ៍បោះឆ្នោត នាពេលកន្លងទៅ។
លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាមានប្រមានប្រសាសន៍ថា កាបោះឆ្នោតនា ពេលកម្លងមកលោកបានធ្វើការសិក្សាស្រាវជ្រាវច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនោះ ឃើញថាការអនុវត្តន៍របស់រដ្ឋាភិបាលនៅមានចន្លោះខ្វះខាតជាច្រើនមិនបានអនុវត្ត។ លោកថាការ ខ្វះខាតទាំងនេះតម្រូវអោយរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសគណកម្មាធិការជាតិរៀប ចំការបោះឆ្នោត ដើម្បីធានាថាសិទ្ឋិរបស់ជនពិការត្រូវបានយកចិត្តទុកដាក់ និងមានភាពស្មើគ្នានៅ ក្នុងសង្គម។លោកស្រី ផេង ផារ៉ូស្ស៊ីន ប្រធានកម្មវិធីអង្គការស៊ី ឌី ភី អូ បានថ្លែងថា ឧបសគ្គជា ច្រើនដែល ជនពិការ បានជួបប្រទះនៅក្នុងការចូលរួមបោះឆ្នោត ដូចជាគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមិន មាន កម្មវិធីពិសេសសម្រាប់ជនពិការ ព័ត៌មានពីការបោះឆ្នោតទទួលបានតិចតួចនិងមានការរើសអើងពី អ្នករៀបចំ និងពីគណបក្សនយោបាយ ហើយព័ត៌មានក៏ពិបាកក្នុងការយល់សម្រាប់ជនពិការសតិបញ្ញា គ្មានសំភារ:សំរាប់បង្ហាញ (ជនពិការភ្នែក ថ្លង់ និងជនពិការជាស្រ្តី)ជាដើម។
ម្យ៉ាងវិញទៀតជនពិការមិនបានចូលសាលារៀន ធ្វើអោយពួកគេពិបាកក្នុងការយល់អំពីការផ្សព្វផ្សាយស្តីពីការបោះឆ្នោត និងបញ្ហាផ្លូវធ្វើដំណើចេញចូលទៅបោះឆ្នោត មិនមានការគាំទ្រពីគ្រួសា នៅមាន ការរើសអើងពីសង្គម និងបញ្ហាជាច្រើនទៀតដែលជនពិការជួបនូវឧបសគ្គ ដែលទាមទាអោយរដ្ឋាភិ បាលត្រូវតែយកចិត្តទុក្ខដាក់ចំពោះពួកគេ ព្រោះន្លឹកឆ្នោតរបស់ជនពិការមួយសន្លឹក មានតំលៃស្មើដូច សន្លឹកឆ្នោតដូចមនុស្សទូទៅដែរ។
លោក ពេជ សារឿន ជាជនពិការម្នាក់បាននិយាយថា ទោះជាប្រទេសកម្ពុជាមានច្បាប់សំរាប់ជនពិការក៏ដោយ តែការអនុវត្តនៅមានកម្រិតនៅឡើយ។ លោកសំណូមពរទៅជនពិការទាំងអស់អោយចូលរួមសកម្មភាពតស៊ូមតិ បញ្ជុះបញ្ជូលទៅអ្នកពាក់ព័ន្ឋដើម្បីអោយពួកគេជួយដោះស្រាយបញ្ហរបស់ជនពិការនៅក្នុងសង្គមកម្ពុជា និងសំណូមពរទៅរដ្ឋាភិបាលអោយជួយគិតគួរពីការសំបាករស់ជនពិការ និងយកច្បាប់របស់ជនពិការទៅអនុវត្តន៍ដើម្បីអោយជនពិការចូលរួមសកម្មភាពពេញលេញនៅក្នុងសង្គម។នៅក្នុងសិក្ខាសាលារបស់ជនពិការនេះ មានគោលបំណងធ្វើការពិនិត្យទៅលើកំរិតនៃការចូលរួមរបស់ជនពិការ និងការផ្តល់ភាពងាយស្រួលសម្រាប់ជនពិការក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីពេលកន្លងទៅ និងក៏មានការត្រួតពិនិត្យនូវមាត្រាច្បាប់ គោលនយោបាយមួយចំនួនដែលគាំទ្រដល់ជនពិការនិងការបោះឆ្នោតមួយចំនួនដែលនៅមានកម្រិត ដូចជាច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ជាដើម៕
ដោយ៖ ស.ស្អាត