សេចក្តីថ្លែងការណ៍របស់ ICAPP និង CAPDI ស្តី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា គណៈ​ប្រតិ​ភូ​​ចម្រុះមួយជាតំណាង
នៃ​សន្និសីទអន្តរជាតិរបស់គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) និងចលនា​អ្នក​ប្រជាធិប​តេយ្យ​​​កណ្តាល​
អន្តរជាតិអាស៊ីបាស៊ីហ្វិក(CAPDI) ដែលបានដឹកនាំ​ដោយ​ស្ថានិក​ស្ថាប័ន​នេះ​គឺ ៖ ឯកឧត្តម Jose de Venecia 
ដែលជា​អតីត​ប្រធានរដ្ឋសភាហ្វីលីពីន និង​ប្រធាន​ស្ថាប័ន CAPDIគឺឯកឧត្តម Jusuf Kallaដែលជា​អតីត​អនុ​
ប្រធា​នាធិបតី​ឥណ្ឌូនេស៊ី​ បានអញ្ជើញ​មក​​ដល់ប្រទេស​កម្ពុជា​ ក្នុង​គោល​បំណង​សង្កេត​ការ​ណ៍បោះឆ្នោត និង​
ត្រួតពិនិត្យ​ដំណើរការបោះ​ឆ្នោតតាមបែប​លទ្ធិ​ប្រជា​ធិបតេយ្យ។


អំឡុងពេលស្នាក់នៅប្រទេសកម្ពុជា គណៈប្រតិភូបានជួបថ្នាក់ដឹកនាំគណបក្សនយោ​បាយធំៗទាំងបី រួមមាន
គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្ស​ហ្វុនស៊ីនប៉ិច។ គណៈ​ប្រតិភូក៏បានទទួល​
ពត៌មាន​ពិស្តារ ពីគណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះ​ឆ្នោត​ ស្តី​ពី​ការ​ងារ អំណាច និងតួនាទីរបស់ខ្លួន ព្រមទាំង​
អំពីរបៀបរៀបចំការបោះឆ្នោត​ ឱ្យបាន​ល្អបំផុត។

នៅថ្ងៃបោះឆ្នោត គណៈប្រតិភូបានទស្សនាមណ្ឌលបោះឆ្នោតលើសពី ១២ កន្លែង ដែល​​​​​ដំណើរ​​ទស្សនកិច្ច​ខ្លះ​
ត្រូវបានរៀបចំទុកជាមុន និងខ្លះទៀតធ្វើ​ដោយ​ឥត​ព្រៀង​ទុក​ នៅ​ក្នុង​ក្រុង​ភ្នំពេញ និងតាម​បណ្តា​ខេត្តនៅ​ជាយ​
ក្រុង ទាំងមុន និងអំឡុង​ពេល​ដំណើរ​បោះ​ឆ្នោត ​ក៏​ដូច​​ជា​ការពិនិត្យមើល​ការ​រាប់​សន្លឹកឆ្នោត បន្ទាប់​ពីការបញ្ចប់​
ការបោះឆ្នោត។

ស្ថាប័ន ICAPP និងCAPDIចាត់ទុកការបោះឆ្នោតនៅកម្ពុជា ថាជាជ័យជំនះនៃឆន្ទៈ​​របស់​ប្រជាពលរដ្ឋ និងជា​
ជ័យ​ជំនះរបស់ប្រជាជនកម្ពុជា ​ក្នុងការស្វែងរកនូវ​ការកសាង​អនា​គត​របស់​ពួកគេ​ ឱ្យកាន់តែល្អប្រសើរឡើង​
ដោយផ្អែកទៅលើឧត្តមភាព​ និងភាព​មិនអាចរំលោភបាន ​នៃ​សន្លឹក​ឆ្នោត។ ការបោះឆ្នោតនោះគឺសេរី យុត្តិធម៌
និងមានតម្លាភាព ហើយ​ជាពិសេស ​បាន​ប្រព្រឹត្តទៅដោយសុខ​សន្តិភាព គ្មានអំពើហិង្សា និងដោយរលូន ដែល​
ជា​សក្ខី​កម្ម​ចំពោះ​ការ​ពិត​ថា ប្រជាធិបតេយ្យ​កម្ពុជាមិនត្រឹមតែមានភាពចាស់ទុំប៉ុណ្ណោះទេ ក៏ប៉ុន្តែ​នយោ​បាយ​
ក៏មាន​ភាព​ចាស់ទុំផង​ដែរ។ យើងសូមសំដែងនូវការអបអរសាទរអស់ពីដួងចិត្ត​ ចំពោះ​ប្រជាជន​​ គណ​បក្ស​
នយោ​បាយ​ទាំង​ឡាយ មេដឹកនាំ សារព័ត៌មាន សង្គមស៊ីវិល និងគ.ជ.ប របស់​កម្ពុជា​​ ចំពោះជោគ​ជ័យ និងការ​
ប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ នៃការបោះឆ្នោតជា​សាកល​នេះ។​

គឺ​ជាការបោះឆ្នោតមួយដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ ក៏ប៉ុន្តែគឺជាជ័យ​ជំនះនៃ​​ប្រជា​ធិ​ប​តេយ្យ ប្រកប​
ដោយការសាទរ ការសប្បាយរីករាយ ការចូលរួមយ៉ាងសកម្ម និង​​ការ​រំភើប​រីករាយ​របស់ប្រជាជន ជាពិសេស​
យុវវ័យ ដែលបានបង្ហាញថា លទ្ធិប្រជាធិបតេយ្យ ជា​ការពិត គឺជា​ជោគ​វាស​នារបស់ប្រទេសកម្ពុជា។

ក្នុងស្មារតីនេះ  យើងសូមស្វាគមន៍ចំពោះការអំពាវនាវ​ប្រកបក​ដោយ​ស្មារតី​ស្នេហាជាតិ ​របស់​មេដឹក​នាំ​គណ​
បក្ស​សង្គ្រោះ​ជាតិ គឺ​ឯកឧត្តម សម រង្ស៊ី ដើម្បី «សន្តិភាព និងការ​បង្រួប​បង្រួម»  ហើយគិតថា ពេលនេះជា​ពេល​
វេលាដ៏ត្រឹមត្រូវ និងចាំបាច់បំផុត។ ស្ថាប័នICAPP​ និងCAPDIដែលតំណាងឲ្យ​គណ​បក្ស​​នយោបាយចំនួនជាង
៣៤០ មកពីតំបន់អាស៊ី និង​សង្គមស៊ីវិល ហើយ​នឹង​មេដឹក​នាំ​ជាច្រើន​ផ្សេងៗ​ទៀត​​​របស់ពិភពលោក សូមជំរុញ​​
ឲ្យគណបក្ស​នយោបាយ​​របស់​កម្ពុជាទាំងអស់ ​គោរព​​តាម​​អា​ណត្តិ​​របស់ខ្លួន ដែលត្រូវបាន​ផ្តល់ឲ្យដោយ​ប្រជា​
ជនកម្ពុជា ហើយ​សូមក្រោកឡើងឲ្យទាន់ឱកាស និងសូម​បំពេញ​នូវ​សេចក្តីសង្ឃឹម​របស់អ្នក​បោះឆ្នោត​ ដោយ​
ផ្តល់​ដល់កម្ពុជានូវការផ្សះ​ផ្សារ​មួយ ​ ប្រហែល​ជាតាមរយៈ រដ្ឋកិច្ចសមេកភាព​មួយដែលជាស្ថានភាព​ឈ្នះ-ឈ្នះ
សំរាប់​ប្រជាជន​កម្ពុជា​ទាំង​អស់គ្នា។

កម្ពុជាទទួលបាននូវមរតកអរិយធម៌ដ៏រុងរឿងមួយ ហើយប្រវត្តិសាស្ត្ររបស់ខ្លួន​​បាន​ជួប​ប្រទះ​នូវ​​អតីតកាល
មួយ មិនទៀងទាត់​ និងលំបាកវេទនា ដែលប្រជាជនកម្ពុជាបានសំរេចចិត្ត​ទប់​ស្កា​ត់​​មិន​ឲ្យកើតមានម្តងទៀត​
បាន​ឡើយ។ អនាគតនៃកម្ពុជានឹងបានប្រសើរឡើង ដោយសារ ដំណើរការបង្រួបបង្រួមបែបនេះ ដរាប​ណា​
មាន​ការលើកកម្ពស់​ការអត់ឱន​ ភាពសុខដុមរមនា វឌ្ឍនភាព និងសន្តិសហវិជ្ជមាន។ ស្ថាប័នICAPP និងCAPDI
មានឆន្ទៈយ៉ាងខ្លាំងដើម្បី​គាំទ្រ​ដំណើរ​ការ​ជំរុញ​ឲ្យ​មាន​សន្តិភាព ការ​ផ្សះផ្សារជាតិ និងលទ្ធិប្រជាធិបតេយ្យ​
បង្រួប​បង្រួម នៅក្នុង​ប្រទេស​កម្ពុជា៕

ដោយៈស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 464 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 828 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230927​ នាក់