ក្រុមស្រឡាញ់ភេទ​បុរសដូចគ្នា ជាបញ្ហានៃការចម្លង​មេរោគអេដស៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជ​ម្ងឺ​ អេដស៍​បាន​ថ្លែង​ថា អាត្រា​ឆ្លង​មេរោគ​របស់​ក្រុម​បុរស​ស្រឡាញ់​បុរស​នៅ​តែ​ជា​បញ្ហា​ដ៏ធំមួយ​របស់​កម្ពុជា គ្រា​ដែ​ល​អាត្រា​ឆ្លង​ក្នុង​ចំណោម​ប្រជា​ជន​ធម្មតា​មាន​​អាត្រា​ឆ្លង​ត្រឹម​ តែ ០,៧% តែ​ក្រុមបុរស​ស្រឡាញ់​បុរស​មាន​អាត្រា​ឆ្លង​រហូត​ដល់២,១%។ 

      ថ្លែងនៅ​ក្នុង​កិច្ច​ប្រជុំ​សម្រប​សម្រួល​ជាន់​ខ្ពស់ស្តីពី​ការ​អនុ​វត្ត​បទ​អន្តរា​គមន៍​បង្កា​មេរោគ​អេដស៍ និង​ជម្ងឺ​អេដស៍​ក្នុង​ចំណោម​បុរស​​ស្រឡាញ់​បុរសរបស់ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ​នឹង​ជម្ងឺ​អេដស៍ កាលពី​ថ្ងៃទី២៤ ធ្នូ លោក​ទេស​រដ្ឋ​មន្រ្តី អៀង មូលី ក្នុង​រាជ​ធានី​​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​បុរស​ស្រឡាញ់​បុរស និង​មន្រ្តី​ពា​ក់​ព័ន្ធប្រមាណជា​៥៨​នាក់ ក្នុង​គោល​បំណង​នៃកិច្ច​ប្រជុំ​គឺ​ធ្វើការកាត់បន្ថយ​កា​ររើសអើង និងការម៉ាក់​ងាយ​​លើ​ក្រុមបុរស​ស្រ​ឡាញ់​បុរស និងក្រុមស្រីស្រស់ និង​ពង្រឹង​​ការ​គាំទ្រ តាម​រយៈ​កិច្ច​​​សហ​​ប្រតិ​បត្តិ​​ការណ៏​ពីស្ថាប័ន​ពាក់ព័ន្ធ ទៅ​លើបទអន្តរាគមន៍ និងកម្មវិធីបង្ការ ថែទាំ និង​គាំ​​ទ្រមេរោគ​អេដស៏​​ ជំងឺ​អេដស៏​ក្នុង​​​ចំណោម​បុរស​ស្រឡាញ់បុរស និងក្រុមស្រី ស្រស់នៅក្នុង​ប្រទេស​កម្ពុជា។។ 

      លោក អៀង មូលី បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អាត្រា​ឆ្លង​មេរោគ​អេដស៍​ប្រជា​ជន​ធម្មតា មាន​តែ ០,៧% ចំណែក​ក្រុម​បុរស​ស្រឡាញ់​បុរស​មានដ​ល់​ទៅ ២,១% ​ជា​អាត្រា​មួយ ដែល​គេត្រូវ​គិត​គូរ​ប្រុង​ប្រយ័ត្ន​ជានិច្ច។ លោកបន្ថែមទៀតថា បើ​សិន​ជា​មិ​ន​មាន​​វិធាន​ការ​ទប់​ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ទេ នោះ​បញ្ហា​មេ​រោគ​អេដស៍ និង​ជម្ងឺ​អេដស៍ និង​វិល​ត្រឡប់​ក្នុង​សង្គម​កម្ពុជា​ម្តង​ទៀត​ជា​មិន​ខាន ហើយ​រលក​ទី២​នេះ នឹង​បង្ក​ជា​គ្រោះ​មហន្ត​រាយ​ជា​ខ្លាំង​ ដែល​គេ​មិន​អាច​ទាយ​ទុក​បាន។ 

      លោក ជួប សុខចំរើន អនុប្រធានអង្គការ ខាណា និងតំណាងឱ្យសម្ព័ន្ធគម្រោង Flagship ការ​រើស​អើងនូវតែជា បញ្ហាមួយដ៏​ចម្បង​​ដែលជះឥទ្ធិពលដល់ក្រុមក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់​ក្នុង​ការរក​សេវា​ពិសេសសេវាតេស្តឈាម​​​រកមេរោគ​​​​​អេដស៍ និងសេវាពិនិត្យកាមរោគ។ លោកបាន​បញ្ជាក់​​​ថា​ តាមរយៈគម្រោង Flagship ផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់​​​​​​ក្រុមបុរស​ស្រឡាញ់​បុរស និងស្រីស្រស់គឺផ្តោតលើ បទអន្តរាគមន៍បង្ការ បរិយាសស្វែងរក​ការគាំទ្រ សម្ភារៈ​បរិក្ខារ និងការ​កសាង​​​​​​​សមត្ថភាព ដែលជាផ្នែកមួយឈានទៅសម្រេចគោលដៅសូន្យបីជាពិ​សេស សូន្យគ្មាន​ការ​​​​ចម្លងមេរោគ​អេដស៍ថ្មី។

     លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ​ នឹង​ជំងឺ​អេដស៍ ​និងជាប្រធាន​ក្រុម​ការងារបច្ចេកទេសថ្នាក់​​​​​ជាតិ​​​​​​​បុរសស្រឡាញ់បុរស និងស្រីស្រស់បានគូសបញ្ជាក់ផងដែរថា​កាលពី​ពេលថ្នីៗកន្លងទៅនេះ មានកិច្ចប្រជុំក្រុមប្រឹក្សា​​​​​គោល​​​នយោបាយ​​របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ​អេដ​ស៍ ដែល​ក្នុងនោះបានលើកឡើងនូវគោលការណ៍ ៧ ចំណុច ដើម្បីពង្រឹង និង ពង្រីកការ​​​​​អនុវត្ត ការ​ទប់​​ស្កាត់ឲ្យកាន់តែ​មាន​​ប្រសិទ្ធភាព។

     តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អ្នកចូលរួមទាំងអស់ទទួលបានព័ត៌មានបន្ថែមទៀតស្តីពី​មូលហេតុ ឥរិយាបថ ការប្រ​​​​ព្រឹត្ត និងការប្រឈមទៅនឹងការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍​នៅកម្ពុជា​របស់​​ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ ហើយក៏រួមំណែកផងដែរ ដល់ការ​កាត់​បន្ថយ​ការរើសអើង​ចំពោះក្រុមនេះ នៅក្នុងសង្គមរបស់យើង ។

     លោកក៏បានអំពាវនាវដល់ស្ថាប័ន​រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ស្ថា​ប័នឯកជន ដៃគូ​អភិ​វឌ្ឍន៍ អង្គការ​សង្គម​​ស៊ីវិល បណ្តាញបុរស​ស្រឡាញ់បុរស និងស្រីស្រស់ និង​ក្រុមបុរសស្រឡាញ់​បុរស និងស្រីស្រស់​ផ្ទាល់ ឱ្យបន្តចូលរួមយ៉ាងសកម្មបន្ថែម​ទៀត ​ក្នុងការ​​​​ប្រយុទ្ធ​​​​​​ប្រឆាំង​មេរោគអេដស៍ និង ជំងឺអេដស៍​នៅ​កម្ពុជាលើការបន្ត​ផ្តល់​ជំនួយ​ទាំងថវិកា និងបច្ចេកទេស ដើម្បីឱ្យការអនុវត្ត​ការងារ​កាន់តែមាន​ប្រសិទ្ធ​ភាព​ខ្ពស់បន្ថែមទៀត និងឈាន​ទៅ​​សម្រេចនូវ «គោល​ដៅ​​សូន្យបី» គឺទី១ គ្មានការ​ចម្លង​មេរោគ​អេដ​ស៍ថ្មី ទី២ គ្មានការ​ស្លាប់​ដោយសារ​ជំងឺអេដស៍ និងទី៣ គ្មានការរើសអើង និងមាក់ងាយ​ទៅលើអ្នកផ្ទុក​មេរោគ​អេដស៍ និងជំងឺអេដស៍​​​​​នៅ​​ត្រឹម​​​​ឆ្នាំ២០២០ ខាងមុខ។

      សូមបញ្ជាក់់ថា នៅប្រទេសកម្ពុជា ក្រុម​ដែល​គេ​ចាត់​ទុក​ថា​បាន​ប្រឈម​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ ត្រូវ​គេ​បែង​ចែក​ជាបី​​​​​​​ក្រុម គឺទី១.ក្រុម​អ្នក ដែល​ធ្វើការ​នៅកន្លែ​ងកំសាន្ត​សប្បាយ ដូចជា​កន្លែង​មាស្សា ខារ៉ា​អូខេ។ល។ ​ទី២.ក្រុម​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន និងទី៣.ក្រុម​បុរស​ស្រឡាញ់បុរស៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តើពិតឬក៏មិនពិត? អ្នកវិទ្យាសាស្ដ្រវិលក្បុងពេលសាកសពងើបឡើងពីមឈូសដើរមកផ្ទះ

ក្រុមអ្នកវិទ្យាសាស្ដ្រវិលក្បុងមិន អាចបកស្រាយបាននូវ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [621]


រដ្ឋាភិបាលកម្ពុជា ​គ្រោងនឹងស្ថាបនា​ផ្លូវល្បឿនលឿន ​ដើម្បីសម្រួលដល់​ចរាចរពាណិជ្ជកម្ម ​និងទេសចរណ៍ ​

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនូវគម្រោងស្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [298]


​ជប៉ុននឹ​ង​បញ្ជូន ​អ្នកជំនាញ​ការមកជួយ​ ធ្វើកំណែ​ទម្រង់ការ ​បោះឆ្នោត​នៅកម្ពុជា ​ក្នុងពេល​ឆាប់ៗ​​

ភ្នំពេញ៖ តំណាងអង្គទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [372]


លោក ផៃ ស៊ីផានច្រានចោលរបាយការណ៍ Global Witness ថាជាការវាយប្រហារមកលើ រាជរដ្ឋាភិបាល

លោក ផៃ ស៊ីផានច្រានចោលរបាយការណ៍ Global Witnes...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 156 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 391 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864068​ នាក់