រថយន្ត ដឹកកពា្ចក់ពីភ្នំពេញ ទៅមណ្ឌលគីរី ក្រឡាប់តាមផ្លូវរងរបួស ធ្ងន់ស្រាល ៣នាក់
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

មណ្ឌលគិរី៖ យ៉ាងតិចណាស់មានមនុស្ស៣រងរបួសធ្ងន់ស្រាល ដោយសាររថយន្តដឹកទំនិញម៉ាកហ៊ីយ៉ានដាយ
២តោនកន្លះមួយគ្រឿងដឹកកញ្ចក់ជាច្រើនផ្ទាំងមកពីភ្នំពេញយកមកចែកចាយនៅក្នុងខេត្តមណ្ឌលគិរី  បានក្រ
ឡាប់ធ្លាក់ចញ្ចើមផ្លូវបណ្តាលឲ្យផ្ទាំងកញ្ចក់បែករាយប៉ាយពេញផ្លូវកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃ
ទី០៧  ខែមិថុនា   ឆ្នាំ២០១៣   ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៧៦នៅត្រង់ភូមិពូទ្រូឃុំសែនមនោរម្យស្រុក
អូររាំងខេត្តមណ្ឌគិរី។  លោកយឹមចន្ដានាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តមណ្ឌល​គិរី
បានឲ្យដឹងថា តាមការត្រួតពិនិត្យគ្រោះថ្នាក់មួយនេះគឺបណ្តាល   មក​ពីកត្តាមនុស្សខ្វះការប្រុងប្រយ័ត្នក្នុងការ
បញ្ជារថយន្ត ព្រោះបើតាមការសាកសួរទៅអ្នកបើកបរគឺមកដល់ផ្លូវកោងហាក់បីដូចជាបាត់បង់ស្មារតីក្នុងការ
គ្រប់គ្រងរថយន្តលែងបានក៏រេចង្កូតធ្លាក់ផ្លូវក៏ជួបហេតុការណ៍នេះតែម្តង។

លោកបន្តថារថយន្តគ្រោះថ្នាក់ខាងលើជារបស់ក្រុមហ៊ុន ហេង ស្រេង ហុង  ចំកាត់ដែលដឹកផ្ទាំងកញ្ចក់ជាច្រើន
ផ្ទាំងបែករាយប៉ាយពេញចិញ្ចើមផ្លូវក្នុងរថយន្តនោះមានមនុស្សចំនួន៤នាក់ម្នាក់ជាបើកបរ៣នាក់ទៀតជាកម្មក
ររួមដំណើររងរបួសទាំង៣នាក់ក្នុងនោះម្នាក់រងរបួសធ្ងន់រីឯអ្នកបើកបរពុំមានរងរបួសនោះឡើយ។

បច្ចុប្បន្នអ្នកទាំង៣នាក់ដែលជាជនរងរបួសត្រូវបានក្រុមគ្រូពេទ្យបង្អែកខេត្តដឹកបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យ
ខេត្ត។       លោកឡេងឈឿងភេទប្រុសអាយុ៣៣ឆ្នាំជាអ្នកបើកបរបានប្រាប់ថារូបលោកបានបើកបររថយន្តឲ្យ
ក្រុមហ៊ុនខាងលើនេះអស់រយៈពេល៦ទៅ៧ឆ្នាំមកហើយពុំដែលមានបញ្ហារនេះកើតឡើងទេទើបតែថ្ងៃនេះរូប
លោកបានធ្វើដំណើរមកកាន់ខេត្តនេះជាមួយស្ថានភាពផ្លូវបត់បែនឡើងភ្នំចុះភ្នំច្រើនពេកក៏ជួបហេតុការណ៍នេះ
តែម្តងទៅ៕ ដោយៈ ស.ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

មរណភាពរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយគ្រោះថ្នាក់ចរាចរណ៍នៅឌូប៉ៃ

យោងតាម​សេចក្ដីរាយការណ៍​របស់​ សារព័ត៌មាន​ថៃ​ម...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [809]


បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡានក្រុង​ឆក់​យកជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥នាក់​

ប្រទេសរូស្ស៊ី៖ សារព័ត៌មានរបស់ប្រទេសរូស្ស៊ីបានអោយដឹ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [413]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 155 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2041 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132555​ នាក់