​ជប៉ុន​សន្យាជួយ​កាត់បន្ថយ​អត្រាអត់​ការងារធ្វើ​ក្នុង​ចំនោមយុវ​ជនកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនសន្យានឹង​បន្តជួយដល់កម្ពុជាក្នុងការ​កាត់បន្ថយ​អត្រាគ្មាន​ការ​ងារ​ធ្វើ​របស់​​ក្រុម​​យុវជន​និងអ្នកអត់ការងារ តាមរយៈផ្តល់ការណែនាំពីអាជីពការងារដែលសម​ស្រប​តាម​តម្រូវ​ការ​ទីផ្សារការងារ​ក្នុង​​​សង្គម
​​​។ថ្លែងនៅក្នុងសិក្ខាសាលាជាតិលើកទី២ នៅព្រឹកថ្ងៃទី២៣ ខែមករា ២០១៤ លោក ស៊ីនីជី តាមា​មិ​សុ (Shinichi ​​Tama mitsu) ជាលេខាទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិ​បាល​​​​ជប៉ុន​​នៅតែមានការបេ្តជ្ញាចិត្ត ខ្ពស់ជួយ ដល់ប្រទេសកម្ពុជានៅក្នុងវិស័យអភិវឌ្ឍជំនាញ​ដែលចំនុច​អាទិ​​ភាព​ដ៏​​​​សំខាន់​​​ការលើកកម្ពស់ កិច្ចអភិវឌ្ឍ ប្រទេសជាតិឲ្យកាន់តែរីកចំរើន។

លោកបានបញ្ជាក់ថា តាមរ​យៈ​ការផ្តល់គម្រោងនៃការអភិវឌ្ឍន៍​ជំនាញនៅ​កម្ពុជា​ដែល​អនុវត្ត​ដោយ​​​​​ក្រសួង​​ការងារ​នេះ នឹងបានតម្រងទិសដល់យុវជនកម្ពុជា ក្នុងការសិក្សាជំនាញវិជ្ជាជីវៈ​ចំគោល​ដៅ ដែល​អាចអភិវឌ្ឍ​សមត្ថភាព​ការងារល្អឆ្ពោះទៅមុខ។លោកបានបន្តទៀតថា គម្រោងនេះក៏ជាផ្នែកមួយក្នុងការកាត់​បន្ថយគម្លាត​អភិវឌ្ឍធន​ធាន​មនុស្ស​នៅ​ក្នុងតំបន់ ខណៈដែលអាស៊ាននឹងធ្វើសមាហរណកម្មជាសហគមន៍តែមួយនៅឆ្នាំ២០១៥ខាងមុខ ដូច្នេះ​ទីផ្សារការងារល្អៗកាន់តែចង្អៀតចំពោះអ្នកដែលគ្មានសមត្ថភាពនិងជំនាញច្បាស់លាស់។

អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៉ុក ប៉ាន់ បានទទួលស្គាល់ថា កម្ពុជានៅ​តែត្រូវ​ការគាំទ្រទាំងជំនួយបច្ចេកទេស និងថវិកា ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សឆ្លើយ តប​ទៅ​នឹងតម្រូវការ​ទីផ្សារការងារ​នុងស្រុកនិងតំបន់។ លោកអនុរដ្ឋលេខាធិការបញ្ជាក់ថា បច្ចុប្បន្ន ក្រសួង​កំពុងពង្រឹងវិស័យអប់រំ​បណ្តុះបណ្តាល​បច្ចេក​​​ទេសវិជ្ជាជីវៈហៅកាត់ថា TVET តាមរយៈការផ្សារភ្ជាប់​រវាង​​ការបណ្តុះបណ្តាលទៅការងារ ដើម្បីឲ្យស៊ីគ្នា​រវាង​តម្រូវការនិងការផ្គត់ផ្គង់ជំនាញនៅក្នុងទីផ្សារ​ការ​ងារបច្ចុប្បន្ន។

លោកបន្តទៀតថា​ ក្រៅពីនេះការបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ និង មជ្ឈមណ្ឌល​ការ​ងារ​នៅតាម​បណ្តា​រាជ​ធានីខេត្តមួយចំនួន បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់នូ​វ​ព័ត៌​មាន​ទី​​ផ្សារការងារ ហើយបាន​ផ្តល់​ឱកាសដល់អ្នកស្វែងរកការងារធ្វើ និងអ្នកស្វែងរកការបណ្តុះបណ្តាល​ជំនាញ​ដែលច្បាស់លាស់ និងត្រឹមត្រូវ​ស្រប​តាម​តំរូវការទីផ្សារការងារដែលគេចង់បាន។

សូមបញ្ជាក់ថា គម្រោងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់ភាគីជប៉ុននេះ កំពុងជួយដល់ប្រទេស ចំនួន​​​៤ ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ក្នុងនោះមានប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា និងប្រទេសវៀតណាម ដើម្បី​ជំ​រុញការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុងប្រទេសទាំងនេះ ឲ្យមានស្ថានភាពប្រហាក់ប្រហែលដូច​ទៅ​​នឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់៕  ដោយ៖ ភីន​​រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [819]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [620]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នៅលើចិញ្ចើម​ផ្លូវក្នុងរាជ​ធានីភ្នំពេញ ​ពាសពេញ​ទៅដោយគំនរសំរាម ​

ភ្នំពេញៈ ​បើងាកមកមើលនៅ​តាម​ដង​​វិថីតូចធំ​ជា​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [350]


អ្នកការទូតជប៉ុន​និងស្វែងយល់ ​ពីសន្តិសុខ​ និងស្ថានភាព​ទេសចរណ៍ ​នៅតំបន់ ​ប្រាសាទ ព្រះវិហារ​

ព្រះវិហារ ៖ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតជប៉ុន ប្រចាំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [304]


យន្តហោះ​របស់​ប្រទេ​សម៉ាឡេស៊ី​ធ្លាក់​នៅសមុទ្រ​ចិន​ភាគ​ខាងត្បូង​

ប្រទេសម៉ាឡេស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសវៀតណា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [464]


ពួក ​​​Boko​ Haram ​វាយ​​ប្រហារ​​មក​លើមូល​ដ្ឋាន​​កង​ទ័ព​​នៅក្នុង​ទីក្រុង​ ​Maiduguri​

ប្រទេសនីសស៊េរីយ៉ា៖ យោងតាមមន្រ្តីប៉ូលីសបានអោយដឹងថា ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [301]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 45 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 621 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2717 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 869992​ នាក់