​អ៊ឹង កន្ថាផាវី៖​ មានស្ត្រី ​ចំនួន៥៧% ​កំ​ពុងតែ​បម្រើ​ការងារ​ក្នុង ​វិស័យកសិកម្ម​នៅ​ប្រទេស​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖  ថ្លែងក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតម្លៃយេនឌ័រក្នុងវិស័យកសិកម្ម​នៅព្រឹកថ្ងៃទី ១៧ មករា លោក ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ស្ត្រីកម្ពុជាចំនួន ៥៧%​កំពុងតែបម្រើ​ការងារ​ក្នុងវិស័យកសិកម្ម ខណៈដែរវិស័យកម្មនៅប្រទេសកម្ពុជាត្រូវបាន​រាជរដ្ឋា​ភិបាល ចាត់ទុកថា ជាគ្រឹះអាទិភាព​មួយ​ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

លោកជំទាវបន្តទៀតថា តួនាទីរបស់ស្ត្រីនៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម មានចំនួន​៥៧ភាគរយហើយ​វិស័យ​​​​ផ្សេងទៀតនោះស្ត្រីបានរួមចំណែកដល់សំខាន់ ជួយ​ដល់កំ​ណើន​សេដ្ឋ​កិ​ច្ច​ជាតិ​នោះ គឺស្ត្រី​ក្នុង​វិស័យ​បម្រើ​ការងារ​ផ្នែកសេវាកម្មទេសចរណ៍មាន​ចំនួន​​តែត្រឹមតែ៣០% ទៅ​ ៣៥%​ប៉ុណ្ណោះ។

សព្វថ្ងៃនេះដែរ កម្ពុជា គឺជាប្រទេសមួយ ដែលមានខឿនសេដ្ឋកិច្ច​ជាតិពឹង​ផ្អែក មួយ​ភាគ​ធំ​ទៅ​លើវិស័យ​កសិកម្ម​នៅ​ឡើយ ហើយក្នុងនោះប្រជាពលរដ្ឋ​ប្រ​មាណ ជា៨០​ភាគ​រយ ដែលរស់​នៅ​ជនបទភាគច្រើន​លើសលុប​ប្រកបមុខ​របរ​កសិកម្មសម្រាប់​ចិញ្ចឹមជីវិត។ក្នុង​លក្ខ​ខណ្ឌ នៃដំណើរ​ការ​វិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គមបែបនេះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម គឺជា​វិស័យ​​ស្នូល​មួយដែលមាន​អាទិភាពខ្ពស់នៅក្នុង​របៀបវារៈនៃ​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​។

បើតាមការសង្កត់ធ្ងន់របស់លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី​ បានឱ្យដឹងថា «ស្ត្រីមាន​ចំនួន​៥២​% ក្នុងចំណោម​ប្រជាជន​សរុបតួលេខនេះ ជាតួលេខ​ធំ ក្នុង​ការ​យក​ចិត្កទុកដាក់ពីរាជរដ្ឋា​ភិបាយ​ចូល​​​​ក្នុងគោលន​យោ​បាយអភិវឌ្ឍន៍​ប្រទេសជាតិ។ ក្នុងន័យ​នេះ​​​​ដែរ ក្រសួងកិច្ចការនារី យោងទៅ​លើ​យុទ្ធ​​សាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែល​ប្រៀប​​​​​ធៀប​ស្រ្តី​ជា​ឆ្អឹងខ្នងប្រទេសជាតិ ត្រូវធ្វើយ៉ាង​ណា​​ឲ្យ​តួនាទីស្ត្រីក្នុ​ងវិស័យ​ផ្សេងៗ​របស់​ជាតិ​មាន​សមភាព យ៉េន​​​​​​ឌ័រ ដោយ​ផ្អែកទៅលើ​ការងារ​មួយ​ចំនួន​រួមមាន៖ សុខភាព សេដ្ឋកិច្ច អប់រំផ្លូវចិត្ត អភិបាលកិច្ចស​ង្គម ​ផ្អែក​ទៅលើសេដ្ឋកិច្ចទាំងស្រុង»។

លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានបញ្ជាក់ដែរថា បច្នុប្បន្ននេះ ក្រសួងកិច្ចការនារីបានសហការជា​មួយក្រសួងកសិកម្ម ដើម្បីអនុវត្តគម្រោងដែលគាំទ្រដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិ​កម្ម (IFAD) នៅក្នុងខេត្ត​ចំនួន៩​រួម​មាន៖ ខេត្តកំពត កំពង់ធំ ស្វាយរៀង និងខេត្ត៦ផ្សេងទៀត។ គម្រោងនោះ បានលើកទឹកចិត្តដល់​ស្រ្តីជាច្រើន​ឱ្យ​ក្លាយ​ជាអ្នកផ្សព្វផ្សាយកសិកម្ម និងដឹកនាំក្រុមកសិ​កម្មជាដើម។

លោក Alassane Sow ​នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានលើកឡើងដោយ​កត់​​សម្គាល់ថា វិស័យ​កសិ​កម្មនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់អនុវត្តបានល្អទេ ដោយសារតែរវាង​បុរស​ស្ត្រី គឺគាត់​មិន​ទាន់​ទទួល​បាន​ឱកាសស្មើៗគ្នា ទៅលើអ្វីដែលគាត់ត្រូវការ​ក្នុងការផលិត​នៅ​វិស័យ​កសិកម្ម។

លោកបានបញ្ជាក់ថា ស្រ្តីគួរតែទទួលបានការលើកទឹកចិត្តឱ្យចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់​ខ្លួនដែលមាន​ការ​កើន​ឡើងជាបន្ទាន់ និងចាំបាច់លើសមត្ថភាពផលិតគំនិតច្នៃប្រឌិតថ្មីៗ និងការងារ ដែលពួកគេអាចបង្កើត ឬត្រូវ​បាន​បង្កើតសម្រាប់ពួកគេ។ ហើយសិក្ខាសាលានេះ មានគោលបំណងត្រួត​ពិនិត្យទៅលើ​បញ្ហា​ប្រឈមផ្សេង​ៗ​របស់​ស្ត្រីក្នុងវិស័យកសិកម្ម ហើយការត្រួតពិនិត្យចំនួនស្ត្រី ក្នុង​វិស័យ​កសិកម្មនេះ គឺទិន្នន័យបានមកពី​​ឯកសារ​នានា ដោយ​បានមកពីការស្ទាបស្ទង់ទៅលើគ្រួសារ។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១២ កម្ពជាមានផលទុកសរុបក្នុងស្រុកចំនួន ១៤.០៦​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិកដែល​​​​​​ភាគ​ច្រើនទទួលបានពីសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យឯកជនដូចជា៖ វិស័យកសិ​កម្ម ទេសចរណ៍ សំណង់ ឧស្សា​ហកម្ម​ផលិតធុនស្រាល និងវិស័យឧស្សាហកម្មកាត់ដេរ៕​ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឆ្នាំ២០១៣មានមនុស្សចំនួន១៩០១នាក់ត្រូវ​បានស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់នៃក...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [544]


ព្រះរាជជីវប្រវត្តិនៃការសិក្សារបស់ សម្តេចបរមនាថ នរោត្តម សីហ មុនី

ព្រះរាជជីវប្រវត្តិនៃការសិក្សារបស់សម្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [400]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 142 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 160 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863837​ នាក់