រោងចក្រ​ក្រណាត់​មួយ​កន្លែង​ក្នុង​ប្រទេសបង់ក្លាដេស​ត្រូវ​ភ្លើង​ឆាប​ឆេះយ៉ាង​សន្ធោ​សន្ធៅ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ប្រទសបង់ក្លាដេស៖ ក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់បានអោយដឹងថា មនុស្សយ៉ាងហោចណាស់ ៩នាក់ បានស្លាប់បន្ទាប់ពីមានអគ្គីភ័យមួយនៅក្នុងរោងចក្រមួយកន្លែងក្បែរទីក្រុង Dhaka ប្រទេសបង់ក្លាដេស។ ប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា ហេតុការអគ្គីភ័យនេះបានកើតឡើងនៅក្នុងតំបន់ Gazipur កាលពីយប់ថ្ងៃអង្គារដែលបណ្តាលអោយមានមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់និងប្រហែល ៥០នាក់ទៀតរងរបួសជាទំងន់។ មន្រ្តីប៉ូលីសព្រួយបារម្ភថា ចំនួនអ្នកស្លាប់នឹងអាចកើនឡើងថែម
ទៀត ហើយលោកបានបន្តថា ប្រព័ន្ធសុវត្ថិភាពក្នុងរោងចក្រប្រទេសបង់ក្លាដេសគឺនៅខ្សោយណាស់។ កាលពីខែមេសា មនុស្សជាង ១១០០នាក់បានស្លាប់បន្ទាប់ពីរោងចក្រមួយកន្លែងក្បែរទីក្រុង Dhaka បានដួលរលំ។ ចំនែកនៅក្នុងស្រុក Ashulia ក្បែរទីក្រុង Dhaka វិញ មនុស្សជាង២៥០០នាក់បានរងរបួស នៅពេលមានគ្រោះមហន្តរាយមួយបានកើតឡើង។ កាលពីខែវិច្ឆិកាមុន កម្មករ ១១២នាក់បានស្លាប់ ដោយសារអគ្គីភ័យក្នុងរោងចក្រក្រណាត់មួយកន្លែងក្នុងតំបន់នេះ។  មន្រ្តីប៉ូលីសបាននិយាយថា មូលហេតុនៃអគ្គីភ័យក្នុងរោងចក្រចុងក្រោយនេះគឺមិនទាន់ដឹងប្រាកដនោះឡើទេ។ មន្រ្តីប៉ូលីស ក្នុងស្រុកបាននិយាយថា អ្នកពន្លត់អគ្គីភ័យគឺមិនទាន់រកឃើញសាកសពនៃជនរងគ្រោះនៅឡើយទេ។

បុរសម្នាក់ដែលកំពុងតែរកពូរបស់គាត់នៅទីនោះបានប្រាប់សារព័ត៌មាន BBC ថា គាត់រកពូ
របស់ គាត់មិនឃើញទេ។ គាត់ប្រាប់ថា បញ្ហាអគ្គីភ័យនេះបណ្តាលមកពីការផ្ទុះគ្រឿងម៉ាស៊ីន
ក្នុងរោចក្រ ទើបបណ្តាលអោយមានភ្លើងឆាបឆេះឡើងយ៉ាងនេះ លោកបានបន្តទៀតថាបន្ទាប់
ពីមានភ្លើងបានឆាបឆេះឡើងភ្លាមៗនោះកម្មករ កម្មការនី ជាច្រើននាក់បាននាំគ្នារត់ចេញពី
រោងចក្រក៏ប៉ុន្តែ មានខ្លះបានជាប់គាំងក្នុងរោងចក្រនោះ។ លោក Emdad Hossian នាយកប្រធាន រោងចក្រនោះ បានប្រាប់សារព័ត៌មាន Daily Star នៅក្នុងប្រទេសបង់ក្លាដេសថា ខណះពេលមាន ភ្លើងបានឆាបឆេះឡើង ក្នុងរោងចក្រនោះគឺមានកម្មករ ១៧០នាក់ កំពុងតែបំពេញការងាររបស់ ពួកគេនៅក្នុងជាន់ទី ២នៃរោងចក្រនោះហើយគាត់បានបន្ថែមថា ភាគច្រើននៃពួកគេបានចេញ
ពីទីនោះ ដោយ សុវត្ថិភាពចំនែក លោក Hossian ក៏ទទួលរងរបួសក្នុងហេតុការណ៍នោះដែរ នៅ
ពេលមនុស្សជាច្រើនកំពុងតែរត់ចេញពីទីនោះ។

បើទោះបីជាយ៉ាងណាក៏ដោយកម្មករ កម្មការនីជាង ៣០០០នាក់បានចាកចេញពីទីនោះចំនែកភាគ
ច្រើននៃអ្នកដែលស្លាប់ក្នុងហេតុការណ៍នោះគឺជាអ្នកថែមម៉ោង។ លោក Dilruba Khanom ចៅហ្វាយ
ស្រុក នោះបាននិយាយថា ក្រុមអ្នកសង្រ្គោះគឺកំពុងតែរង់ចាំរហូតដល់ថ្ងៃរះសិន ទើបបន្តការរុករក ជនរងគ្រោះក្នុងរោងចក្រនោះទៀតហើយគាត់បានបន្ថែមថា ចំនួនអ្នកស្លាប់នឹងអាចកើនឡើង បន្ថែមទៀត។ ក្រុមអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងជាច្រើនផ្នែកនៃរោងចក្រដែលនោះក៏ប៉ុន្តែ ឃ្លាំងដាក់ក្រណាត់ក្នុងរោចក្រនោះគឺកំពុងតែឆាបឆេះនៅឡើយទេ ចំនែកសាកសពមួយចំនួន ត្រូវបានឆេះខ្លោចដែលធ្វើអោយពិបាកក្នុងការចំនាំណាស់។ លោក Ammer Hossian  មន្រ្តីប៉ូលីស ក្នុងស្រុកនោះបានប្រាប់សារព័ត៌មាន BBC ថា សាកសព ៩នាក់ត្រូវបានរកឃើញប៉ុន្តែ អ្នកខ្លះបាន
និយាយថា ចំនួនអ្នកស្លាប់ក្នុងអគ្គីភ័យនោះមានរហូតទៅដល់ ១០នាក់។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [1009]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [919]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [774]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [777]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [867]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចំនួនអ្នកស្លាប់ដោយការវាយប្រហារនៅ Bangui មានត្រឹមតែ ១១នាក់ប៉ុណ្ណោះ

Bangui៖ យោងតាមប្រភពព័ត៌មានច្បាស់ការមួយបានឲដឹងថា ចំ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [430]


មានសង្ឃ​មួយ​អង្គ​ចង់​ដុត​ខ្លួន ​នៅ​ថ្ងៃ​ទី​៣​នៃ​មហា​បាតុ​កម្ម​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​

ភ្នំពេពញ៖ថ្ងៃនេះជាថ្ងៃបញ្ចប់នៃមហាបាតុកម្មរបស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [360]


រដ្ឋបាលជលផលកំពង់ឆ្នាំង បើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទសម្រាប់ដំណាច់ខែមីនា

​កំពង់ឆ្នាំង ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [317]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 429 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 693 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864370​ នាក់