កំពង់ធំនៅមិនទាន់អនុវត្តគោលនយោបាយទប់ ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

កំពង់ធំ ៖ កុមារគឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនគ្រប់គ្រង់ កសាងអភិវឌ្ឍន៍ប្រទេសជាតិ​ទើបបានជា​រាជ
រដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការកុមារនិងអំពាវនាវឲ្យគ្រប់ក្រុមហ៊ុនរោងចក្រ
សហគ្រាសរួមទាំងម្ចាស់សិប្បកម្មអជីវកម្មចូលរួមគាំទ្រទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារដែលមិនទាន់
គ្រប់អាយុឲ្យចូលធ្វើការ។ 

ជាក់ស្តែងនៅពេលថ្មីៗនេះ នៅក្នុងក្រុងស្ទឹងសែនមានករណីប្រើប្រាស់កំលាំងពលកម្មកុមារដែលមិន​ទាន់
គ្រប់អាយុ ចំនួនជាង១០នាក់ ដែលត្រូវបានអ្នកម៉ៅការសាងសង់សួនច្បារដំរីជាន់ ខ្លាប្រព្រឹត្តផ្ទុយពីច្បាប់
ដោយការបង្ខិតបង្ខំឲ្យកុមារដែលមានអាយុត្រឹម ៧ដល់១១ឆ្នាំ ធ្វើការងារលើកដុំឥដ្ឋការាឡារាប់ពាន់ដុំដាក់​
គោយន្តដែលជាចំនុចបង្ហាញឲ្យឃើញការរំលោភបំពានលើសិទ្ធិរបស់កុមារដែលមិនទាន់គ្រប់អាយុដើម្បី
យកចំនួនលុយបន្តិចបន្តួចមកលួងចិត្តកុមារដើម្បីកេងប្រវ័ញ្ចលើកំលាំងពលកម្មកុមារ។

កុមារតូចម្នាក់បានប្រាប់ឲ្យដឹងថា ប្អូនត្រូវបានគេជួលឲ្យមកធ្វើការលីសែងឥដ្ឋនៅសួនច្បារដំរីជាន់ ខ្លានឹង
ធ្វើការសព្វបែបយ៉ាងដើម្បីប្តូរនិងទឹកប្រាក់ ក្នុងមួយថ្ងៃ១០០០០ម៉ឺនរៀល ដោយចាប់ធ្វើតាំងពីព្រឹក​រហូត​​
ដល់ល្ងាចហើយ​ត្រូវហាលថ្ងៃពេញមួយថ្ងៃចំណែកកុមារទាំងនេះសុទ្ធតែនិយាយថាមកធ្វើការដើម្បីរក​
លុយជួយឳពុកម្តាយ ។

លោក ខែក​​  សុទ្ធ  អ្នកម៉ៅការសាងសង់សួនច្បារដំរីជាន់ខ្លាបានប្រាប់ឲ្យដឹងថាក្មេងៗដែលមកធ្វើការ​នេះ​​គឺ​
មិនមែនលោកជួលមកធ្វើការនោះទេគឺជាចៅតាមួយដែលជាកម្មករធ្វើសួនច្បារបាននាំចៅៗ របស់គាត់​មក
ធ្វើការនោះទេក្នុងនោះដែរលោកក៏បានប្រាប់ដែរថាសូមតាប្រយ័ត្នកុំយកក្មេងដែលមិនទាន់ គ្រប់អាយុមក​
ធ្វើការប្រយ័ត្នមានបញ្ហារព្រោះសព្វថ្ងៃរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ការពារប្រឆាំងនិងពលកម្មកុមារ
ផងទោះជាមានសភាពបែបនេះក្តីក៏ជាគំរូទាន់សតិរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំក៏ដូចជាខេត្ត
ដ៍ទៃឲ្យមានការគាំទ្រនឹងការទប់ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារដើម្បីជាការលើកស្ទួយសិទ្ធិដល់
កុមារនៅក្នុងសង្គមសម្តេចតេជោហ៊ុនសែនដែលមានភារៈកិច្ចសិក្សាក្រេបជញ្ជក់ ចំណេះដឹងដើម្បីជាធន
ធានមនុស្សដ៏មានគុណភាពដឹកនាំសង្គមជាតិនាអានាគត់។

អភិបាលក្រុងស្ទឹងសែន លោក ហុក រិន​ បានមានប្រសាសន៍ថាកុមារគឺជាយុវជននិងជាអ្នកបន្តវេន​ក្នុងការ
កសាងអភិវឌ្ឍន៍សង្គមជាតិដូច្នេះទើបមានការយកចិត្តទុកដាក់ ពីបណ្តាគ្រប់អង្គការស្ថាប័ននិងវិស័យ​ឯក
ជនបានរួមគ្នាអនុវត្តតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលឲ្យមានការគាំទ្រកុមារលុបបំបាត់
ចោលការប្រើប្រាស់កំលាំងកុមារដែលមិនទាន់គ្រប់អាយុដូចជាករណីដែលបានកើតឡើងនេះគឺបណ្តាល
មកពីប្រជាពលរដ្ឋគាត់ខ្វះការយល់ដឹងពីច្បាប់ ទើបបានជានាំកូនចៅមកស៊ីឈ្មួលលើកឥដ្ឋដាក់ គោយន្ត
ហើយ​ក៏ត្រូវបានបញ្ឈប់ទៅវិញដែរនិងហាមមិនឲ្យមានករណីប្រើប្រាស់កំលាំងកុមារទៀត៕

ដោយ៖ ស.ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1140]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [2398]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1060]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [942]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [804]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [719]


ADB បង្ហាញរបាយការណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាថយចុះ៧,០% នៅឆ្នាំ២០១៤

ភ្នំពេញៈ ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលហៅ​កាត់​ថា (ADB...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [383]


សុគន្ធ និសា ​បង្ហាញមហិច្ឆតាស្តារ​ប្រជាប្រិយភាពឡើង​វិញនៅឆ្នាំ២០១៤​

ភ្នំពេញ៖ ដោយ​យល់ឃើញថា រយៈពេលប៉ុន្មានខែចុងឆ្នាំ២០១៣...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [385]


​កម្ពុជា​ និងកូរ៉េ​ ជ្រើសយក ​ប្រធានបទ​ចំនួន៦​ សិក្សាស្រាវជ្រាវ ​រួមគ្នា ​សម្រាប់ ​ឆ្នាំ​២០១៣-២០១៤​

ភ្នំពេញ៖ កម្ពុជា និងកូរ៉េ បានជ្រើសយកប្រធានបទធំៗ ចំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [393]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 197 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2077 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132591​ នាក់