និស្សិត ក្រីក្រ១០នាក់ទទួលអាហារូបកណ៏ជួសជុលបច្ចេកទេសរយៈពេល២ឆ្នាំ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលប្រកបដោយ សុខសន្តិភាពនិងមានការ​អភិវឌ្ឍន៏​​គ្រប់វិស័យ​ហើយក្នុងចំណោមវិស័យទាំងនោះ​ វិស័យយានយន្ត ក៏កំពុង មានការរីកចំរើន​គួរ​កត់សំគាល់ ផងដែរ  ។ ដោយឃើញដូចនេះ ក្រុមហ៊ុនតូយ៉ូតា ខេមបូឌា ផ្តល់អាហារូបករណ៏​បច្ចេកទេសជួសជុលរថយន្ត​ដល់​និសិ្សតក្រីក្រ១០នាក់ រយពេល២ឆ្នាំ ដោយផ្តល់ ទាំងការ ស្នាក់ នៅ ថ្លៃសិក្សា និងថ្លៃអាហារ នៅសាលា បច្ចេក កម្ពុជា ។

        លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ខេបូឌា បានមានប្រសាសន៏នៅ ក្នុង ពីធី​ប្រគល់ អាហារូបករណ៏បច្ចេកទេសជូនចំពោះសិស្សក្រីក្រនាព្រឹកមិញថា នេះជាសកម្ម ភាព មួយក្នុងចំណោម សកម្មភាពដ៏ទៃទៀត របស់ក្រុម ហ៊ុនក្នុងការចូលរួមចំណែក កសាង និង អភិវឌ្ឍន៏សង្គមជាតិ។ ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាស្នូល មួយ ដ៏សំខាន់ ក្នុង អភិវឌ្ឍន៏ប្រទេសឲ្យការរីកចំរើន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា​។ លោក ឧក ញាបានបញ្ជាក់ថា ដោយ​សង្កេតឃើញ​ពីចំណុះសំខាន់ទាំងអស់​លើ ទើបក្រុម ហ៊ុន សំរេច ផ្តល់ជូនអាហារូបករណ៏សិក្សាលើ​ជំនាញ​បច្ចេក​ទេសជួសជុល រថយន្តសំរាប់រយៈពេល ២ឆ្នាំ ជូនសិស្សក្រីក្រ ដែលមិនមាន​លទ្ធភាព​ក្នុងការបង់ថ្លៃ សិក្សា ដែលអាហារូបករណ៏ដែលផ្តល់ ជូននៅពេលនេះ រួមមាន ថ្លៃសិក្សា ថ្លៃស្នាក់​នៅ និងថ្លៃ​អាហារ ។

លោកឧកញាបន្តថា ធន ធានមនុស្ស គឺជាធនធានមួយដល់សំខាន់ ដើម្បីចូល រួមចំណែក ក្នុង ធ្វើ ឲ្យ វិស័យ យាន យន្ត កាន់តែមានការរីកចំរើន ដោយអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជាតាមរយៈការផ្តល់ អាហា រូបករណ៏នាពេលនេះ ។

       លោកឧកញ៉ា គង់ នួន បានជំរុញឲ្យនិស្សិតដែលទទួលបានអាហារូបករណ៏ នាពេល នេះ ថា  ​ទោះ បីជាបច្ចុប្បន្ននេះ​ក្មួយៗមានជីវភាពលំបាក ដោយ មិនមានលទ្ធភាព បង់ថ្លៃ សិក្សា យ៉ាងណា និស្សិតត្រូវមានឆន្ទះ និងតស៊ូព្យាយាម និងអត់ធ្មត់ក្នុងជីវិត ហើយមាន ការតស៊ូ ព្យាយាមអត់ធ្មត់ និង មិនចុះចាញ់នេះឯង ដែលជាបច្ច័យមួយធ្វើឲ្យមានភាពជោគជ័យក្នុង ឆាកជីវិតនាពេលបច្ចុប្បន្ន និង​ទៅអនាគត ។

គួររំលឹកដែរថា  នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនបានផ្តល់អាហា រូបករណ៏ បច្ចេកទេសជួសជុល រថយន្តជូនចំពោះសិស្សក្រីក្រ ។ កាលពីឆ្នាំ២០១២ ក្រុមហ៊ុនបាន ផ្តល់ ជូនសិស្សក្រីក្រចំនួន ១៦នាក់ ដែលបច្ចុប្បន្ន ពួកគេកំពុងសិក្សា និងស្នាក់នៅ សា លា បណ្តុះ បណ្តាលបច្ចេកទេស JVC ហើយពួកគេ ទទួលបានលទ្ធផលល្អប្រសើរ លើការ សិក្សា ការ ពី ឆ្នាំកន្លងមកនេះ ៕ ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងព័ត៌មានប្រកាស​ជ្រើស​រើស​មន្ត្រី​រាជ​កា​រ​ចំនួន៨០នាក់
ដំណឹងអាហារូបរករណ៍ • កាលពី​ : 13 កន្លងទៅ • បើកមើល : [911]

ក្រសួងព័ត៌មាននៅឆ្នាំ ២០១៤ខាងមុខនេះ នឹងបើកការប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន៨០នាក់ ឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌរដ្ឋដើម្បីជំនួយ មន្ត្រី ដែល ចូលនិវត្តន៍ និងដើម្បីជួយសម្រួលការងារក្នុងវិស័យព័ត៌មានឱ្យកាន់តែមានភាព ប្រសើរ ឡើងស្របទៅតាមការរីកចំរើនរបស់ប្រទេសយើង និងពិភពលោក។... អានបន្ត


ក្រុមអ្នកវិនិយោគចិននឹងមកបណ្តាក់ទុន រកស៊ីលើវិស័យធំៗចំនួន៤នៅកម្ពុជា
ដំណឹងអាហារូបរករណ៍ • កាលពី​ : 13 កន្លងទៅ • បើកមើល : [872]

ភ្នំពេញ៖ក្រុមអ្នកវិនិយោគនៃប្រទេសមហាមិត្តចិននឹងមកបណ្តាក់ទុនរកស៊ីនៅក្នុង​ប្រទេស​កម្ពុជាលើវិស័យធំៗចំនួន៤វិស័យកសិកម្មវិស័យទេសចរណ៍វិស័យឧស្សាហកម្មរ៉ែនិងថាមពល

... អានបន្ត


កំពង់ធំនៅមិនទាន់អនុវត្តគោលនយោបាយទប់ ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 13 កន្លងទៅ • បើកមើល : [914]

កំពង់ធំ ៖ កុមារគឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនគ្រប់គ្រង់ កសាងអភិវឌ្ឍន៍ប្រទេសជាតិ​ទើបបានជា​រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការកុមារនិងអំពាវនាវឲ្យគ្រប់ក្រុមហ៊ុន

... អានបន្ត


និស្សិតខ្មែរជាង៧០០នាក់បានទទួលអាហារូបករណ៍ ពីជប៉ុនក្នុងរយៈពេលជាង២០ឆ្នាំ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 13 កន្លងទៅ • បើកមើល : [868]

ភ្នំពេញ៖រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់អាហា​រូប​ករ​ណ៍​ដល់និស្សិត​កម្ពុជាប្រមាណជា​ជាង​៧០០​នាក់​ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះគិតចាប់តាំងពី​អំឡុងឆ្នាំ១៩៩២​មក។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សិស្ស៧នាក់បាន​ដួល​សន្លប់​ដោយ​មិន​ដឹង​មូល​ហេ​តុ​

ខេត្តកំពត ៖ សិស្សសាលា ៧នាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [388]


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [983]


អ្នកស្រុកព្រែកពិសទទួលបានស្ពានថ្មីពី សម្តេចនាយករដ្ឋមន្រ្តី

ប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកកំពិសនិងសង្កាត់ជ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [463]


ពួក ​​​Boko​ Haram ​វាយ​​ប្រហារ​​មក​លើមូល​ដ្ឋាន​​កង​ទ័ព​​នៅក្នុង​ទីក្រុង​ ​Maiduguri​

ប្រទេសនីសស៊េរីយ៉ា៖ យោងតាមមន្រ្តីប៉ូលីសបានអោយដឹងថា ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [407]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 76 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 73 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1408 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1236913​ នាក់