រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា ដល់ពេលហើយដែលត្រូវដាក់ឱ្យដំណើរការការងាររដ្ឋបាលនៅតាមតុលាការ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងថា ពេលនេះយើងគួរគិតក្នុងការ​ដំណើ​រ​កា​រ​ការ​ងារ​រដ្ឋ​បា​លនៅតាមតុលាការ ឱ្យបាន​ល្អ ខណៈកង្វះខាតធនធានមនុស្សក្នុងការអនុវត្តការងារ​ក្នុង​វិស័​យ​​នេះកំពុងធ្វើឱ្យដំណើរស្វែងរកយុត្តិធម៌មានការយឺតយាវ លើរឿងក្តីជាច្រើន។ ដើម្បីឆ្លើយបញ្ហាប្រឈមទាំងនេះឱ្យមានភាពវិជ្ជមាន ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា និងអាចទទួល​យកបាន​​​​ទាំងភាគីឈ្នះក្តី និងទាំងភាគីចាញ់ក្តីនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វឌ្ឍានា បានលើកយកប្រធានបទចំនួនបី មក​ផ្សព្វផ្សាយនិងធ្វើការពិភាក្សា ដើម្បីរកបញ្ហា​ប្រ​ឈ​ម​​និងគន្លឹះដោះស្រាយជាមូលដ្ឋាន ដាក់ក្នុង​សន្និបាតបូកសរុប​ការងារយុត្តិ​ធម៌ឆ្នាំ​២០១​៣ និង​លើ​ក​ទិសដៅការងារឆ្នាំ២០១៤ នៅព្រឹកថ្ងៃទី២៧ខែមិនានេះ សម្រាប់អនុវត្តប​ន្តទៅ​មុខ​ទៀត​។​តាមរយៈ​ប្រធាន​បទទាំងបី ដែលរួមមាន ការដាក់ឱ្យដំណើរការ ការងាររដ្ឋបាល​នៅ​តាម​តុលាការ​ បញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ និង​កា​រងារបំរើសេវាយុត្តិធម៌ ​ លោក សង្ឃឹ​ម​ថា អង្គសន្និ​បា​តនឹងខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការ ដែលនឹង​អាចដោះស្រា​យ​បាតុភា​ពអស​កម្ម ដែលកើតឡើងកន្លងមក  ដើម្បី​បង្កើនប្រសិទ្ធ​ភាពការងារទៅ​ថ្ងៃអនាគតឱ្យបា​នកាន់​តែប្រសើរ សំដៅបង្កើន​នូវ​​​​​​​​​ទំនុកចិត្ត និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ លើស្ថាប័ន​យុត្តធម៌ និងរាជ​រដ្ឋា​ភិ​បាលកម្ពុជា ក៏ដូចជាធ្វើឱ្យនីតិរដ្ឋនៅ​កម្ពុជា​កាន់​តែមានភាពរឹងមាំឡើ​ងថែមទៀត។

លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានថ្លែងថា ក្រៅ​ពីកត្តាធនធានមនុស្សស្ថាប័ន​យុត្តិធម៌​​​​​​គួរគិតគូរដល់សម្ភារៈប្រើប្រាស់និងការរៀបចំគម្រោងចំណាយជាច្រើនទៀត និងព្រះរាជអាជ្ញាត្រូវឈរលើ​គោល​ការណ៍​ច្បាប់​ជាតិ និងច្បាប់​អន្តរជា​តិ​ជៀ​​សវាង ការធ្វើកា​រងាររដ្ឋបាលបន្ថែមខុសនឹងជំនាញ​របស់ខ្លួន​។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤​​ខែ​​​​​​តុលា​​​​​​​​ឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពី​ការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រយុត្តិធម៌ ដោយរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ជាប្រធានគណៈកម្មាធិការនេះ ហើយមានសមាសភាពចូលរួមជារដ្ឋលេខាធិការ នៃក្រសួងយុត្តិ​ធម៌ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នតុលា​ការនិងស្ថាប័នអយ្យការ។ព្រមជាមួយគ្នានេះដែរ នៅខែ​តុលា ឆ្នាំ២០១៣ ក្រសួងយុត្តិធ​ម៌​បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ចំនួនបីគឺៈ សេចក្តី​ព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តី​ព្រាង​ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុ​មប្រឹក្សា​នៃអង្គចៅក្រម។

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពលរដ្ឋ ​សាទរដែល​តម្លៃសេវាកម្មផ្ងើរ​កងម៉ូតូ​នៅក្នុងរាជធានីភ្នំពេញ​ អនុវត្តត្រឹម​ត្រូវ​សៀវ​ភៅបន្ទុក​

ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសាទរចំពោះចំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [533]


មនុស្ស​ ២នាក់​ត្រួវ​បាន​ចាប់ខ្លួនពី​បទ​ជួញ​ដូរមនុស្ស​ខុសច្បាប់​

ប្រទេសវែល៖ កាលពីថ្ងៃច័ន្ទម្សិលមិញ បុរសម្នាក់និងស្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [420]


ស្ថាប័ន​ផ្សារ​មូល​បត្រ​១៩​ប្រទេស​ចូល​សិក្ខាសាលា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​

ភ្នំពេញ៖ មន្ត្រីប្រតិបត្តិ និយ័តករ មូលបត្រ ធនាគារក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [499]


ប្រាសាទសំបូរ​ព្រៃគុក​ និងក្បាច់គុន​ល្បុក្កតោ ​ត្រៀមដាក់​បញ្ចូលជា​បេតិកភណ្ឌ​ពិភពលោក​

ភ្នំពេញ៖ កម្ពុជាត្រៀមរៀបចំឯកសារក្នុងការស្នើសុំដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [470]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 662 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2104 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1232203​ នាក់