ផលនេសាទនាំចេញទៅក្រៅប្រទេសនៅដើមឆ្នាំ២០១៤ កើនឡើងប្រមាណ២០០តោន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញៈ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញឲ្យ​ដឹងថា នៅ​ដើមឆ្នាំ​២០១៤​នេះ​ការ​នាំចេញ​ផល​នេសាទ​មានការ​កើនឡើងប្រមាណជា​២០០​តោន​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០​១៣​។​ នេះបើ​យោង​ទៅតាមរបាយការណ៍ផងនេសាទរបស់ក្រសួងកសិកម្ម។

​      របាយការណ៍​ដដែល​បន្តថា ​រយៈពេល​២​ខែ​ឆ្នាំ​២០១៤​នេះ​ការនាំចេញ​ផល​នេសាទ​មាន​ចំនួន​២.​២០០​តោន​ ស្មើ​នឹង​​១១%​នៃ​ផែនការ​២០.០០០​តោន​។ ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឃើញថា​មានការ​កើនឡើង​២០០​តោន​។​ រីឯផល​នេសាទ​ក្នុង​រដូវ​នេសាទ​សរុប​ចំនួន​១៥.០០០​តោន​ស្មើនឹង​១០​ភាគរយ​នៃ​ ផែនការ​១៥០.០០០​តោន​បើ​ធៀប​រយៈពេល​ដូចគ្នា​កើនឡើង​៣.០០០​តោន​។ ផល​នេសាទ​សមុទ្រ​សរុប​ចំនួន​១.៧០០​តោន​ស្មើនឹង​២១,២៥​ភាគ​រយ​​នៃ​ផែនការ​៨.០០០ ​តោន​បើ​ធៀប​រយៈពេល​ដូចគ្នា​កើនឡើង​១០០​តោន​។ ដោយឡែក ​ផល​នេសាទ​កែច្នៃ​វិញ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះដែរ​កែច្នៃ​ បាន​១.៥០០​តោន​ស្មើនឹង​១៥​ភាគរយ​នៃ​ផែនការ​១០.០០០​តោន​កើន​ឡើង​​៥០០​តោន​។​

​      បើយោងតាមរបាយការណ៍​ខាងលើ​បានបញ្ជាក់ផងដែរថា ក្នុង​រយៈពេល​២​ខែ​នេះ​ការបង្ក្រាប​បទ​ល្មើស​​នេសាទ​បាន​ចំនួន​២២៣​ករណី ដោយ​កើត​នៅ​តំបន់​ទឹកសាប​២១៤​ករណី និង​តំបន់​សមុទ្រ​៩​ករណី​បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​​ដូចគ្នា​កើនឡើង​១៥៦​ករណី ក្នុងនោះ​នៅ​តំបន់​ទឹកសាប​១៥៤​ករណី និង​តំបន់​សមុទ្រ​២​ករណី​។​

      ផលនេសាទ​មានការ​កើនឡើង​បានធ្វើ​ឲ្យ​ប្រាក់ចំណូល​ក៏មាន​ការកើនឡើង​ផងដែរ​។ ចាប់ពី​​ខែ​មករា ​រហូតដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៤ កន្លងមកនេះ​ប្រាក់ចំណូល​បានមកពី​វិស័យ​ជលផល​សរុប​ចំនួន​៥៦៤.២៧២.២៥០​រៀល​ ស្មើនឹង​១៨,​៥៥​ភាគរយ​នៃ​ផែនការ​៣.០៤២.​៥០០.០០០​រៀល​។ ចំនួន​នេះ​បើ​ធៀប​ទៅនឹង​រយៈពេល​២​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៣ ​កន្លងទៅ​ឃើញថា​មានការ​កើនឡើង​ចំនួន​២៥៥.៤០៣.២៥០​រៀល​។​

​      គួរបញ្ជាក់ថា ប្រទេស​កម្ពុជា​នាំ​ផល​ត្រី​របស់ខ្លួន​ទៅកាន់​ប្រទេស​ចំនួន​១០​ដែល​ភាគច្រើន ​ទៅកាន់​បណ្តា​ប្រទេស​អាស៊ី​ដូចជា៖ ប្រទេស​ថៃ, វៀតណាម, សិង្ហ​បុរី, ហុងកុង, ចិន, ជប៉ុន, កូរ៉េខាងត្បូង, រុស្ស៊ី​, សហរដ្ឋអាមេរិក, និង​ប្រទេស​​អូ​ស្រា្ត​លី​៕​

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1107]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កីឡាករ​ខ្សែ​បម្រើ​របស់ក្រុម​ Chelsea​ ចុះកុង​ត្រា​ ៤ឆ្នាំកន្លះ​ជាមួយ​ក្រុម​ Manchester United

អង់គ្លេស៖ កីឡាករខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea Ju...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [422]


ម្ហូបអ៊ីស្លាម ហាឡា ​ដាក់ដំណើរការ​លើកដំបូងក្នុង​ប្រទេសកម្ពុជា​

កំណើនសេដ្ឋកិច្ច ​ភ្ញៀវទេចរណ៏ ​ក្នុងព្រះរាជណាចក្រ​ក...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [761]


អភិបាលថ្មីជួបពិភាក្សាជាលើកដំបូង ជាមួយក្រុមមន្រ្តី ដើម្បីបន្តអនុវត្តការងារ

អភិបាលថ្មីជួបពិភាក្សាជាលើកដំបូង  ជាមួយក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [345]


ក្រុមតោ​​ខៀវ ​Chelsea ​យក​ឈ្នះ​លើ​ក្រុម​ Galatasaray ​ដោយ​លទ្ធផល​ ២-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមតោខៀវ Chelsea ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [315]


យន្តហោះ MH 370 ធ្លាក់នៅមហាសមុទ្រឥណ្ឌា

ព័ត៌មានអន្តរជាតិ៖ យោងតាមប្រភព័ពត៌មានច្បាស់ការមួយបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [468]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 32 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 275 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039542​ នាក់