សហព័ន្ធអ្នក​នាំអង្កចេញ​ក​ម្ពុជា ស្នើឲ្យ​អង្គភាពគយ​និងរដ្ឋាករ ​លើកលែង​ការយកថ្លៃ​សេវាបំពេញ​បែបបទនាំចេញ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ សហព័ន្ធអ្នកនាំអង្ករចេញកម្ពុជាស្នើឲ្យអង្គភាពគយ និងរដ្ឋាករ លើកលែងសម្រាប់​ការយកកម្រៃ​ថ្លៃ​សេវា​បំពេញសំណុំបែបបទនាំចេញអង្ករចេញ ក្នុងគោលបំណងជួយកាត់​បន្ថយថ្លៃ​ចំណាយឲ្យនៅទាបនិង​លើកកម្ពស់​​​ការ​​នាំចេញអង្ករ ខណៈដែលថ្លៃសោហ៊ុយ​នាំ​ចេញ​អង្ករ​នៅកម្ពុជាខ្ពស់ជាងប្រទេសជិតខាង។

ការស្នើសុំឲ្យបានការលើកលែងថ្លៃបំពេញបែបបទនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ​សប្តាហ៍​មុននៅក្នុងកិច្ច​​​ជំនួប​​​​ពិភាក្សា​មួយរវាង​មន្ត្រី​អង្គភាពគយនិងរដ្ឋាករ ជាមួយនិងសហព័ន្ធ​អ្នកនាំអង្ករចេញកម្ពុជា នៅទីចាត់ការគយ និង​រដ្ឋាក​​រក្នុងរាជធានីភ្នំពេញ។ប្រធានសហព័ន្ធអ្នកនាំអង្ករចេញកម្ពុជា លោកឧកញ៉ា គឹម សាវុធ បានឲ្យដឹងថា បន្ទាប់ពី រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជំរុញផលិតកម្មស្រូវ និងបង្កើនការនាំ​ចេញអង្ករ មក​ឧស្សាហកម្មនេះ​​មាន​​​ការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែវិស័យនេះនៅតែត្រូវ​ការលើកទឹក ចិត្តបន្ថែមទៀត ស្របពេលដែលថ្លៃ​សោហុយ​​នាំចេញអង្ករនៅកម្ពុជា មាន​តម្លៃ​ខ្ពស់​ជាង ប្រទេសជិតខាង។លោកថា ឧស្សាហកម្មស្រូវ-អង្ករបាននឹង​កំពុង​​​តែ​​​មានការលើកទឹកចិត្ត និង​ជំ​រុញយ៉ាងខ្លាំង​ពីរាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដូច្នេះ​គួរ​តែមានការអនុគ្រោះ ដូចការវិនិយោគនៅក្នុង​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​សម្រាប់ការមិន​បង់​​ថ្លៃ​កម្រៃសេវាកម្មបំពេញបែបបទគយនិងរដ្ឋាករផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយលើ​សោ​ហ៊ុយ​​នៃការនាំ​ចេញអង្ករ។

លោកឧកញ៉ាបានបញ្ជាក់ថា សព្វថ្ងៃការបង់ថ្លៃលើកម្រៃសេវាបំពេញសំណុំបែបបទគយ និង​រដ្ឋាករ​​សម្រាប់​នាំចេញ​អង្ករក្នុងទូរកុងតឺន័រមួយថ្លៃ៦ម៉ឺនរៀលស្មើនឹង១៥ដុល្លារអាមេរិក ប៉ុន្តែ​ប្រ​សិន​បើ​មាន​ការលើកលែងសម្រាប់​ការបង់​ថ្លៃ​សេវានេះ នឹងអាចជួយកាត់បន្ថយការ​ចំណាយ​​បានមួយ​កម្រិតបន្ថែមទៀត។ បច្ចុប្បន្នថ្លៃចំណាយសរុប​សម្រាប់​​​​នាំ​ចេញ​​អង្ករនៅកម្ពុជាក្នុង​១​តោន​ថ្លៃ២២​ដុល្លារអាមេរិក សម្រាប់កំពង់ផែភ្នំពេញ២៥ដុល្លារអាមេរិក សម្រាប់កំពង់ផែ​ព្រះ​សីហនុ​​ដែល​ក្នុងនោះរួមបញ្ចូលទាំងថ្លៃដឹកជញ្ជូនថ្លៃបំពេញសំណុំបែបបទគយ កាំកុងត្រូល​និង​ថ្លៃលើក​ដាក់​នៅ​កំពង់​ផែខណៈដែលនៅប្រទេសវៀតណាម ថ្លៃចំណាយសរុបត្រឹមតែ១៥​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ជាមួយគ្នានោះ លោកឧកញ៉ា លឹម ប៊ុនហេង អគ្គនាយកក្រុមហ៊ុននាំចេញអង្ករឡូរ៉ង់ បានថ្លែង​ការគាំទ្រ​ទៅ​នឹងការស្នើឲ្យមានការ លើកលែងសម្រាប់បង់ថ្លៃកម្រៃសេវាបំពេញបែបបទ​គយ​នេះ។ ​លោក​ឧកញ៉ាថ្លែងថា វានឹងចំណេញពេលវេលា និង​កាត់បន្ថយការចំណាយក្រៅផ្លូវការ ព្រមទាំង​ជួយលើកកម្ពស់ តម្លៃស្រូវរបស់កសិករ ក៏ដូច​ជាជំរុញការនាំចេញ​អង្ករ​ឲ្យ​​​បានកាន់​តែច្រើន​ជាងនេះក្នុងឆ្នាំ២០១៤នឹងឆ្នាំបន្ត។ទន្ទឹមគ្នានេះដែរលោកឧកញ៉ាលើកឡើងថា អ្វីដែលជាបញ្ហា​​​​​ចម្បង​​​​របស់ម្ចាស់រោងម៉ាស៊ីនកិន​ស្រូវនិងអ្នកនាំចេញអង្ករនាពេលនេះ គឺកង្វះទុន ដើម្បីប្រមូលទិញស្រូវពីប្រជា​​​​កសិករ ដែលធ្វើ​ឲ្យ​ស្រូវបន្តហូរចេញទៅប្រទេសជិតខាងយ៉ាងច្រើន ។​ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ​គោល​នយោ​បាយជំរុញផលិតកម្មស្រូវ និងបង្កើនការនាំចេញអង្ករនៅឆ្នាំ ២០១០ ដែលក្នុងនោះបាន​ដាក់​ផែនការជំរុញ​នាំចេញ​​​​អង្ករ​​ឲ្យសម្រេចបាន ១លានតោននៅឆ្នាំ ២០១៥។

មន្ត្រីជាន់ខ្ពស់គយ និងរដ្ឋាករមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អង្គភាពគយ​ស្វាគមន៍ចំពោះ​សំណើរ​នេះ ប៉ុន្តែស្ថាប័ននេះត្រូវការពិចារណានិងការអនុញ្ញាត្តពីរាជ​រដ្ឋាភិ​បាល។គួរំលឹកថា តាមរបាយការណ៍ពីលេខាធិការ​ដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញ​បែប​បទ​នាំ​ចេញ​​អង្ករបានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជានៅរយៈ​ពេល១១ខែដំបូងឆ្នាំ​២០១៣​​កន្លង​មកនេះ ​សម្រេចបានចំនួន៣៣២០០៩តោន កើនឡើង ៩៤ ភាគរយ បើប្រៀប​ធៀប​​នឹង​រយៈ​ពេលដូច​គ្នាកាលពីឆ្នាំមុន៕

ដោយ៖ ស.​ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1099]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ស​​ង្គមកិច្ច​បាន​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​ស្មុំ​កូន​អន្តរប្រទេស​

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច កាលពីព្រឹកថ្ង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [302]


ការប៉ះ​ទង្គិច​គ្នា​នៅអេហ្ស៊ីប​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ៣នាក់​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសអេហ្ស៊ីបបានអោយដឹងថា ក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [302]


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា ...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [800]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 200 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2163 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865840​ នាក់