​កម្ពុជា​នឹង​មានបុណ្យ​ដំរី​ និង​ បុណ្យទន្លេ​ បន្ថែម​លើបុណ្យ​ជាតិ​ដែលមានស្រាប់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងបង្កើតឲ្យមាន បុណ្យជាតិ​សំខាន់២ទៀត គឺបុណ្យដំរី និង បុណ្យទន្លេ នៅក្នុងឆ្នាំ២០១៤ នេះតទៅ ដើម្បីទាកទាញ​អ្នក​ទេស​ចរណ៍អន្តរជាតិ​ និងដើម្បីកាត់បន្ថយ​ភាពក្រីក្រជូនប្រជាពលរដ្ឋ។អគ្គនាយករង ទេសចរណ៍​ លោក ភួង វណ្ណៈ បានថ្លែងបែបនេះក្នុងបទអន្តរាគមន៍មួយ​ស្តីពីការ​ផ្សព្វផ្សាយផលិតផលនិងសក្តានុ ពលទេសចរណ៍ ក្នុងសន្និបាទ​បូកសរុបការងាររបស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី៤កុម្ភៈ​ ។

លោកថារាជរដ្ឋាភិបាលគ្រោង​បង្កើតឲ្យ​មាន​បុណ្យជាតិដ៏សំខាន់២គឺបុណ្យដំរី និងបុណ្យទន្លេ ដើម្បីស្រូបយកភ្ញៀវ ទេស​ចរណ៍​មក​ទស្សនាកម្ពុជាបន្ថែមទៀត ។លោកលើកឡើងទៀតថា ក្នុងឆ្នាំ២០១៣កន្លងទៅនេះប្រទេស​កម្ពុជា បានទទួលភ្ញៀវ​ទេសច​រណ៍អន្តរជាតិ​ បានចំនួនប្រមាណជា៤,២លាននាក់ ដែលមាន​កំណើន​ប្រមាណជាង១៨ ។

ដោយមានចក្ខុវិស័យ​វែងឆ្ងាយរាជរដ្ឋាភិបាល ​បានដាក់ចេញ​នូវផែនការយុទ្ធសាស្រ្តឆ្នាំ២០១៥​ឲ្យបាន៤,៥លាននាក់ នឹង​មានផលរំពឹងទុកនៅឆ្នាំ២០២០​កម្ពុជានឹងទទួលបានភ្ញៀវទេស​ចរណ៍​អន្តរជាតិប្រមាណជា៧លាននាក់។លោក បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្តរជាតិដែលបានមកទស្សនា ប្រទេសកម្ពុជា ច្រើនជាងគេ ភ្ញៀវទេសចរណ៍វៀត​ណាម ឈរលំដាប់ថ្នាក់លេខ១ នៅក្នុងឆ្នាំ២០១៣​ មានចំនួន​៧៨១​,៨៤៩នាក់ ខណៈ​ប្រទេស​​​ចិនឈរលេខរៀងទី២មាន ចំនួន៤១៧,២៦១នាក់ កូរ៉េលេខ៣ មានចំនួន ៣៨២,៤៣៦ឡាវ​មានចំនួន ៣៧៦,២២៦ នាក់ថៃមានចំនួន ២០១, ៣ ៨៣ ជប៉ុន ១៨៤,៨៣៣ សហរដ្ឋអាមេរិក មានចំនួន ១៦៤,៥៨២នាក់ បារាំង ១១៦,៩០២ ម៉ាឡេស៊ី ១១៦,២៨៧ និង អូស្រ្តាលី​មានចំនួន​១១៥,៨៦៦នាក់ ៕ ដោយៈ ស. ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1450]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1216]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1521]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1552]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1447]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​តោខៀវ​ Chelsea​ យកឈ្នះ​លើក្រុម ​Fulham ​ដោយ​លទ្ធផល ​៣-១​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ កីឡាករ Andre Schurr...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [454]


ស្ថាប័ន​ផ្សារ​មូល​បត្រ​១៩​ប្រទេស​ចូល​សិក្ខាសាលា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​

ភ្នំពេញ៖ មន្ត្រីប្រតិបត្តិ និយ័តករ មូលបត្រ ធនាគារក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [462]


គណៈកម្មការអចិន្ត្រៃយ៍ ហ៊្វុនស៊ិនប៉ិច គ្រោងប្រជុំដាក់ពាក្យប្តឹងលោក គង់ គាំ ទៅតុលាការ

គណៈកម្មការអចិន្ត្រៃយ៍ហ៊្វុនស៊ិនប៉ិចគ្រោងប្រជ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [509]


ភ្លៀង​ធ្លាក់​ខ្លាំង​នៅប្រទេស​ប៊ុលលីវី​​ឆក់យក​​ជីវិត​មនុស្ស​ចំនួន​ ២៩នាក់​

ប្រទេសប៊ុលលីវី៖ យោងតាមអ្នកព្យាករណ៍ឧត្តុនិយមរបស់ប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [447]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 445 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 259 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132946​ នាក់