​វប្បធម៌ឈ្លោះ​គ្នា​ព្រោះ​អំណាច​របស់​គណបក្ស​រាជានិយម​នៅតែ​បន្ត​មិនចេះចប់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ គណបក្សរាជានិយមដែលនៅសេសសល់សមាជិកបន្តិចបន្តួចពីការបែកបាក់ប្រេះស្រាំអស់កាល​ជា​ច្រើន​​ហើយនោះ នៅតែបន្តវប្បធម៌ឈ្លោះទាស់ទែងខ្វែងគំនិតគ្នា​មិនចេះចប់មិនចេះហើយហើយវប្បធម៌​លាបមុខ លាប​​មាត់ដាក់គ្នានេះតើដល់ថ្ងៃណា​ទើបបញ្ចប់ បើសព្ចថ្ងៃរកតែមួយ​សំលេងមិនទាំងបានផងនោះ​បន្ទាប់ពីច្របា​ច់ចូល​គ្នា​​បានមួយដង្ហើមចង្រិតរួចមក គណបក្សរាជានិយមទាំងពីរ គឺ គណបក្សរាជានិយមហ៊វុនស៊ិនប៉ិច និង គណបក្ស​ជាតិ​​និយម ដែលបានប្រកាសរំលាយ​ខ្លួនកាលពីមុនបោះឆ្នោតសកល២០១៣កន្លងទៅនេះហើយនោះ បានងើប​ឡើង​​ទាំង​ត្រដាប​ត្រដួស មកឈ្លួស​ទាស់​​ទែងខ្វែងគំនិតគ្នាតទៅទៀតហើយ។

នៅថ្ងៃទី២១មករា ឆ្នាំ២០១៤នេះ ការិយា​ល័យ​អ្នកនាំពាក្សគណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ចេញនូវ​សេចក្តី​ប្រកាស​ព័ត៌​​មាន​ ពីការ​ទាត់ចោលនូវ​ការចោទ​ប្រកាន់​របស់គណបក្សជាតិនិ​យមថា គណបក្ស ហ៊្វុនស៊ិនប៉ិចកំពុងធ្វើសកម្មភាព​​គម្រាមកំហែង បំភិតបំភ័យ និងប៉ុនប៉ង​ទិញ​ទឹកចិត្តអតីតៈសមាជិករបស់ខ្លួននៅតាមមូលដ្ឋាន។

នៅក្នុងសេចក្តី​ប្រកាស​​​​​​ព័ត៌មាននោះបានថ្កោល​ទោសចំពោះ​ទង្វើ​របស់គណបក្សជាតិនិយមដែលបានបរិហាកេរ្តិ៍​​ថ្នាក់​​​​​​​ដឹកនាំគណបក្ស ហ៊្វុនស៊ិនប៉ិចដោយគ្មានមួលដ្ឋាន និងបំភ័ន្តការ​ពិត​ទាំងស្រុងក្នុងបំណ​ង​ឲ្យគេស្គា​ល់​មេដឹកនាំ​​​​ថ្មី​​​របស់​ខ្លួន ដែលទើបបានបំបែកខ្លួនចេញពី​គណបក្សហ៊្វុនស៊ិនប៉ិច និងប៉ុនប៉ងអូសទាញសមាជិកគណបក្ស ហ៊្វុនស៊ិន​​​ប៉ិច (អតីតៈសមាជិកគណបក្សជាតិនិយម) ឲ្យទៅតាមខ្លួនតែប៉ុណ្ណោះ។​

សេចក្តីប្រកាសបានបញ្ជាក់ថាកន្លងមក​គណ​ប​ក្ស​ជាតិនិយមដែលមានលោក សៅ រ៉ានី លោក យូ ហុកគ្រី ជា
ព្រឹទ្ធ​បុរស ព្រមទាំងថ្នាក់ដឹកនាំជាន់​ខ្ពស់​ជាច្រើន​រូប​និងថ្នាក់ដឹកនាំ​តាម​មូលដ្ឋានផងនោះបានចូលមករួបរួម​ជាមួយ​គណបក្ស​ ហ៊្វុនស៊ិនប៉ិចអស់ហើយតាមរយៈ​សមាជ​វិសាមញ្ញគណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី០២ខែមេសាឆ្នាំ​២០១៣​​ហើយនៅ​តែបន្តជាសមាជិកគណបក្ស ​ហ៊្វុនស៊ិនប៉ិច រៀងរហូត។ បន្ទាប់ពីគណបក្ស ហ៊្វុនស៊ិនប៉ិច មិនមាន​លទ្ធភាពផ្តល់មុខតំណែងជូនភរិយា​របស់​លោក​បាន ទើប លោក ផែង ហេង បានចាក​ចេញពីគណបក្ស ហ៊្វុនស៊ិន​ប៉ិចត្រលប់ទៅពង្រឹងគណបក្សជាតិនិយមវិញ។

ការិយាល័យអ្នកនាំ​ពាក្ស​គណបក្ស ហ៊្វុនស៊ិនប៉ិច បានបង្ហាញថា អតីតអ្នកដឹកនាំជាន់ខ្ពស់​គណបក្សជាតិ​និយម​ដទៃ​​ទៀត រួមទាំងព្រឹទ្ធបុរស និងឥស្សរជនជាច្រើនរូបទៀត បានប្តេជ្ញាបន្តនៅជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិចក្រោម​ការ​​ដឹក​នាំរបស់​សម្តេច​រាជបុត្រី ​ព្រះអនុជ នរោត្តម អរុណរស្មី ជាប្រធាន ដើម្បីរក្សានិងលើកកម្ពស់កេរ្តិ៍ដំណែលដ៏ពិ​សិដ្ឋ​របស់​​​ព្រះបរមរតនកោដ្ឋ ដែលជាព្រះរាជបិតាស្ថាបនិកគណបក្ស ហ៊្វុនស៊ិនប៉ិច។ជាមួយគ្នានេះដែរកាលពីថ្ងៃទី៣០ ​​ខែធ្នូ ឆ្នាំ២០១៣កន្លងទៅថ្មីនេះ គណបក្ស ហ៊្វុនស៊ិនប៉ិច បានសម្រេចបណ្តេញសមាជិកម្នាក់ឈ្មោះ សុខ សុវណ្ណ ​ចេញពីសមាជិក​របស់​ខ្លួន ដោយ​មិនបានបញ្ជាក់ពីមូលហេតុឲ្យដឹងនៅឡើយទេ ៕ ដោយ៖ ភីន​​រ៉ា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នានៅ​ប្រទេស​អេហ្ស៊ីប​ឆក់យក​ជីវិត​និស្សិត​ម្នាក់​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា កាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


បុគ្គលិកអង្គការ​PSI ធ្វើ​កូដ​កម្ម​ទាម​ទារ​ប្រាក់​បំណាច់​ឆ្នាំ​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [428]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 356 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 971 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864648​ នាក់