ក្រសួង​សេដ្ឋកិច្ច​សម្រេចបង្កើត​ច្បាប់ដែលឆ្លើយ​តបយុទ្ធសាស្ត្រ​នៃកម្មវិធីកំណែ​ទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចបានសម្រេចឱ្យនាយកដ្ឋានជំនាញតាក់តែងច្បាប់ដែលចាំបាច់និងបន្ទា​ន់​ទុកជាមុន ដែល​​អាចឆ្លើយតបតាមជំហានជាយុទ្ធសាស្ត្រនៃកម្មវិធីកំណែទម្រង់នៃការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ។ដើម្បីធានា​​នូវ​នីត្យានុកូលភាព សង្គតិភាព សុខដុមភាព និងតម្លាភាព នៃការតាក់តែងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ដែល​ពាក់​​​ព័ន្ធ​​សមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានីតិកម្ម បាននិងកំពុងធ្វើការប្រមូលចងក្រងច្បាប់​និង​​លិខិត​​បទដ្ឋានគតិយុត្ត ជាធរមានពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងសំដៅបង្កើតកម្រងសម្រង់បទប្បញ្ញតិគតិ​យុត្ត​សម្រាប់​​ធ្វើជាឧបការណ៍បំពេញការងាររបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ ព្រមទាំងសម្រាប់បម្រើ​​​​​សេចក្តី​​​​ត្រូវ​ការ​របស់សាធារណជនជាអ្នកអនុវត្តច្បាប់ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវអំពីច្បាប់ក្នុងវិស័យ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​​ផងដែរ។ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពនៃការតាក់តែងបទដ្ឋានគតិយុត្តិ ក្រុមប្រឹក្សានីតិកម្មបាន រៀបចំឱ្យ​មានសមាសភាពពិនិត្យសេចក្តីព្រាងដោយផ្តោតលើទិដ្ឋភាព៤ យ៉ាងគឺ៖ ទិដ្ឋ​ភា​​ព​នយោ​បាយ ទិដ្ឋភាពសេដ្ឋកិច្ច ទិដ្ឋ​ភាពបច្ចេកទេស និងទិដ្ឋភាពច្បាប់។លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់វិធានការណ៍ណែនាំ អនុវត្តបន្តនូវច្បាប់ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍវិស័យនីតិកម្ម នៅ​​ក្នុងក្របខណ្ឌនៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។គួរបញ្ជាក់ថា ក្រុមប្រឹក្សានីតិកម្មនៃ​​​​​​​​ក្រសួង​​សេដ្ឋកិច្ច កាលពីម្សិលមិញនេះ បានពិនិត្យនិងពិភាក្សាលើចំណុចធំៗចំនួន៣គឺ៖ ទី១.របាយការណ៍វឌ្ឍន​​​ភាពនៃ​ការ​ងាររៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្ត របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ទី២. កម្រងសម្រង់បទប្បញ្ញត្តិក្នុង​​វិស័យពន្ធដារ ដែលរៀបចំដោយលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងទី៣.គឺការរៀបចំផែនការអាទិភាព៣ ឆ្នាំ​រំកិល​នៃការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1098]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ឧទ្ធ​​ម្ភា​គ​​ច​ក្រ​​បាន​​ទំ​លាក់​​គ្រាប់​​បែក​​លើ​​​ពួក​​បះ​​បោ​រ​ Muslim​

ហ្វីលីពីន ៖ រដ្ឋាភិបាលបានបញ្ជាអោយកងកំលាំងប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


ប្រទេសជប៉ុ​ន​បាន​ចាប់​ផ្តើ​ម​បង្ហោះ​ Rocket ​ទៅ​ក្នុង​បរិ​យា​កាស​

ប្រទេសជប៉ុន៖ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហោះRoc...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [704]


កុមារានៅខេត្ត​ក្រចេះម្នាក់ ​បានស្លាប់ដោយ​ជំងឺផ្តាសាយបក្សី ​H5N1​

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [312]


ប្រជាកសិករមានសង្ឃឹមពេញឃើញ ប្រព័ន្ធធារាសាស្ដ្រ ធ្លាម្អម ស្ថាបនារួចរាល់

ប្រជាកសិករមានសង្ឃឹមពេញឃើញ ប្រព័ន្ធធារាសាស្ដ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [284]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 290 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2001 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865678​ នាក់