អាជ្ញាធររាជ​ធានី​ភ្នំ​ពេញ​ប្រកាស​ត្រៀម​កម្លាំង​ការ​ពារ​​សន្តិ​​សុខ​​និង​​សុវត្ថិ​​ភាព​​ជូ​ន​​ព​ល​​រដ្ឋ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញបានប្រកាសត្រៀមផែនការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព​ជូន​​​ប្រជាពលរដ្ឋ ខណៈដែលគណបក្សសង្រ្គោះជាតិ នៅតែរក្សាជំហរធ្វើមហា​បាតុកម្ម ឬ ពិធីស្មឹងស្មាត​ធ្វើ​សម្មាធិនៅថ្ងៃទី៧ កញ្ញា ខាងមុខនោះ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជារការឯកភាពរាធានីភ្នំពេញនៅព្រឹកថ្ងៃទី0២ខែកញ្ញានេះលោក ប៉ា សុជាតិវង្ស អភិ​បាលរាជធានីភ្នំពេញបានប្រកាសឲ្យកងកម្លាំងសមត្ថកិច្ច​ចំណុះ​ឲ្យសាលារាជ​ធានីភ្នំពេញ និង អាជ្ញាធរខណ្ឌ​​ទាំង​​៩ត្រូវត្រៀមលក្ខណៈជាមុន ដើម្បីបង្កើនការប្រុង​ប្រយត្ន័ខ្ពស់សម្រាប់ធានា ស្ថិរភាពសង្គម ដែលមិន​អាច​មើលស្រាលបានក្នុង1វិនាទីណានោះ​ឡើយ​ចំពោះសកម្មភាពទាំងឡាយ ដែលអាច​បង្ករអសន្តិសុខ​សណ្តាប់​ធ្នាប់សាធារណៈ​ដល់រាជធានី​ភ្នំពេញក៏ដូចជា​ទូទាំងប្រទេស។

លោក អភិបាលរាជធានីបន្តថា ការត្រៀមផែនការទាំងនេះ ក្នុងខណៈដែលគណបក្ស​សង្គ្រោះជាតិនៅតែ​ប្រកាន់​ជំហរឹងត្អឹង ក្នុងការធ្វើមហាបាតុកម្មប្រឆំាងលទ្ធផលនៃការបោះ​ឆ្នោត​ ដែលគណបក្សប្រឆាំង​នេះបាន​ប្តូរមកជាពិធីស្មឹងស្មាត សមាធិ នៅថ្ងៃទី៧ខែកញ្ញាខាង​មុខនេះ ពោលគឺនៅមុន១ថ្ងៃនៃការប្រកាសលទ្ធផល​បោះ​​ឆ្នោត​ផ្លូវ​ការ​នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ​២០១៣។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ជាជំហរប្រថុយប្រថានមួយរបស់គណៈបក្ស​ប្រឆាំងបានយកមហាបាតុ​កម្ម​មកធ្វើជាជម្រើសចុងក្រោយក្នុងការតស៊ូ ដើម្បីប្រឆំាងនឹង​លទ្ធផល​បោះឆ្នោតជ្រើសរើសតំណាង​រាស្រ្ត​អណត្តិ​ទី៥ដែលទាំងនេះជាការគំរាមកំហែងមួយ​ដល់សន្តិសុខសណ្តាប់ធ្នាប់​និងការរស់នៅ​របស់​ប្រជាពល​រដ្ឋ។លោកអភិបាលបន្ថែមថា ទោះបីជាគម្រោងការធ្វើមហាតុកម្មនេះគណបក្សប្រឆំាងអះអាង ថា ជាបាតុកម្ម​អហិង្សាដែលចុងក្រោយនេះបានប្តូរទៅជាការស្មឹងស្មាត ឬសមាធិក៏ដោយ ហើយការហាតសមធ្វើបាតុកម្ម​កាល​ពីថ្ងៃអាទិត្យកន្លងទៅនេះជាទង្វើដ៏ពឹសពុលមួយសម្រាប់​សង្គម​ជាតិ ដែលពុំមែនជាការបង្រៀនមនុស្ស​ឲ្យ​ចេះប្រកប របរស៊ី ឬបង្កបង្កើនផលនោះទេ ប៉ុន្តែគេបង្រៀនមនុស្សឲ្យចេះប្រឆំាងតវ៉ានិងចេះ​ធ្វើបាតុកម្ម​ទៅ​វិញ។ ទាំងនេះហើយ​ទើប​កម្លាំង​សមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់​ដោយធ្វើយ៉ាងណាត្រូវបញ្ជៀស ការ​ប្រឈម​ណាមួយដោយហិង្សាឬការប៉ះទង្គិចគ្នាណាមួយ ដែលនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជា​ពល​រដ្ឋនៅក្នុងរាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ លោកអភិបាលរាជធានីភ្នំពេញបានអះអាងថាអាជ្ញាធររាជធានីភ្នំពេញ​មិនទាន់កំណត់ជាក់​លាក់​នៅឡើយទេពីកាលបរិច្ឆេកនៃការអនុញ្ញាតឲ្យធ្វើមហាបាតុកម្មនេះ ដោយរង់ចាំការវាយតម្លៃពីសមត្ថកិច្ច ជំនាញ ស្របតាមលក្ខខណ្ឌច្បាប់ដែលបានកំណត់។

​ទោះជាយ៉ាងនេះក្តីមេដឹកនាំ​គណបក្សប្រឆាំង នៅថ្ងៃនេះបាន​ផ្លាស់ប្តូរ​ជំហរ ពី​ការរៀបចំ​មហាបាតុកម្មទូទាំង​ប្រទេស​មកជា​ការ​ស្មឹងស្មាតសម្មាធិ​បួងសួង​រក​យុត្តិធម៌និង​សន្តិភាព​។ ការ​សម្រេចចិត្ត​បែបនេះ ដើម្បី​កុំអោយ​មាន​ភាពចលាចល នឹង​អាចជួយ​សម្រាល​ភាព​តានតឹង​នយោបាយ​ក្រោយ​ការបោះឆ្នោត​។

តាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រ​កម្ពុជា​បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងៀម ហើយការដោះស្រាយ​បញ្ហានានាត្រូវ​ផ្អែក​លើរដ្ឋធម្មនុញ្ញ និងប្រគល់តួនាទីទៅស្ថាបន័​មានសមត្ថកិច្ចដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ​និងច្បាប់នានារបស់​ជាតិ៕

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ការវាយ​ប្រហារ​មកលើស្រុក​ Hanano​ ឆក់​យកជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ២៥នាក់​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ឧទ្ធម្ភាគចក្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [369]


ប៉ូលីស​​​ឥណ្ឌាបា​ញ់សំលាប់និ​ស្សិត​មហាវិទ្យាល័យចំ​នួន​ ៥នាក់​

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃម្សិលមិញ មន្រ្តីប៉ូលីសឥណ្ឌាម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [422]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 157 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 786 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040053​ នាក់