ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រកួតប្រជែងដើម្បីស្វែងរកតំណាងចែកចាយលក់ឆ្នើម របស់ខ្លួន និងបានប្រកាសពីសមាសធាតុអ្នកឈ្នះ ព្រមជាមួយនឹងរង្វាន់ធំកាលពីដើមសប្តាហ៍កន្លងទៅនេះ។
កាតកោសបញ្ចូលទឺកប្រាក់ព្រមជាមួយនឹងលេខទូរសព្ទពិសេស ដែលគិតជាតំលៃសរុបរាប់ពាន់ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនដល់តំណាងចែកចាយ លក់ឆ្នើមមកពីទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយសូមបញ្ជាក់ផងដែរថា កម្មវិធីនេះ គឺត្រូវបានចាប់ផ្តើមអោយមានស្របពេលជាមួយនឹងឱកាសបុណ្យ អុំទូកនិងបណ្តែតប្រទីបកាលពីខែកន្លងទៅនេះដើម្បីជាការអបអរសាទរ និងជាពិសេសជាថ្លែងអំណរគុណដល់ការខិតខំប្រឺងប្រែងកន្លងមករ បស់បណ្តាតំនាងចែកចាយលក់របស់qb។
qb ចែករង្វាន់ដល់តំណាងចែកចាយរបស់ខ្លួន
លោក Yann Le Guen ប្រធានគ្រប់គ្រងផ្នែកលក់ បានមានប្រសាសន៏ ថា “យើងតែងតែកត់សំគាល់ខ្ពស់ថារាល់តំនាងចែកចាយលក់របស់យើង កន្លងមកតែងតែផ្តល់ការគាំទ្រខ្ពស់ដល់ក្រុមហ៊ុនឋ ហើយតែងតែខិតខំប្រឺងប្រែងលក់និងចែកចាយបន្តនូវផលិតផលរបស់យើងកន្លង មក ទាំងនេះហើយដែលញ៉ាំងអោយយើងបង្កើតអោយមានកម្មវិធីផ្តល់រង្វាន់។ ដូចនេះដើម្បីបញ្ជាក់អោយឃើញថា ក្រុមហ៊ុនមានមោទនះភាពយ៉ាងខ្លាំងចំពោះការគាំទ្រកន្លងមក ហើយយើងក៏សូមចូលរួមត្រេកអរដល់បណ្តាអ្នកឈ្នះនៅក្នុងកម្មវិធីនេះផងដែរ”។
សូម បញ្ជាក់ផងដែរថាដោយកន្លងមកម្មវិធីប្រកួតប្រជែងលក់នេះ នៅតែទទួលបានការគាំទ្រ យ៉ាង កក់ក្តៅ ពីសំណាក់តំណាងចែកចាយលក់។ ដូចនេះqbនឺងនៅតែបន្តអោយមានកម្មវិធីនេះ កាន់តែធំនា ពេលអនាគតឆាប់ៗខាងមុខនេះជាមួយនឹងកម្មវិធីប្រូម៉ូស្យិនផ្សេងៗទៀត ដែលប្រកាសចេញក្នុងពេលឆាប់ៗនេះសំរាប់រាល់បណ្តាតំនាងចែកចាយលក់របស់qb ទាំងអស់។