​កម្ពុជា​នឹង​មានផ្លូវ​ ដែល​មានល្បឿនលឿន​ពីរខ្សែ​ពីភ្នំពេញ​ទៅហូជីមិញ​ និង​ព្រះសីហនុ ​នាឆ្នាំ២០២០​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ ដើម្បីសម្រួលដល់ការដឹកជញ្ជូនជំទិញ ក៏ដូចជាធ្វើដំណើរកាន់តែចំណាយរយៈពេលតិច​នៅក្នុងឆ្នំា២០២០ខាងមុខ  កម្ពុជាគ្រោងនឹងសាងសង់​ផ្លូ​វ​ដែ​ល​មា​​​​​​ន​ល្បឿ​ន​លឿ​​ន​ចំ​នូនពីរខ្សែ ដែល​មួយ​ខ្សែចេញពីភ្នំពេញទៅទីក្រុងហូជីមិញ និងមួយខ្សែ​ទៀ​​ត​ចេ​​ញ​ពីភ្នំ​ពេញ ទៅកាន់ខេត្តព្រះសីហនុ​ដែលគម្រោងសាងសង់ដោយប្រទេសពីរផ្សេងពីគ្នា។​

នេះបើតាមការអះអាងរបស់លោក រដ្ឋមន្ត្រី​សាធារ​ណៈការ និងដឹកជញ្ជូន​ ត្រាំ អ៊ីវ តឹក ក្នុងការផ្តល់បទ សម្ភាសន៍ជាមួយ អ្នក សារ ព័តមាន​ក្រោយ​ពីថ្លែងបើកសិក្ខាសាលាស្តីពី« ការធ្វើឲ្យ​ប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវទឹកនិងភស្តុភារ​កម្ម​រវាងកម្ពុជា និង​​វៀ​ត​ណាម » នៅ​ស​ណ្ឋាគារឡឺរ៉ូយ៉ាល់ កាលពីព្រឹកថ្ងៃទី១៩ កុម្ភៈ។

លោក​ត្រាំ អ៊ីវតឹកបានឲ្យដឹងទៀតថាផ្លូវដែលមាន ល្បឿនលឿន នោះក្រោមគំ​រោង​សាងសង់​ពី​ប្រ​​ទេ​សជប៉ុន និង​សាធារណៈ​រដ្ឋប្រមានិតចិន ហើយដើ​ម្បី​កុំ​ឲ្យ​មា​ន​កា​រ​​ប្រ​ទាក់​គ្នា​ យើង​​​ឲ្យ​ប្រ​ទេ​​ស​ជ​ប៉ុ​ន​ធ្វើ​ពី​ភ្នំពេញ ទៅកាន់ទីក្រុងហូមិញ​ ចំណែក​សា​ធា​​រ​ណៈ​រ​ដ្ឋ​ប្រ​ជា​មានិ​ត​​ចិនវិញធ្វើ​គ​ម្រោ​ង​សា​​ង​ស​ង់​ផ្លូវ​ដែលមា​ន​ល្បឿ​​ន​លឿនេះ​ ពីភ្នំពេញទៅ​កា​ន់​​ក្រុ​ងព្រះស៊ីហនុ  ប៉ុន្តែបញ្ហានេះ​ជាដំ ណាក់កាលដំបូង​ព្រោះ​ថា​រា​ល់​​សំស្នើ​ទំា​ង​នេះ​ត្រូ​វ​ប​ញ្ជូ​នទៅ​រា​ជ​រដ្ឋាភិបាល  និងធ្វើទំនាក់ទំនង​ជាមួយប្រទេសវៀតណាម​ដើ​ម្បី​​ធ្វើ​​ទំ​នា​ក់​នា​ក់​ទំ​ន​​​​ង​ជា​មួ​យ​ក​ម្ពុជាយើង  ព្រោះថាយើង​ធ្វើ​បានត្រឹមតែបាវិត ហើយវៀត​ណាម​ធ្វើ​ពី​ទី​ក្រុ​ង​ហូ​ជី​មិ​​ញ​មកទល់​និងកម្ពុជាយើង។

លោកត្រាំ អ៊ីវតឹក បានលើកឡើងទៀតថាផ្លូវមានល្បឿនលឿននោះផ្សេងពីផ្លូវដែ​លសា​ង​សង់រួច ហើយផ្លូវដែលមានល្បឿន​លឿន​នេះមានពីគន្លងពីទៅពីមក និង​ជា​ផ្លូ​វ​ដែលយកលុយនៅពេល​ឆ្លង​កាត់។គម្រោងសាងស​ង់​ផ្លូ​វ​​ល្បឿ​ន​លឿ​ន​នេះ​នឹ​ង​ប​ញ្ច​ប់​នៅក្នុ​ង​ឆ្នាំ​២០២​០ ហើយក្រៅពីធ្វើផ្លូវនេះ ជប៉ុន​គ្រោ​ង​ប​​ង្កើ​ត​​តំ​ប​ន់​សេ​ដ្ឋ​កិ​ច្ច​ពិ​សេ​ស​មួ​យ​ទៀ​តនៅ​​ត្រ​ង់កំពង់ ផែភ្នំពេញថ្មី ដើម្បី​ផ្តល់​លទ្ធ​ភាព​ដល់​ក្រុម​ហ៊ុនមកធ្វើវិនិយោគ សម្រាប់ធ្វើ​កា​រ​ទា​ក់​ទ​ងគ្នា ជាមួយប្រទេសវៀតណាម ។

ក្រៅពីផ្លូវគោក  ជប៉ុន​បានងាក​មកផ្លូវទឹកមួយទៀត ដើម្បីបំពេញគ្នាទៅវិញទៅមក ។កម្ពុជាយើងមានកិច្ចព្រ​ម​ព្រៀ​ង​គ្នា​ជា​មួ​យ​ប្រ​ទេ​​ស​វៀ​ត​ណា​ម​ពីការ ដឹកជញ្ជូនឆ្លង់កាត់ព្រំដែន  ហើយ​រាល់ទំនិញដែល​ដឹ​ក​ចូ​ល​ពី​​ប្រ​ទេ​សទី​បី​ត្រូ​វ​​តែចូ​លក្នុ​ង​កំ​ពង់​ផែ​វៀត​ណាម តាមផ្លូវ ទឹកទន្លេមេគង្គ ឬទន្លេ​​បា​សា​ក់​​ដើ​ម្បី​ម​ក​ដ​ល់​ទី​ក្រុ​ង​ភ្នំ​ពេ​ញ​ ​។លោកបញ្ជាក់ប្រទេសទីបីដែលដឹកទំនិញចូលមកកម្ពុជា​ត្រូវតែឆ្លង់កាត់កំពង់វៀត ណាម មាន​លក្ខណៈ​អន្តរជាតិ កុំឲ្យគាត់រឹត​បន្តឹងព្រួតពិនិត្យខ្លំាងពេក ។  ពេលកន្លង​​ម​ក​មា​ន​​​កា​​ហា​ម​ឃាត់ត្រួត​ពិនិត្យ​ទំនិញដែលត្រូវចូលក្នុងប្រទេសកម្ពុជា​ ហើយ​តម្រូវ​ឲ្យមានការសុំ ច្បាប់ពីប្រទេសវៀតណាម ប៉ុន្តែពេលនេះមិនចំាបាច់សុំច្បាប់ទេ  គឺឲ្យតែដឹងថាទំនិញ ត្រួវ​ដឹក​មក​កម្ពុជានឹង​អាច​ចូល​បាន​។

លោក YUJI  KUMAMARU ឯកអគ្គរាជទូតជប៉ុនប្រចំានៅកម្ពុជាបានមានប្រសា​សន៍ថា​​កាដឹកជញ្ជូនតាមផ្លូវទឹក​ជាមធ្យោបាយ​ដ៏មានសារៈសំខាន់ក្នុងប្រទេសកម្ពុជា​និង​ប្រ​ទេ សវៀតណាម ដែលក្នុងនោះមានបណ្តាញផ្លូវទឹកជាបន្តបន្ទាប់  ហើយការដឹកជ​ញ្ជូ​ន​តា​មផ្លូ​វ ទឹកមាន​តម្លៃ​ថោក​ជាង​ការ​ដឹកជញ្ជូនតាមផ្លូវគោក ហេតុនេះជាការអភិវឌ្ឍផ្លូវទឹក និងផ្តល់នូ វផលប្រយោជន៍​យ៉ាង​ធំ​ធេង​នៃ​ប្រទេសទំាងពីរសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនឹង សង្គម ។

គួរបញ្ជាក់ថា ការតភ្ជាប់នូវបណ្តាញផ្លូវទឹករវាងប្រទេសទំាងពីរនេះ គឺ និងមានផលប្រយោន៍​យ៉ាង​សំខាន់ ហើយបណ្តាញ​ផ្លូវទឹក​នឹងទទួលបាននូវភាព​កាន់​តែ​​ប្រ​សើ រនៅ​ពេល​សមារហ​ណ​កម្ម​អាស៊ាននៅឆ្នាំ២០១៥ខាងមុននេះ។ ប្រទេសជប៉ុ​នបា​ន​ដើ​​រតួ​លើ​​វិស័យដឹក​ជញ្ជូន​ជាច្រើនឆ្នំាមកហើយ ពិសេសនោះយើងមានគម្រោងជា ​អា​ទិ​​ភា​ព​ធំៗមួយចំនូន​ក្នុង​វិស័យ​ពាក់​ព័ន្ធ​មួយគឺ​មាន​ការស្តារ​នឹង​ជួយ​ជុលផ្លូវថ្នល់នៅ​តាមច្រងរបៀង សេ​ដ្ឋ​កិច្ចភាគខាងត្បូង​ក្នុ​ង​នោះ​មាន​ផ្លូវ​ជាតិ​លេខ១​ និងផ្លូវ​ជាតិ​លេខ៥៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ផ្ទុះការប៉ះ​ទ​ង្គិច​គ្នារវាង​កម្មករ ​និង​សមត្ថកិច្ច​ PM​ ប​ណ្តាល​ឱ្យរងរបួស​ធ្ងន់​ស្រាល​២០នាក់​

ភ្នំពេញ៖ នៅថ្ងៃសុក្រ​ ទី២៧ ធ្នូ ២០១៣ នេះ មានកម្មករ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [375]


វិស័យផ្នែក​​ឯកជនផ្តល់​របៀបវារៈ​១១​ចំនុច​ ដល់ស្ថាបន័ពាក់ពន្ធ័​ជួយដោះស្រាយ​

វិស័យផ្នែកឯកជន បានស្នើក្រុមការងារផ្នែកកម្មសាល និងស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [612]


តន្ត្រី​​ករ​​Palvos​​ Fyssas​​ត្រូវ​​បាន​​គេ​​សំ​​លាប់​​

ប្រទេសក្រិក៖ កាលពីថ្ងៃ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [344]


សហ​រដ្ឋអាមេរិក​បញ្ជូនស​ម្ភារះជា​ង ​១.២​តោនទៅកាន់​ស្ថានីយ៍​លំហអាកាស​

ប្រទេសអាមេរិក៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [375]


មនុស្សជាច្រើនបានបាត់ខ្លួននៅក្នុងព្យុះទីហ្វុង Wutip

ប្រទេសចិន៖ សារព័ត៌មានប្រទេស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [348]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 324 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 728 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963628​ នាក់