ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម ដឹកនាំក្រុមគ្រូពេទ្យចល័ត គណបក្សហ្វ៊ុនស៊ិនប៉ិចចុះពិនិត្យព្យាបាល អ្នកជំងឺនៅក្នុងឃុំពាមនិងឃុំឈានឡើង ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

       កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩  ខែឧសភា ឆ្នាំ២០១៣ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម ទេសរដ្ឋមន្ត្រី  សមាជិក  គណៈកម្មាធិការ  អចិន្ត្រៃយ៍និងជាប្រធានក្រុមការងារចុះពង្រឹង មូលដ្ឋានគណបក្សហ្វ៊ុនស៊ិនប៉ិចខេត្ដបាន
ដឹកនាំក្រុម    គ្រូពេទ្យចល័តគណបក្សហ្វ៊ុនស៊ិនប៉ិចខេត្តកំពង់ឆ្នាំងចុះជួយពិនិត្យនិងព្យាបាលអ្នកជំងឺចំនួន
២៤៦នាក់ នៅភូមិ ច្រកស្តេចឃុំពាម​និងឃុំឈានឡើងស្រុកសាមគ្គីមានជ័យ។

ក្នុងឱកាសនោះ ក៏មានវត្តមានឯកឧត្តមយឹមវឿនថនឯកឧត្តម ឡេ សំអ៊ល ឯកឧត្តម អាំង សំបូរ     ឯកឧត្តម
ហេង ស៊ីឡេង ឯកឧត្តម ទាំ សារី  លោកជំទាវ    រូនម៉ារីឯកឧត្តម លាស់ ស៊ុំ  សហជីវិន  ,លោក ប្រធាន អនុ
ប្រធានគណៈកម្មការប្រតិបត្តិស្រុក និងសហជីវិន សហជីវិនីប្រធាន អនុប្រធានការិយាល័យប្រតិបត្តិឃុំ ព្រម
ទាំងសហជីវិន-សហជីវិនីចុះជួយពង្រឹងការងារគណបក្សហ៊្វុនស៊ិនប៉ិចជាច្រើនរូបទៀត។   
ក្រុមគ្រូពេទ្យចល័តគណបក្សហ្វ៊ុនស៊ិនប៉ិចបានជួយពិនិត្យព្យាបាល នូវគ្រប់ជំងឺទាំងអស់ ដូចជាកុមារ ស្ត្រី 
មនុស្សចាស់  នៃភូមិ ច្រកស្តេចស្រុក សាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់
ម៉ោង១២:៣០នាទីរសៀល គឺក្នុងន័យបំណងបន្ធូរបន្ថយនូវទុក្ខលំបាកចំពោះសុខភាពរបស់បងប្អូន ប្រជា
រាស្ត្រ។ ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម បានជំរាបសួរដោយក្តីនឹករលឹក និងនាំយកការផ្តាំសួរសុខទុក្ខពីព្រះ
អង្គម្ខាស់ អារុណរស្មី ជូនដល់បងប្អូនប្រជារាស្ត្រទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ដើម្បីមក ពិនិត្យសុខ
ភាពពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង។

ឯកឧត្តមវេជ្ជបណ្ឌិតបានជំរាបជូនពីព្រះរាជសកម្មភាពរបស់ព្រះមហាវិរៈក្សត្រ បានបំរើជាតិ ដូចជាការទាម
ទារឯករាជ្យពីបារាំងការទាមទារទឹកដីខេត្តមួយចំនួនពី ប្រទេសជិតខាង និងបានទាមទារមកវិញនូវប្រាសាទ
ព្រះវិហារពីប្រទេសសៀមក្នុងឆ្នាំ១៩៦២ ។      លើសពីនេះទៅទៀតការអភិវឌ្ឍន៍គ្រប់   វិស័យ ក្នុងរយៈពេល
ជាង១០ឆ្នាំប្រទេសកម្ពុជាក្លាយជាកោះសន្តិភាព​មួយនៅក្នុងអាស៊ីនេះ ដោយ      សម្តេចឪនៃយើងបានអនុវត្ត
នូវនយោបាយ អព្យាក្រិត្យ មិនចូលបក្សសម្ព័ន្ធ គឺមានន័យថាលោកសេរីក៏យើងមិនចូល និងខាងកុម្មុយនិស្ត
ក៏យើងមិនចូលដែរ      ។     ព្រះរាជបូជនីកិច្ចរបស់ព្រះមហាវិរក្សត្រគឺដើម្បីការពារ និងកសាងប្រទេសកម្ពុជា
អោយមានភាពរីកចំរើន  ដូចយើងបានឃើញតាមរយៈទូរទស្សន៍មុនឆ្នាំ១៩៧០។ប៉ុន្តែបើយើងមើលព្រះរាជ
បូនីកិច្ចរបស់ព្រះអង្គ មុនគេនៅឆ្នាំ១៩៨១ ដែលមានលក្ខណៈប្រវតិ្តសាស្ត្រ សំរាប់កម្ពុជាដើម្បីស្វែងរកសុខ
សន្តិភាពជូនប្រជាពលរាស្ត្រខ្មែរ     រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំងស្តីពី កម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ឯកឧត្តម បានលើកឡើងផងដែរថា ព្រះអង្គបានបន្សល់ទុកនូវស្នា
ព្រហស្ថដែលមិនអាចកាត់ថ្លៃបាននោះគឺ សុខសន្តិភាព ឯករាជ្យ អព្យាក្រិត ជាពិសេសគណបក្សហ្វ៊ុនស៊ិន
ប៉ិចនេះ ដែលព្រះអង្គជាអ្នកបង្កើតផ្ទាល់។

ឯកឧត្តមវេជ្ជ.បានបញ្ជាក់ថាគណបក្សហ្វ៊ុនស៊ិនប៉ិចមានស្លាកសញ្ញា វិមានឯករាជ្យ។  ដូចនេះយើងទាំងអស់
គ្នាត្រូវបន្តរក្សាការពារនិងជួយគណបក្ស ហ្វ៊ុនស៊ិនប៉ិចទាំងអស់គ្នា។     ឯកឧត្តមវេជ្ជ.នុត សុខុម បានរំលឹក
ថាព្រះមហាវិរៈក្សត្រមានបន្ទូលថាអ្វីក៏ដោយកាលណាយើងចេះសាមគ្គីគ្នា   និងស្រឡាញ់គ្នា យើងនឹងអាច
ធ្វើទៅកើត ។     នេះហើយគឺជាគោលការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិចបានអនុវត្តកន្លងរួចមកហើយគឺ
ដើម្បីសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍនានានៅកម្ពុជា។

ហើយឯកឧត្តមបានបញ្ជាក់ថាមិនដូចគណបក្សផ្សេងទៀតដើរនិយាយនិងសន្យាថាធ្វើនេះ ធ្វើនោះ ម្តង
តាំងខ្លួនគាំទ្រខាងសេរី ម្តងតាំងខ្លួនជាអ្នកបង្រួបបង្រួមជាតិហើយសុំអោយគេបោះឆ្នោតអោយខ្លួនអោយ
បានឈ្នះឆ្នោត ។ ត្រង់នេះហើយសរបញ្ជាក់ថាគ្មានទេជាអ្នកបង្រួបបង្រួមជាតិគឺជាអ្នកនយោបាយបោក
ប្រាស់ និងប្រជាភិថុតិសុទ្ធសាធ     ។  និងបានគូសបញ្ជាក់ពីជំហររបស់គណបក្សហ៊្វុនស៊ិនប៉ិចនិងបំភ្លឺអំពី
ករណីដែលបានមានការចោទប្រកាន់ថាយើងអាយ៉ង។ លើសពីនេះទៅទៀត  គេបាននិយាយចេរប្រមាថ
គណបក្សហ៊្វុនស៊ិនប៉ិចថាមិនកើតចោរម្សៀតប៉ុន្តែធាតុពិតយ៉ាងច្បាស់​ខ្លូនឯឯបានរត់មករកគណបក្សហ៊្វុន
ស៊ិនប៉ិច​ឲ្យជួយខ្លួន​និង​សង្រ្គោះខ្លួនវិញរួចផុតពីគ្រោះថ្នាក់។    គឺគណបក្សហ៊្វុនស៊ិនប៉ិចជាអ្នកសង្រ្គោះគេ
វិញទេគឺគណបក្សហ៊្វុនស៊ិនប៉ិចអនុវត្តនយោបាយរួបរួមជាតិដើម្បីភាពសុខដុមរមនាគ្នាតាមព្រះរាជដំបូល
ន្មានរបស់ស្តេចឳ  ស្តេចតានៃយើង។​

ឯកឧត្តមវេជ្ជបណ្ឌិតបានជំរាបជូនប្រជាពលរដ្ឋថាបើសិនគណបក្សហ៊្វុនស៊ិចប៉ិចឈ្នះឆ្នោតនឹងពង្រឹងគោល
នយោបាយសហីនុនិយម និងបង្កើតឲ្យមានសមាជជាតិឡើងវិញ។ ពេលនោះបើសិនប្រជាពលរដ្ឋក្នុងសមាជជាតិថាចង់បានការជួយប្រជាពលរដ្ឋចាស់ៗដូចជា លោក លោក
យាយមិនថាឲ្យ១០ដុល្លារអាមេរិកទេគណបក្សហ៊្វុនស៊ិនប៉ិចជូនលើសពី១០ដុល្លារអាមេរិកបើលទ្ធភាពជាតិ
មាន។មិនតែប៉ុណ្ណោះប្រាក់ខែបុគ្គលិក មន្រ្តីរាជការទាំងអស់ លោកគ្រូ អ្នកគ្រូក៏អាចឡើងបានផងដែរ បើ
លទ្ធភាពជាតិមាន ប៉ុន្តែគោលការណ៍នេះធ្លាប់អនុវត្តរួចហើយក្នុងសម័យសង្គមនរាស្រ្តនិយមប្រាក់ខែរបស់
គ្រូបង្រៀន និងមន្រ្តីរាជការអាចចញ្ចឹមមួយគ្រូសារ។ 

  ឯកឧត្តមវេជ្ជបណ្ឌិតបានសំណូមពរថា    បើស្រឡាញ់សម្តេចឳយើង   សម្តេចតាយើងស្រឡាញ់របបរាជា
និយមស្រឡាញ់និងចង់បានគោលនយោបាយរបស់សម្តេចឳ  សម្តេចតានៃយើង សូមបងប្អូនប្រជាពលរដ្ឋ
មេត្តាជួយប្រាប់និងគៀងគរគ្នាបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិចនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ខាងមុខ។

       ជាទីបញ្ចប់ ឯកឧត្តមវេជ្ជបណ្ឌិត ស្នើសុំឲ្យ បងប្អូនទាំងអស់ត្រូវយល់ដឹងអំពីបញ្ហាអេដស៍ និងជៀសវាង
កុំឆ្លងមេរោគអេដស៍ដើម្បីសេចក្តីសុខក្នុងគ្រួសាររបស់យើង ។ឯកឧត្តមបាន​ឧទ្ទិស​កុសល​​ផលបុណ្យដែល
បានធ្វើក្នុងថ្ងៃនេះថ្វាយព្រះករុណាព្រះបាទសម្តេច​ ព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជា
ណាចក្រកម្ពុជា  ក្នុងឳកាសព្រះរាជពិធីបុណ្យ​ចម្រើន​​ព្រះជន្ម    គម្រប់៦០ព្រះវស្សា​យាងចូល៦១ព្រះវស្សា
សូមព្រះអង្គទ្រង់មានព្រះរាជ​សុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួនព្រះបញ្ញាញាណវាងវៃព្រះជន្មាយុ
យឺនយូរជាង​រយព្រះវស្សាដើម្បីបន្តព្រះរាជបេសកកម្មដឹកនាំពង្រឹងឯកភាពជាតិតាមព្រះមាគ៌ាដ៏ថ្លៃថ្លា​របស់
​សម្តេចឳសម្តេចតា   និងថ្វាយចំពោះព្រះបរមរតនកោដ សម្តេចឳសម្តេចតានៃយើង។  ឯកឧត្តមក៏បានជូន
ពរបងប្អូនទាំងអស់គ្នា សូមប្រកបតែសេចក្តីសុខ និងជោគជ័យក្នុងការងារនិងជីវភាពរស់ប្រចាំថ្ងៃ ។

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [1009]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [919]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [774]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [777]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [867]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្ថានទូតអាមេរិកនៅកម្ពុជាបារម្ភការធ្វើបាតុកម្មខាងមុខ មានអំពើហិង្សា

ភ្នំពេញ​ ៖ ​ លោក Sean Mc Intosh អ្នកនាំពាក្យ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


សាស្រ្តាចារ្យ​និងនិស្សិត​កាណាដា ​ស្វែងយល់​បញ្ហាមីននៅកម្ពុជា​

ខេត្តកំពង់ឆ្នាំ៖ សាស្រ្តាចារ្យនិងនិស្សិតនៅវិទ្យាល័...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [541]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 152 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 387 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864064​ នាក់