គណៈកម្មការទី២និងទី៤រដ្ឋសភា ច្រានចោលសេចក្តីស្នើច្បាប់ដំឡើងប្រាក់ខែកម្មករកាត់ដេរ និងមន្ត្រីរាជការ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖​គណៈកម្មការ​សេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិង​សវនកម្ម  (គណៈកម្មការទី២) និងគណៈកម្មការមហា
ផ្ទៃការពារជាតិទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា​អធិការកិច្ចនិងមុខងារ​សាធារណៈហៅកាត់(គណៈកម្មការទី៤)
នៃរដ្ឋភាបាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​អ្នកតំណាងរាស្ត្រ​មកពីគណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​
បាន​ចុះហត្ថលេខាលើ​សេចក្តីស្នើ​ច្បាប់ ស្តីពី ​ប្រាក់ឈ្នួល និងប្រាក់បៀវត្ស អប្បបរមា សម្រាប់​ ​កម្មករ​កាត់ដេរ
និងមន្ត្រីរាជការស៊ីវិល កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៣។  គណៈកម្មការ​ជំនាញ​ទាំង២នៃរដ្ឋសភា បាន
សម្រេច​ច្រានចោល​សេចក្តីស្នើច្បាប់​នោះ ដោយមូលហេតុត្រូវបាន​លើកឡើង​ថា មកពី​សេចក្តីស្នើច្បាប់​របស់​សមាជិកសភា​គណបក្ស​ប្រឆាំងមិន​ត្រឹមត្រូវ​។​

បន្ទាប់ពីចប់​កិច្ចប្រជុំនៅ​វិមាន​រដ្ឋ​សភា ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង បាន​ធ្វើ​សន្និសីទកាសែតពាក់
ព័ន្ធទៅ​នឹង​សេចក្តីស្នើច្បាប់ស្តី​ពី​ប្រាក់បៀវត្ស និង​ប្រាក់​កម្រៃ​អប្បបរមាសម្រាប់​មន្ត្រីរាជការ និង​កម្មករ​កាត់
ដេរ ដែល​ត្រូវបាន​គណៈកម្មការ​ជំនាញទាំងពីរ​រដ្ឋសភា​ច្រានចោល​នោះ​។​      នៅក្នុងសេចក្តីស្នើច្បាប់នោះ
សមាជិកសភា​គណបក្ស​ប្រឆាំងបាន​ស្នើ​ច្បាប់ ដើម្បី​ឲ្យ​រាជរដ្ឋា​ភិបាលកំណត់​ប្រាក់ខែ​មន្ត្រីរាជការ​យ៉ាង​តិច ១ លាន​រៀល និង​ប្រាក់ខែ​កម្មករ​កាត់ដេរ ទាប​បំផុតត្រូវ​ទទួលបាន ១៥០ ដុល្លារ​អាមេរិកស្មើនឹង៦០ម៉ឺនរៀល។

ការទាត់សេចក្តីស្នើច្បាប់របស់គណៈកម្មការជំនាញនោះត្រូវបានប្រធានក្រុមអ្នក​តំណាង​រាស្រ្តគណបក្សសម
រង្ស៊ីលោកសុនឆ័យបានថ្លែងថាការទាត់ចោទសេចក្តីស្នើ​ច្បាប់របស់ក្រុមតំណាងរាស្រ្តបក្សប្រឆាំងគឺមិនអាច
ទទួលយកបានទេ។ដោយលោកលើក​ឡើង​ថារាល់ការទាត់ចោលសំណើរបស់បក្សប្រឆាំងពីក្រុមតំណាង
រាស្រ្តបក្សកាន់អំណាចសុទ្ធតែមានការរើសអើងដោយធ្វើការចោទប្រកាន់ថារាល់ការស្នើរបស់បក្សប្រឆាំងមាន
លក្ខណៈជាការកេងចំណេញខាងនយោបាយ។

លោកសុនឆ័យបានចាត់ទុកថារាល់ការទាត់ចោលសំណើរបស់យើងខ្ញុំជាតំណាងរាស្រ្តនេះសុទ្ធតែមានការ
រើសអើងដោយគណបក្សកាន់អំណាចចេះតែចោទប្រកាន់ថាជាការស្នើដើម្បីចំណេញនយោបាយបែបនេះ
បែបនោះក៏ប៉ុន្តែជាគោលការណ៍គឺយើងបានពន្យល់ហេតុផលជាមូលដ្ឋាននៃការស្នើសុំរបស់យើង។
លោកបន្តថាសេចក្តីស្នើច្បាប់ស្តីពីការកំណត់អប្បបរមានៃប្រាក់ឈ្នូលនិងប្រាក់បៀវត្សនេះ​នឹងនៅតែបន្តស្នើ
សុំទៅមុខទៀតនៅក្រោយការបោះឆ្នោតជាតិខាងមុខនេះដើម្បីធ្វើការ​កំណត់​ប្រាក់ឈ្នូលនិងប្រាក់បៀវត្ស
អប្បបរមារបស់កម្មករ-និយោជិតមន្រ្តីរាជការដើម្បីលើកស្ទួយជីវភាពរបស់កម្មករនិងមន្រ្តីរាជការឲ្យមាន
ជីវភាពសមរម្យ។

ទាក់ទិននឹងកាស្នើរបស់បក្សប្រឆាំងនេះ ត្រូវបានលោក ស្មាន់ ទៀត អនុប្រធានគណៈ​កម្ម​ការ​​ទី២រដ្ឋសភា បាន
ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា សេចក្តីស្នើច្បាប់ស្តីពីការ​កំណត់អប្បបរមានៃប្រាក់ឈ្នូលនិង
ប្រាក់បៀវត្សរបស់ក្រុមតំណាងរាស្រ្តបក្សប្រឆាំងនោះត្រូវបានគណៈកម្មការជំនាញទី២និងទី៤បានឯកភាព
គ្នាទាត់ចោលនូវសេចក្តីស្នើ​ច្បាប់​នោះ។

លោកបន្តថាគណៈកម្មការទាំងពីរបានឯកភាពគ្នាគឺសុំទាត់ចោលមិនទទួលយកនូវសេចក្តីស្នើច្បាប់នេះដោយ
ផ្អែកលើសេចក្តីស្នើច្បាប់នេះមិនសមស្រប។ទី១ទៅនឹងស្ថានភាពជាក់ស្តែងនៃព្រះរាជាណាចក្រកម្ពុជាដោយ
ប្រទេសកម្ពុជារបស់យើងបានប្រកាន់យករបបទីផ្សារសេរីគេហៅថារបបទីផ្សារហើយការកំណត់ប្រាក់បៀវត្ស
គឺវាខុសពីលក្ខខណ្ឌរបស់វា។

លោកបញ្ជាក់ថាការទាត់ចោលនៃសេចក្តីស្នើច្បាប់នេះគឺយើងធ្វើទៅតាមនីតិវិធីឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញ
និងស្របទៅតាមគោលការណ៍របស់ច្បាប់ដោយច្បាប់របស់យើងបានចែងថាព្រះរាជាណាចក្រកម្ពុជាគឺប្រកាន់
យកសេដ្ឋកិច្ចទីផ្សារ។ដូច្នេះការកំណត់ប្រាក់ឈ្នូលនិងប្រាក់បៀវត្សរបស់ក្រុមតំណាងរាស្រ្តបក្សប្រឆាំងគឺជា
ការកំណត់បែបសេដ្ឋកិច្ចផែនការមិនមែនជាការកំណត់បែបសេដ្ឋកិច្ចទីផ្សារទេដោយសារតែសេដ្ឋកិច្ចទីផ្សារ
គេមិនអាចធ្វើការកំណត់អីចឹងបានទេ។

សូម​រម្លឹកថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ក្នុង​សម័យប្រជុំកាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៣ បាន​
ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ព្រមទាំង​គណៈកម្មការ មហាផ្ទៃ
អង្កេត បោសសម្អាត និង​មុខងារ​សាធារណៈ របស់​រដ្ឋសភា ពិនិត្យនិង​សិក្សា​លើ​សេចក្តីស្នើច្បាប់ ស្តីពីការ
កំណត់​អប្បបរមានៃ​ប្រាក់​ឈ្នួល និង​ប្រាក់បៀវត្ស​មន្ត្រីរាជការ និង​កម្មករ​៕

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [1009]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [919]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [774]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [777]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [867]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ក្រុមហ៊ុន​ Precision​ Cambodia Ltd ​ចាប់ផ្តើម​បង្កើតកន្លែង ​លក់ឡាន​ ម៉ាក​ Porsche​លើកដំបូង​នៅកម្ពុជា​​

ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងតែ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [350]


ក្រុមស្រឡាញ់ភេទ​បុរសដូចគ្នា ជាបញ្ហានៃការចម្លង​មេរោគអេដស៍​

ភ្នំពេញ៖ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជ​ម្ងឺ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [388]


​ក្រុមសហជីព​ដែលទទួលការព្រមាន​ឆ្លើយតបទៅនឹង​ការលើកឡើង​របស់អ្នកតំណាងរាស្រ្ត ​

ភ្នំពេញ៖ ក្រុមសហជីពដែលធ្វើការទាក់ទង ទៅនឹងកម្មករបាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [383]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 412 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1304 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864981​ នាក់