ឡោមព័ទ្ធផ្ទះជនសង្ស័យ លើការ​បាញ់​ប្រហារ​បុរស​ម្នាក់​នៅ​ប៉ោយ​ប៉ែត
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ច ចម្រុះ រួមមាន កម្លាំងនគរបាល និងអាវុធហត្ថ នៅល្ងាចថ្ងៃទី១៥ ខែសីហា
ឆ្នាំ២០១៣ កន្លងទៅនេះ បានធ្វើការឡោមព័ទ្ធ និងចូលទៅឆែកឆេរ ផ្ទះមួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត
ខេត្ត​​បន្ទាយមានជ័យ ដែលសមត្ថកិច្ច សង្ស័យថា ជាផ្ទះរបស់ជនដៃដល់ នៃការបាញ់ប្រហារ លើអ្នករត់ម៉ូតូឌុប
កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ខណៈជនរងគ្រោះ កំពុងលាងម៉ូតូ នៅជិតវត្តថ្មី បណ្តាល​ឲ្យរង​របួស​
ធ្ងន់ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ មន្រី្តតុលាការ បាននិងកំពុងធ្វើការឡោមព័ទ្ធ នៅឡើយ
មិនទាន់មានការចាប់ខ្លួន ជនសង្ស័យណាម្នាក់នោះទេ។

គួរបញ្ជាក់ផងដែរថា បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក​
មង្គល​បូរីទាំង​យប់ខណៈ​ពេល​ដែល​គាត់​កំពុង​​លាង​ម៉ូតូស្រាប់ជនសង្ស័យ២នាក់​បានធ្វើ​សកម្មភាព​បាញ់មក​
លើជនរងគ្រោះចំនួន២គ្រាប់យ៉ាងប្រហើនមិនខ្លាចសមត្ថកិច្ចនៅចំកណ្តាលក្រុងបណ្ដាលឲ្យត្រូវស្មាខាងឆ្វេង១
គ្រាប់។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីល្ងាច​ថ្ងៃទី១៤ ខែសីហា
ឆ្នាំ២០១៣ ស្ថិតនៅលើផ្លូវបេតុងក្នុងភូមិបាលិលេយ្យ១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះហាក់លីអាយុ៥៤ឆ្នាំរស់នៅភូមិសង្កាត់កើតហេតុខាងលើត្រូវរបួសត្រង់
ស្មាខាងឆ្វេងដោយសារមានក្រុមជនសង្ស័យ២នាក់ជិះម៉ូតូមកបាញ់។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូមក​លាងនៅ​
ចំណុច​ខាង​លើ។ ពេល​នោះជន​រងគ្រោះមិនទាន់បានលាងម៉ូតូផង​ស្រាប់តែមានជនសង្ស័យ​មានគ្នា២នាក់​
ម្នាក់ស្លៀកខាងជើងខ្លីនិងម្នាក់ទៀតជាអ្នកឌុបមានឃ្លុំមុខជិតជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១០ដកកាំភ្លើងខ្លី
ម៉ាកឡុកធ្វើសកម្មភាពបាញ់មកលើជនរងគ្រោះ២គ្រាប់ចំស្មាខាងឆ្វេងនិងមួយគ្រាប់ទៀតបាញ់មិនត្រូវជនរង
គ្រោះទេ  ចំណែកជន​សង្ស័យក៏បានជិះម៉ូតូចេញទៅទិសខាងលិចបាត់ស្រមោល។គេនៅមិនទាន់ដឹងពីមូល​
ហេតុពិតប្រាកដនៃករណីបាញ់សម្លាប់ខាងលើនេះនៅឡើយទេ។

ពាក់ព័ន្ធនឹងរឿងនេះលោកសិទ្ធឡោះស្នងការរងទទួលបន្ទុកសន្តិសុខកណ្តាល​យុត្តិធម៌​នៃស្នងការដ្ឋាន​នគរ​
បាលខេត្ត​បន្ទាយមានជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ សីហានេះថាជនរងគ្រោះបានដឹងខ្លួន វិញហើយ តែនៅ​
មិនទាន់អាចនិយាយរួចនៅឡើយទេទោះជាយ៉ាងលោកនិងព្យាយាមសាកសួរនៅពេលថ្ងៃរសៀលបន្តទៀតដើ
ម្បីបើកការស៊ើបអង្កេតនិងឈានទៅ ដល់ វែកមុខជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមច្បាប់៕

ដោយ៖ ស.ស្ងាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រាជរដ្ឋាភិបាល ចេញផ្សាយ​ក្រដាសប្រាក់​ថ្មី ប្រភេទ ១០០០ រៀល ឧទ្ទិស​ថ្វាយ​សម្តេច​តា​

រាជរដ្ឋាភិបាល បាន​សម្រេច​ឲ្យ​ធនាគារជាតិបោះពុ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 14 ឆ្នាំមុន • បើកមើល : [3367]


តា​រា​សំដែង​មុខ​ស្រស់ Tom Cruise បន្ទាប់​ពី​បែក​កូន​ស្រី​មួយ​រយៈ​គឺ​នាង

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ្គ​ផ្ដ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1132]


ការបាក់​ស្រុត​គុហា​នៅប្រទេស​អេហ្ស៊ីប​ឆក់យក​ជីវិត​មនុស្ស​ចំនួន​ ៨នាក់​

អេហ្ស៊ីប៖ យោងតាមប្រភពព័ត៌មាន AFP បានអោយដឹងកាលពីថ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [430]


ពាក្សពេចន៍ខ្មែរថ្មីៗចំនួន១ម៉ឺនពាក្សបន្ថែម នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ពាក្សពេចន៍ខ្មែរថ្មីៗចំនួន១ម៉ឺនពាក្សប...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [488]


ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី នរោត្តម អរុណរស្មី ប្រកាស​ដើរ​តាម​នយោ​បាយ​សម្តេចឪ

ភ្នំពេញ៖ នៅក្នុង​សមាជវិសាមញ្ញ​របស់​គណបក្ស ​ហ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [589]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 697 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1516 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231615​ នាក់