​ប្រព័​ន្ធ​លទ្ធ​កម្ម​តាមស្ថា​ប័នរ​ដ្ឋមា​ន​លក្ខណៈ​កាន់​តែ​ល្អ​ប្រ​សើរ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ តាមការពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម បានបង្ហាញថា ក្រសួងស្ថាប័នរដ្ឋ ក្នុងរាជធានីខេត្ត ទាំងអស់មាន​លក្ខណៈ​កាន់​​តែ​ល្អប្រសើរ។ជាក់ស្តែង ដប់ខែដើមឆ្នាំ២០១​៣នេះ​ ការអនុវត្តកិច្ចលទ្ធកម្ម ជាពិសេសការរៀបចំផែនការលទ្ធកម្ម ការអនុវត្ត​​ផែន​​ការល​ទ្ធកម្ម និងការផ្ញើរបាយការណ៍លទ្ធកម្មបានបង្ហាញពីចំណុចវិជ្ជមាន និងអវិជ្ជមានជាងមុន ។​


ថ្លែង​ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តលទ្ធកម្មឆ្នាំ២០១៣ លោក វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​បាន​​មាន​ប្រសាសន៍ថា ប្រព័ន្ធលទ្ធកម្ម ជាផ្នែកសំខាន់មួយនៃកម្មវិធីកំណែទ​ម្រ​ង់ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល និងជាឧបករណ៍​មួយ​​ក្នុងចំណោមឧបករណ៍ និងយន្តការទាំងឡាយសម្រាប់គ្រប់គ្រងការចំណាយថវិការដ្ឋ ។ ​

គោលបំណងរបស់ប្រព័ន្ធលទ្ធកម្មសាធារណៈ​គឺធានាអោយដំ​ណើរ​​​ការលទ្ធកម្មសាធារណៈសម្រាប់ការទិញ ការសាងសង់ ការ​​​ជួស​ជុល ​ការជួលសេវាក​ម្ម​ និងការជួលសេវាទីប្រឹក្សា ប្រព្រឹត្តិទៅប្រកបដោយតម្លាភាព គណនេយ្យភាព ភាពយុ​ត្តិធម៌ ប្រសិទ្ធ​​​ភាព គុណភាព សមភាព ការសន្សំសំចៃ និងទាន់ពេលវេលា ព្រមទាំងធា​នាអោយ​បាននូវប្រព័ន្ធល​ទ្ធកម្ម​សាធារណៈឯក​ភាព​​​មួយ​​នៅទូទាំងប្រទេស។ដូច្នេះដើម្បីសម្រេចគោលបំណងនេះ ស្ថាប័នអ​នុវត្តលទ្ធកម្ម​ត្រូវអនុវត្តអោយ​បានខ្ជាប់ខ្លួន​តាម​វិធី​​​សាស្ត្រ នីតិវិធីលទ្ធក​ម្ម​​សាធារណៈ​។និងដើម្បីអោយកិច្ចលទ្ធកម្មបានដំណើរការដោយរលូននិងមានប្រសិទ្ធភាព គ្រប់ស្ថាប័ន​​អនុវត្ត​​លទ្ធកម្ម ត្រូវ​​រៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ។ឆ្នាំ២០១៣ នេះជាឆ្នាំទីប្រាំពីរហើយ​ដែលផែន​ការលទ្ធកម្ម​ត្រូវបាន​អនុវត្ត​ន៍​​ដោយគ្រប់​ស្ថា​​​នអនុវត្តលទ្ធកម្ម។គួរបញ្ជាក់ថា ក្នុងប្រទេសកម្ពុជាមានស្ថានប័នអនុវត្តលទ្ធកម្មសរុបមានចំនួន ៩៨ស្ថាប័នក្នុង​​នោះក្រសួង ​ស្ថា​ប័នថ្នាក់​កណ្តាល​មាន​ចំនួន៤៣ស្ថាប័ន រាជធានី ខេត្តមានចំនួន២៤ស្ថាប័ន សហគ្រា​សសាធារណៈ​និង​គ្រឹះ​​ស្ថាន​​សាធារ​​ណៈ​ល​ក្ខណៈរដ្ឋបាល​មានចំនួន៣១ស្ថាប័ន៕​ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [968]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [762]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1050]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1048]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [963]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កីឡាករ​ Danny Welbeck​ ជួយ​អោយ​ក្រុម​បិសាច​ក្រហម​ Man utd​ បន្ត​ការឈ្នះ​លើក​ទី ៤របស់​ខ្លួន​

ប្រទេសអង់គ្លេស៖ កាលពីយប់ម្សិលមិញ ក្រុមបិសាចក្រហម M...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [283]


ប្រកាសលោក លីវ វណ្ណថេន ចូលកាន់មុខ​ងារ​ជា​​ចៅ​សង្កាត់ព្រែកថ្មី

ភ្នំពេញ : លោកលីវ វណ្ណថេង ត្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [270]


SEAPA និង CCIM បើកវគ្គ បណ្តុះ​បណ្តាល​ដល់អ្នក​សារព័ត៌មាន​នៅពេលបោះឆ្នោត

ភ្នំពេញ៖  សម្ព័ន្ធអ្នក...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [285]


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនត...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [590]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 24 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 295 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2112 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753667​ នាក់