អគារមន្ទីរពេទ្យស្រុកពញាឭ​ត្រូវ​បាន​សម្ពោធ​​ដាក់​​ឱ្យ​​ប្រើ​​ប្រាស់
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

កណ្ដាល៖ បន្ទាប់ពីធ្វើការជួសជុលអគាររួចរាល់មន្ទីរពេទ្យស្រុកពញាឭ  នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣​
បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដំណើរការពិនិត្យ និងព្យាបាលអ្នក​ជំងឺក្រោមវត្តមានលោក លឹម
គានហោ
រដ្ឋមន្ដ្រីក្រសួងធនធានទឹកនិងឧតុនិយម  និងលោកស្រីព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើន​នាក់ផ្សេង​
ទៀត។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹកបានឱ្យដឹងថាក្រោយ​ពីមើលឃើញថា​នៅទូទាំងស្រុក​
ពញាឭមានត្រឹមតែកម្រិតមណ្ឌលសុខភាពទើបលោករដ្ឋមន្ដ្រីលឹមគានហោបានបង្កើតមូលនិធិដែលមាន​
ឈ្មោះ ថាមូលនិធិតាហោតាមរយៈការចូលរួមឧបត្ថម្ភពីរូបលោកក្រុមគ្រួសារនិងប្រជាពលរដ្ឋមួយចំនួនទាំងនៅ​
ក្នុងប្រទេសនិងនៅបរទេសបានមូលមតិគ្នាជួសជុលអគារមន្ទីរពេទ្យដែលចាស់ទ្រុឌទ្រោមចំនួន៤អគារមាន៤០
បន្ទប់។

លោកចាន់យុត្ថាបានបន្ដថាជាមួយគ្នានេះអគារថ្មីមួយរបស់មន្ទីរពេទ្យដែលមានពីរជាន់ស្មើនឹង២០បន្ទប់គឺជាអំ
ណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏បានផ្ដល់ជូនមន្ទីរពេទ្យនេះផងដែរ។
លោកបន្តប្រជាពលរដ្ឋអាចទៅពិនិត្យនិងព្យាបាលជំងឺចាប់ពីថ្ងៃនេះតទៅនៅមន្ទីរពេទ្យស្រុកពញាឭដោយឥត
គិតថ្លៃហើយក្នុងនោះមានការព្យាបាលលើជំងឺ៤ប្រភេទរួមមានផ្នែកកុមារផ្នែកទូទៅផ្នែកសម្ពភនិងរោគស្ដ្រី​
ដែលមានវេជ្ជបណ្ឌិតចំនួន៧រូបពេទ្យមធ្យម២រូបនិងពេទ្យឆ្មបមួយចំនួនទៀត។

លោកចាន់យុត្ថាបានបន្ដទៀតថាមានវេជ្ជបណ្ឌិតឯកទេសផ្សេងៗ នឹងចូលរួមមកព្យាបាលជំងឺជូនប្រជាពលរដ្ឋ​
នៅមន្ទីរពេទ្យនេះ។ នៅ​ចំ​ពោះ​មុខក្រុមគ្រូពេទ្យនិងមន្ដ្រីដែលបានចូលរួមលោក​លឹម គានហោ បានមាន​ប្រ​
សាសន៍ថាការដាក់ឱ្យដំណើរការនៃការពិនិត្យនិងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋខាងលើនេះគឺដើម្បីចូលរួមចំ
ណែកលើកកម្ពស់សេវាសុខភាពជូនប្រជាពលរដ្ឋនិងបងប្អូនទាំងអស់នៅទូទាំងស្រុកពញាឭនិងតំបន់ផ្សេង​
ទៀតដែលមកសម្រាកនិងព្យាបាលនៅទីនេះ។

លោកលឹមគានហោក៏បានប្រគល់រថយន្ដសង្គ្រោះបន្ទាន់ចំនួន២គ្រឿងជូនដល់មន្ទីរពេទ្យដើម្បីជួយដឹកជញ្ជូន​
ប្រជាពលរដ្ឋណាដែលមានស្ថានភាពធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តីក៏បានចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មីនៅមន្ទីរពេទ្យដែលជាអំ​
ណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជូនដល់ប្រជាពលរដ្ឋនៅស្រុកពញាឭ 
ដែលបានបង្ហាញពីការយកចិត្ដទុកដាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជានិងក្រុមការងារជួយប្រជាពលរដ្ឋ​
តាមរយៈការបម្រើជូននូវសេវាសុខភាពដោយឥតគិតថ្លៃ៕ 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ការ​​ប៉ះ​ទង្គិច​នៅប្រ​ទេស​ Lebanon​ បាន​សំលាប់​មនុស្ស​ ៤នាក់​

ប្រទេសLebanon៖ មន្រ្តីប៉ូលីសប្រចាំទីក្រុង Tripoliប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [456]


ធ្លាក់យន្ត​ហោះ​នៅប្រទេស​អៀកឡង់​ខាងជើង​ រងរបួស​ធ្ងន់​​ ២នាក់​

ប្រទេសអៀកឡង់ខាងជើង៖ កាលពីថ្ងៃម្សិលមិញ យន្តហោះដឹកអ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [458]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 725 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1672 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231771​ នាក់