សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជា​ធិប​តេយ្យ​កម្ពុជា​គាំ​ទ្រ​លទ្ធ​ផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល​ មិនប្រកាន់នូវ​និន្នាការ​
នយោបាយបានប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង​
តំណាងរាស្រ្តនីតិកាលទី៥ឆ្នាំ២០១៣ ដែល​ប្រកាស​​ដោយគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត​​​ (គ.ជ.ប)​
កាលពីពេលថ្មីនេះ។​

ក្នុងសន្និសីទកាសែត ដែលរៀបចំដោយសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជានាព្រឹកថ្ងៃទី១៣ សីហា​
នេះនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាលោកស្រីមាសចន្ទធីតាសមាជិកគណៈកម្មាធិការ​នាយកបាន​បង្ហាញថា​
ស្ថាប័នលោកស្រី​បានបញ្ជូនអ្នកសង្កេតការណ៍ជាតិជាង៤ពាន់នាក់ចូលរួមសង្កេត នៅក្នុងការបោះឆ្នោតជាតិ​
ឆ្នាំ២០១៣។ ឆ្លងតាមការសង្កេតឃ្លាំមើលជាក់ស្តែងនៃដំណើរ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិ​កាល​
ទី៥នៅ​ទូទាំង២៤រាជធានី-ខេត្តក្រោមប្រធានបទ«កែវភ្នែកយុត្តិធម៌» អង្គការលោកស្រីសូម​គាំទ្រយ៉ាង​ពេញ​
ទំហឹង​​ចំពោះ​លទ្ធផល​បណ្តោះ​អាសន្នដែលបានប្រកាសដោយគ.ជ.បកាលពី​ថ្ងៃទី១២ខែសីហាឆ្នាំ២០១៣កន្លង​
ទៅនេះ។

លោកស្រី មាសចន្ទធីតា បន្តថាឈរលើមូលដ្ឋានឯករាជ្យនិងអព្យាក្រឹត្យសហព័ន្ធនិស្សិត​បញ្ញវ័ន្ត​ប្រជាធិប
តេយ្យ​កម្ពុជា​សូមអំពាវនាវដល់គណបក្សនយោបាយទាំងពីរដែលបាន​ទទួល​អាសនៈក្នុងរដ្ឋសភានីតិកាលទី៥​
ខាងមុខត្រូវគោរពនូវឆន្ទៈរបស់ប្រជាពលរដ្ឋ​​ដែលជាម្ចាស់ឆ្នោតចូលរួមថែរក្សាស្ថិរភាព​នយោបាយ និងការ​
អភិវឌ្ឍសង្គមកម្ពុជាផ្អែក​តាមលិខិតបទដ្ឋានផ្សេងៗក្នុងក្របខ័ណ្ឌច្បាប់ជាធរមាន។

និស្សិតវ័យ២១ឆ្នាំរៀនឆ្នាំទី១នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងកញ្ញាឆឹងធីតាដែល​បាន​​​ចុះទៅសង្កេតការណ៍​
បោះឆ្នោតនៅក្នុងខេត្តក្រចេះជាស្រុកកំណើតរបស់​នាង​នោះបានប្រាប់ឲ្យដឹងថា ដំណើរការបោះឆ្នោត​ដែល
គ.ជ.បបានរៀបចំនៅ​ខេត្ត​ក្រចេះមានលក្ខណៈរលូនត្រឹមត្រូវតម្លាភាពនិងយុត្តិធម៌ដែលបានឆ្លុះបញ្ចាំង​ពីលទ្ធិ​
ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។

កញ្ញាបន្តថាចំពោះលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះគឺមានភាពត្រឹមត្រូវយុត្តិធម៌និងមានតម្លាភាព
អាចទទួលយកបាន ស្របតានបទដ្ឋានច្បាប់បោះឆ្នោតនៅកម្ពុជា។

សូមបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ឆ្នាំ២០១៣
ដែលប្រកាសដោយគ.ជ.បកាលពីថ្ងៃទី១២សីហាម្សិលមិញនេះគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាច​នៅតែបន្ត​ឈ្នះឆ្នោតដើម្បីគ្រប់គ្រងប្រទេសជាបន្ត ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រឡាប់​​ទូក​នៅ​ឈូង​សមុទ្រ ​Suffolk​ ស្លាប់​ម្នាក់និង​បាត់​ខ្លួន​ ២នាក់​

អង់គ្លេស៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ទូកមួយគ្រឿងគឺបានក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [402]


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនត...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [725]


​IOM​​​សន្យាថា​នឹងធ្វើ​កិច្ច​សហប្រតិបត្តិ​ការជាមួយ ក្រសួងការងារ​

ភ្នំពេញ៖អង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM សន្យាថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [337]


ស្ថានការណ៍នយោបាយ​​កំពុងពុះកញ្ជ្រោល​ សង្គមស៊ីវិលស្នើឲ្យ​បក្សនយោបាយ​ទាំង២ដោះ​ស្រាយគ្នា​ដោយសន្តិវិធី​

ភ្នំពេញ៖ ដោយសារស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាបច្ច...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [425]


ម្ហូបអ៊ីស្លាម ហាឡា ​ដាក់ដំណើរការ​លើកដំបូងក្នុង​ប្រទេសកម្ពុជា​

កំណើនសេដ្ឋកិច្ច ​ភ្ញៀវទេចរណ៏ ​ក្នុងព្រះរាជណាចក្រ​ក...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [715]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 231 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1548 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964448​ នាក់