កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

      ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​បាន​លើកឡើងថា ក្នុង​ឆ្នាំ​២០១៣ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ៤,២១០,១៦៥​នាក់ ក្នុង​កំណើន​​​១៧,៥​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២ ក្នុងនោះ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៧៦​ភាគរយ​មកពី​អឺរ៉ុប​១៦​ភាគរយ​។​

      លោក ថោង ខុន បន្ថែមថា ក្នុងចំណោម​ទីផ្សារ​សំខាន់​ទាំង​១០​របស់​កម្ពុ​ជាមាន​វៀតណាម ចិន កូរ៉េ ឡាវ ថៃ ជប៉ុន អាមេរិក អូស្ត្រាលី រុស្សី បារាំង ជាមួយនឹង​កំណើន​​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​៧​លាន​នាក់ ដែលមាន​កំណើន​ប្រមាណ​៣​ភាគរយ ដោយបាន​នាំ​ចំណូល​ប្រមាណ​២,៥៤៧​លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចកម្ពុជា ស្មើ នឹង​១៥,៥​ភាគរយ នៃ​GDP និង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​ទៀត​។​

​      លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អះអាងថា តាម​ព្យាករណ៍​ឆ្នាំ​២០១៤​កម្ពុជា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ៤,៧​នាក់ ហើយ​ឆ្នាំ​២០១៥ ប្រមាណ ៥ លាន​នាក់ ឆ្នាំ​២០២០ កម្ពុជា​អាច​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៧,៥ ទៅ ៨​លាន​នាក់ ជាមួយនឹង​ចំណូល​ជាតិ​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លា និង​បង្កើត​ការងារ​ដោយផ្ទាល់ ប្រមាណ ៨៥​លាន​នាក់​។​

​      លោក រដ្ឋមន្ត្រី​ បាន​បញ្ជាក់ដែរថា ការរីកចម្រើន នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ប្រត្យក្ស​អំពី​សារៈសំខាន់ នៃ​កត្តា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​នយោបាយ ដែលជា​កត្តា​កំណត់ និង​មូលដ្ឋាន​សម្រាប់​ធានា​ចីរភាព​​កំណើន នៃ​ទេសចរណ៍​។ ជាការ​ពិត​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិស័យ​ទេសចរណ៍​កម្ពុជា មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ និង​ទទួលបាន​សមិទ្ធផល​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវ​បាន​ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង ការកសាង​សេដ្ឋកិច្ច សង្គម​ដោយបាន​នាំនូវ​ចំណូល​ជូន​ជាតិ​ផ្តល់ឱកាស​ការងារ និង​ចូលរួម​ដល់​ការកាត់បន្ថយ​ភាព ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​៕

 ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​លទ្ធផល​​នៃ​ការ​ជួ​បពិភា​ក្សា​គ្នា​ជាង​៣​ម៉ោង​ពុំ​មាន​អ្វី​ធំ​កំ​ភួន​

ភ្នំពេញ៖ ក្រុម​ការងារ​បច្ចេកទេស​ជាន់ខ្ពស់ របស់​គណប...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [428]


​កាណាដា សន្យាជំរុញអ្នកវិនិយោគ​ បញ្ជាទិញទំនិញ ​ពីវិស័យកាត់ដេរកម្ពុជា​

ភ្នំពេញ៖ អ្នកការទូត នៃ​ប្រទេស​កាណាដា ប្រចាំ​នៅ​កម្...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [756]


​ចិនចង់​ឲ្យគណបក្សឈ្នះឆ្នោត ​សម្របសម្រួល​នយោបាយ​ដើម្បី​ការរីកចំរើន​នៅក្នុងប្រទេស​

ភ្នំពេញ៖ ​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​​អន្ដ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [801]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 99 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 385 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230484​ នាក់