​កាណាដា សន្យាជំរុញអ្នកវិនិយោគ​ បញ្ជាទិញទំនិញ ​ពីវិស័យកាត់ដេរកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អ្នកការទូត នៃ​ប្រទេស​កាណាដា ប្រចាំ​នៅ​កម្ពុជា បាន​សន្យាថា នឹង​ជំរុញ​ឲ្យ​អ្នក វិនិយោគទុនក៏ដូចជាអ្នក បញ្ជា​ទិញ​ជនជាតិ​កាណាដាឱ្យ​បន្ត​ការបញ្ជាទិញ​ទំនិញពី​វិស័យ​កាត់ដេរ​កម្ពុជាបន្ថែមទៀតបន្ទាប់ពី​លោកបាន​ស្វែង​យល់​ពី សភាពការណ៍​ពិត នៅ​កម្ពុជា ក្រោយពី​មាន​ហេតុការណ៍កើត​អំពើហិង្សា នៃ​ការប៉ះទង្គិច​គ្នា រវាង​កម្មករ​រោង​ចក្រ​កម្ពុជា ជាមួយ​កងកម្លាំងប្រដាប់អាវុធ កាលពីដើម​ខែមករា កន្លងមកនេះ​។​លោក​ Philip Calvert  ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​ប្រទេស​កម្ពុជា បាន​សន្យា​បែបនេះ ខណៈពេល​លោក​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការក្រសួង​ការងារ កាលពីពេល​ថ្មីៗ​នេះ​។​

ក្នុងជំនួប​នេះ  លោក​ឯកអគ្គរដ្ឋទូត​ប្រទេស​កាណាដា បាន​កត់សម្គាល់ថា ក្នុង​រយៈ ពេល​ថ្មីៗ​នេះ ការនាំចេញ​ទំនិញ​ពី​កម្ពុជាទៅ​កាណាដា មានការ​កើនឡើង គួរឱ្យ កត់សម្គាល់ ហើយ​ភាគច្រើននៃ​ទំនិញ​ទាំងនោះគឺជា​សំលៀក​បំពាក់​​។ ការទទួលបាន​លទ្ធផល ល្អប្រសើរ នៃ​វិស័យ​វាយ​ន​ភណ្ឌ​នេះ ក៏​កើតឡើង ដោយសារ​កិច្ចសហប្រតិ បត្តិការ រវាង​កម្ពុជា​-​កាណាដា នៅលើ​គ្រប់​វិស័យ ក្នុងនោះ​រួមទាំងវិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផងដែរ​។​

បន្ទាប់ពី​ ការស្វែងយល់ ក៏ដូចជាមានការ​ពន្យល់​ពីស​ភា​ព​ការណ៍​ពិតនា​កន្លងមកនៃ​ការកើត​អំពើហិង្សារវាង​កង​កម្លាំង​ប្រដាប់អាវុធ និង​កម្មករ​រោងចក្រ​មួយចំនួន​តូច ពី​សំណាក់​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​រួចមក លោក​ឯកអគ្គរដ្ឋទូត​ប្រទេស​កា​ណា ក៏បាន​ធ្វើការ​សន្យាថា នឹង​ជំរុញ​ឱ្យ​អ្នកបញ្ជា​ទិញ​ទំនិញ​កាត់ដេរ នៅ​ប្រទេស​កាណាដា បង្កើន​ការបញ្ជាទិញ​បន្ថែមទៀត ពី​កម្ពុជា ដើម្បី​ជាការ​ពង្រឹងពង្រីកនូវ​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច ក៏ដូចជា ជួយ​ស្វែងរក​ការងារ​ធ្វើ ដល់​ពលរដ្ឋ​កម្ពុជា​។​

​នាឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ជានិច្ច​​កាល តែង​យកចិត្តទុក​ដាក់ ចំពោះ​ការ​តម្លើង​ប្រាក់​ឈ្នួល ដល់ក​ម្មករ និយោជិត​ដោយ​ក្នុងនេះ បាន​តម្លើង​ប្រាក់​ឈ្នួល ជា​អប្ប​បរិ​មា ១០០ ដុល្លារ ក្នុង​មួយខែ ប៉ុន្តែ​បែរ ជា​សហជីព​មួយចំនួន​តូច មិនបាន​គោរព​តាម​ស្មារតី កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការ​ងារ ក៏ដូចជា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល ហើយ​បែរជា​ញុះញង់​កម្មករ និយោជិត ឱ្យធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការ​សម្រេច​នេះ ដោយ​ទាមទារ​ឱ្យ​ដំឡើង ប្រាក់​ឈ្នួល​អប្បបរមា ដល់ ១៦០ ដុល្លា​ទៅវិញ​។​

​លោក​បាន​សម្តែង​នូវ ​ការសោកស្តាយ ដែល​នៅក្នុង​កំឡុងពេល​មាន​បាតុកម្ម មានការ​ចូលរួម​ពី​សហជីព​ចំនួន៥និង​សមាគម ១ ព្រមទាំង​មានការ​លូកដៃ ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​យកប្រាក់​ឈ្នួល របស់​កម្មករនិយោ​ជិត ធ្វើ​​​​ជា​ឈ្នាន់បម្រើ នយោបាយ​របស់ខ្លួន ដោយបាន​ប្រែក្លាយ​ពី​បាតុកម្ម អហឹ​ង្សា ទៅជា ហឹ​ង្សា ពោលគឺ​ពីបាតុ​កម្ម ទៅជាកុបកម្ម ជាពិសេស​ស្ថាន​ការដែល​កាន់តែ​ធ្ងន់ធ្ងរ បានកើត​ឡើង នៅ​យប់​ថ្ងៃទី​២ និង​ព្រឹក​ថ្ងៃទី​៣ ខែមករា​ឆ្នាំ​២០១៤​កន្លងទៅនោះ។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ​ក្រុម​កុបករ បាន​អុកឡុក បិទផ្លូវ​សាធារណៈ បង្ក​ការភ័យខ្លាច​ដល់ក​ម្មក​រ និយោជិត ភាគ​ច្រើន ដែល​ពេញចិត្ត​ទៅនឹង​ការដំឡើង​ប្រាក់​ឈ្នូ​ល​នេះ ហើយ​បាន​ចូល​បំរើ​ការងារ​វិញ​ជា​ប្រក្រតី​។

ពួកគេ​បង្ក​ការភ័យខ្លាច ដល់​អ្នក​វិយោគ​ទុនបាន​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន មន្ទីរពេទ្យ ហើយ​​​​នៅពេល​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច សម្រេច​ស្តារ​នូវ​សន្តិសុខ និង​សណ្តាប់ ធ្នាប់​សាធារណៈ បែរជា​ត្រូវ​ក្រុម​កុបករ តបត ប្រឆាំង​ជាមួយ​អាជ្ញាធរ​វិញដោយ​អំពើ​ហិង្សា ដោយ​ប្រើប្រាស់​ការ​គប់​ដុំថ្មចម្ពាមកៅស៊ូ ដំបង​ដែក គ្រាប់បែក​ភ្លើង​ច្នៃ ធ្វើជា​អាវុធ​ជាដើម​។

​លោក​រដ្ឋមន្ត្រី បន្តទៀតថា ការសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះមិនបាន​បិទ​ច្រក ក្នុង​ការបន្ត​ការដំឡើង​បន្ថែម​ទៀត​នោះទេ​។ បច្ចុប្បន្ន ក្រសួង​បាន​ខិតខំក្នុងការ​សហការ​ជាមួយ​អង្គការ ILO ដើម្បី​ទទួល​ជំនួយ​បច្ចេក​ទេស ក្នុងការ​សិក្សា​ប្រាក់​ឈ្នួល​អប្បបរមារ​ឱ្យបាន​សមរម្យ ព្រោះថា​អង្គការ ILO មានបទពិសោធន៍ និង​ជំនាញ​បច្ចេក​ទេស ដែល​មិន​ត្រឹមតែ​អាចជួយ ដល់​ការងារ​របស់​គណៈកម្មកា​រ ប្រឹក្សា​ការងារ ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់​នូវ​សារៈ​ប្រយោជន៍ ដល់​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ និយោជិត ផែ្ន​កវាន​យ​ភណ្ឌ កាត់​ដេរ​សម្លៀកបំពាក់ និង ផលិត​ស្បែកជើងជាដើម​៕​ ដោយ​៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [807]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [623]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [645]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [638]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [655]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សុខ មន្នីពិសី ​ទាក់ទងប្រុស​នៅអាមេរិកតាមទូរស័ព្ទ​

ភ្នំពេញ ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


សុគន្ធ និសា ​បង្ហាញមហិច្ឆតាស្តារ​ប្រជាប្រិយភាពឡើង​វិញនៅឆ្នាំ២០១៤​

ភ្នំពេញ៖ ដោយ​យល់ឃើញថា រយៈពេលប៉ុន្មានខែចុងឆ្នាំ២០១៣...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [314]


មេដឹក​​​នាំរបស់​ពួកឧទាមប្រចាំ​ប្រទេស​ស៊េរី​ត្រួវ​បានគេសម្លាប់នៅ​ទី​ក្រុង ​Aleppo​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [339]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 32 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 232 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863909​ នាក់