លើកកម្ពស់ការ​យល់​ដឹង​លើ​អនុសញ្ញា​អន្តរ​ជាតិ ​ស្តី​ពី​ការ​ការពារ​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ ​អង្គ​ការUN-Wo​M​EN​ ​និងការិយាល័យឧត្តម​ស្នង​ការសិទ្ធិមនុស្សនៅកម្ពុជា OHCHRបានជួបជុំគ្នាពិគ្រោះយោបល់លើអនុសញ្ញាអន្តរជាតិ ស្តី​ពី​ការ​ការពារសិទ្ធិពលករ​ទេសន្តរ​ប្រវេសន៍​គ្រប់រូប និងសមាជិកគ្រួសាររបស់ពួកគេ ព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៣នេះ នៅសណ្ឋាគារភ្នំពេញ ក្រោមវត្ត​មាន លោក ចាប ឬទ្ធី អនុរដ្ឋ លេខាធិ ការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រ​សួង ការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ។សិក្ខាសាលាពិគ្រោះយោបល់​នេះធ្វើឡើងក្រោម​ការ​​រៀបចំរបស់ក្រសួងការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជា​វៈ និងមានការចូលរួម ជួយឧបត្ថមថវិកា​​ និង​បច្ចេកពីអង្គ​ការUN-Wo​M​EN​ ​និងការិយាល័យឧត្តម​ស្នង​ការសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) ​ ក្នុងគោលបំណង​លើក​កំពស់​ការ​យល់ដឹងធ្វើ​ឲ្យកាន់​តែ​ប្រសើរឡើងនូវយន្តការគ្រប់​គ្រងពលករ​ទេ​ស​ន្តរ​ប្រវេសន៍ លើក​កម្ពស់សុខភាព សុវត្ថិភាពការងារនៅកន្លែងធ្វើការងារ លើកកម្ពស់​លក្ខ​​ណ្ឌ​ការ​ងារ ក្នុងបំណង​អភិ​វឌ្ឍន៍មុខរបរក្នុងប្រទេស និង​អភិវឌ្ឍន៍ការងារនៅ​ក្រៅប្រ​ទេស​។

​លោក ចាប ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិ​ទី៥ នៃនីតិកាលរដ្ឋសភា ដែលមានសម្តេចអគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីកណើ​ន​ការ​ងារ សមធម៌ និងប្រសិទ្ធភាពនៅ​កម្ពុ​ជាដំណាក់កាលទី៣ ក្នុងមុំទី៣ ស្តីពី«ការអភិវឌ្ឍន៍​ទីផ្សារការងារ»ដោយ​អទិភាព​ទៅលើ​ចំ​ណុច​ជាច្រើន ដែលក្នុងនោះ លោកសូមជំរាបជូនចំណុចទី១ និងចំណុចទី១០នៃលេខ​រៀង​១០​៨​​​គឺ​ការរៀបចំ និងអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ដើម្បី​អភិ​វឌ្ឍន៍​វិស័យ​ការងារ​ឲ្យ​ស្រប​តាមការវិវត្តន៍នៃស្ថានភាពសង្គម-សេដ្ឋកិច្ច ដោយយកចិត្តទុកដាក់​ជា​ពិ​សេស លើការ​អភិវឌ្ឍ​ការ​ងារ​សម្រាប់​យុវជន ការរៀបចំកម្លាំងពលកម្ម ឲ្យឆ្លើយតបទៅ​នឹង​សេច​ក្តីត្រូវការនៃការអនុវត្តគោល​នយោបាយ​អភិវឌ្ឍន៍​រ​បស់រាជរដ្ឋាភិបាល ព្រមទាំងការ​ត្រៀម​​​លក្ខណៈក្នុងការគ្រប់គ្រង និងការទាញយកផល​ប្រយោជន៍​ឲ្យ​បានជាអតិបរិមា​ពីការ​ចូល​​រួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។លោករដ្ឋលេខាធិការបញ្ជាក់ថា សិក្ខាសាលា​ថ្ងៃ​នេះ ពិត​ជាបានចែក​រំលែក​បទពិសោធ​ន៍ និងទទួលបានមេរៀនចំណេះដឹងផ្សេងទៀតតាមរយៈការពិភាក្សា ការផ្តល់បទឧទ្ទេសនាម​ពី​អ្នកឯកទេស​ជាតិ និងអន្តរជាតិ។សូមបញ្ចាក់ថា អនុសញ្ញានេះបាន​ចូលជាធរ​មាននៅ​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០០៣ ហើយកន្លងមកអនុសញ្ញានេះមានរដ្ឋភាគីចំនួន៤៦ ក្នុងនោះរួមមាន ហ្វីលីពីន​(១៩៩៥) ​ស្រី​លង្កា​​(១៩៩៦) បង់ក្លាដេស(២០១១) ឥណ្ឌូនេស៊ី(២០១២) និងកម្ពុជាបានចុះហត្ថ​លេខានៅ​ក្នុង​ឆ្នាំ​​២០០៤។អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍គ្រប់រូប និងសមាជិក​គ្រួសារ​របស់​ពួកគេ ផ្តោតលើលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ ដែលមានលក្ខណៈគ្រប់ជ្រុង​ជ្រោយ​ជាងគេ ស្តីពីពលករ​ទេសន្តរ​​ប្រវេសន៍។ ឆ្លុះបញ្ចាំងពីគោលការណ៍ដែលមានស្រាប់ ដូចដែលដាក់ចេញនៅក្នុងលិខិតតុបករណ៍​សិទ្ធិ​មនុស្សកន្លងមក។ កំណត់ពីសិទ្ធិពលករ​ទេ​សន្ត​រ​ប្រវេសន្តរប្រវេសន៍ មុនពេលចេញដំណើរ ក្នុង​ប្រទេសឆ្លងកាត់ និងប្រទេសដែល​ពួក​គេ​ទៅបម្រើការងារ។ កំណត់ពីកាតព្វកិច្ចរបស់ប្រទេសដើមកំណើត ប្រទេសឆ្លងកាត់ និង​ប្រ​ទេស​​ដែលពួកគេទៅបម្រើការងារ។ ជាពិសេសអនុសញ្ញានេះ គឺគ្របដណ្តប់លើគ្រប់ដំណាក់​កាល​​ទាំង​អស់​នៃប្រទេសទេសន្តរប្រវេសន៍៕ ដោយ៖ ស.ស្អាត 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ចិនបានសន្យា​ ផ្តល់ការបណ្តុះ ​បណ្តាល ​សមត្ថភាព ​ផ្នែកទូរគមនាគមន៍ ​ដល់មន្រ្តីកម្ពុជា​

ភ្នំពេញ៖សាជីវកម្មសេវាទូរគមនាគមន៍ចិន មានបំណងចែករំលែ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [364]


​សហវិនិយោគកម្ពុជា-ចិន ​កសាងតំបន់​ឧស្សាហកម្ម ​នៅលើ​ទឹក​ដី​ស្រុក​ស្នួល​

ភ្នំពេញ៖ ក្រុមហ៊ុនយូ ប៊ី អ៊ី ឌីវើឡុបមេន ខូលអិលធីឌី...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [448]


​អ៊ឹង កន្ថាផាវី៖​ មានស្ត្រី ​ចំនួន៥៧% ​កំ​ពុងតែ​បម្រើ​ការងារ​ក្នុង ​វិស័យកសិកម្ម​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [444]


បុគ្គលិកអង្គការ​PSI ធ្វើ​កូដ​កម្ម​ទាម​ទារ​ប្រាក់​បំណាច់​ឆ្នាំ​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [453]


បុរស​ម្នាក់​ត្រួវ​បានចាប់​ខ្លួន​ដោយ​ជាប់​ចោទ​ពីបទ​មនុស្ស​ឃាត​ ២​ករណី​

ប្រទេសអៀកឡង់ខាងជើង៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ មន្រ្តីប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [354]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 369 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2118 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965018​ នាក់