ភ្នំពេញ៖ បើតាមបញ្ជីរាយនាមសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៥គឺដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនមានឧបនាយករដ្ឋមន្ត្រី៩រូបទេសរដ្ឋមន្ត្រី១៥រូបរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី១៣រូបរដ្ឋមន្ត្រី២៧រូបនិងរដ្ឋលេខាធិការតាម២៧ក្រសួងមានចំនួនសរុប១៧៩រូប។ចំពោះក្រសួងថ្មីមួយដែលត្រូវបន្ថែមក្នុងនិតិកាលទី៥នេះគឺក្រសួងមុខងារសាធារណៈដែលមានលោកពេជ្រប៊ុនធិនជារដ្ឋមន្ត្រី។ពីមុនក្រសួងថ្មីនេះមានងារត្រឹមតែរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈដែលចំណុះឲ្យទីស្តីការគណៈរដ្ឋមន្ត្រីតែប៉ុណ្ណោះ។ចំណែកក្រសួងចំនួន១០ត្រូវបានផ្លាស់ប្តូររដ្ឋមន្ត្រីក្នុងនោះរួមមាន៖១-ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុប្តូរលោកគាតឈន់ដាក់ជំនួសដោយលោកអូនព័ន្ធមុនីរ័ត្ន។
២-ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្តូរលោកច័ន្ទសារុនដាក់ជំនួសដោយលោកអ៊ុក រ៉ាប៊ុន។
៣-ក្រសួងពាណិជ្ជកម្មប្តូរលោកចមប្រសិទ្ធដាក់ជំនួសដោយលោកស៊ុនចាន់ថុល
៤-ក្រសួងឧស្សាហកម្មរ៉ែនិងថាមពលប្តូរលោកស៊ុយសែមដាក់ជំនួសដោយលោកចមប្រសិទ្ធ។
៥-ក្រសួងអប់រំយុវជននិងកីឡាប្តូរលោកអ៊ឹមសិទ្ធីជំនួសដោយលោកហង់ជួនណារ៉ុន
៦-ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាប្តូរលោកអ៊ិតសំហេងដាក់ជំនួសដោយលោកវងសូត។
៧ក្រសួងបរិស្ថានប្តូរលោកម៉ុកម៉ារ៉េតដាក់ជំនួសដោយលោកសាយសំអាល់។
៨-ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្តូរលោកសូរឃុនដាក់ជំនួសដោយលោកប្រាក់សុខុន។
៩-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្តូរលោកហ៊ឹមឆែមដាក់ជំនួសដោយលោកស្រីភឿងសកុណា។
១០-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈប្តូរលោកវងសូតដាក់ជំនួសដោយលោកអ៊ិតសំហេង៕
ដោយ៖ ស.ស្អាត