ភ្នំពេញ៖ ស្ពានបេតុងប្រវែង ជាង៨០០ម៉ែត្រ និងផ្លូវកសាងថ្មីចម្ងាយ ១១គីឡូម៉ែត្រមានតម្លៃសរុបជាង៣២លានដុ ល្លារជាស្ពានឆ្លងទន្លេបាសាក់ ត្រង់ចំណុចក្រុងតាខ្មៅទីរួមខេត្ដកណ្ដាលសាងសង់សម្រេចបាន៩០ ភាគរយនឹងអាច ធ្វើដំណើរបាននៅចុង ឆ្នាំ២០១៤ខាងមុខ ។អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ទី សម្ផស្ស បានឱ្យដឹងថា ស្ពានតាខ្មៅ ដែលមានឈ្មោះថា ស្ពានមិត្ដភាពកម្ពុជា-ចិនគិតមកដល់ ពេលនេះការសាងសង់ សម្រចបាន៩០ ភាគរយហើយ ។ ការសាងសង់ស្ពាន នេះ នឹងរួចមុនផែនការ ដែលមានរយៈពេល៤២ខែ ។លោក អគ្គនា យករង បានប្រាប់ឱ្យដឹងទៀតថាស្ពានឆ្លងទន្លេ បាសាក់ត្រង់ចំណុចក្រុងតាខ្មៅស្ថិតក្នុងទីរួមខេត្ដកណ្ដាលមានប្រវែង៨៥៥ ម៉ែត្រ និងទទឹង១៣,៥ម៉ែត្រ ។ ការ ចំណាយថវិកាទាំងការ សាងសង់ស្ពាននិងផ្លូវចម្ងាយជាង១១គីឡូម៉ែត្រផង មានតម្លៃសរុបចំនួន៣២,៨៩០លានដុល្លារ ដែលជាឥណទានហិរញ្ញប្រទានពីប្រទេសចិន ។
លោកបញ្ចាក់ថា ក្នុងគម្រោងកសាងស្ពាននេះ រួមទាំងកសាង ផ្លូវចម្ងាយ១១,១០០គីឡូម៉ែត្រផងគឺតភ្ជាប់ពីផ្លូវជាតិលេខ១ ត្រង់ស្ថានីយប្រេងតូតាល់ទៅដល់គល់ស្ពានខាង កើត និង បន្តពីគល់ស្ពានខាងលិចទៅភ្ជាប់ផ្លូវជាតិលេខ២ ជិតស្ពានព្រែកហូ។នេះជាស្ពានវាងរាជធានីភ្នំពេញ ដើម្បី កាត់បន្ថយការកកស្ទះចរាចរនៅ កណ្ដាលក្រុង។ទាក់ទិននឹងការស្ថាបនាស្ពាននឹងបញ្ចប់ជាស្ថាពរនៅពេលណា? លោកអគ្គនាយករងបានមានប្រសាសន៍ឱ្យដឹងបន្ដថាការកសាងស្ពានអាចនឹងបញ្ចប់ នៅត្រឹមខែ៦ពាក់កណ្ដាលឆ្នាំ២០១៤ ខាងមុខនេះ ។ ប៉ុន្ដែការកសាងផ្លូវនឹងត្រូវបន្តរហូតដល់ចុងឆ្នាំ ទើបរួចរាល់ជា ស្ថាពរដោយសារស្ថានភាពដីផ្លូវនៅទី នោះ មានសភាពទន់ជ្រាយ។ តែទោះ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនចិនដែលទទួល កសាងផ្លូវនេះ កំពុងខិតខំដឹកដីក្រហម ទៅចាក់ ដើម្បីជំរុញការងារសាងសង់ផ្លូវនិងស្ពានឱ្យបានរួចរាល់មុនផែនការ (៤២ខែ) ។
បើនិយាយពីផលចំណេញក្រោយការកសាងស្ពានរួចថាវាមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរទេតែនឹងជួយឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានលឿន មិនចាំបាច់ឆ្លងដ ទៀតទេ។ឯការដឹកជញ្ជូនទំនិញសម្រាប់រថយន្ដធំៗក៏មានភាពងាយ ស្រួលច្រើនដោយសារពុំចាំបាច់ឆ្លងកាត់ ក្រុងដែលអាចចំណេញពេលវេលា។គួរបញ្ជាក់ថស្ពានមិត្ដភាព កម្ពុជា- ចិនក្រុងតាខ្មៅ គឺជាស្ពានឆ្លង ទន្លេមួយក្នុងចំណោមស្ពានឆ្លងទន្លេជាច្រើនទៀតដែលបាននិងកំពុងកសាង។ក្នុងនេះមានស្ពានសេកុង ខេត្តស្ទឹងត្រែង ជាស្ពានវែងជាងគេ ស្ពានព្រែកក្ដាម ស្ពានព្រែកតាម៉ាក់បានសាងសង់រួចហើយចំណែកឯស្ពានកំពុងកសាងរួមមានស្ពានជ្រោយចង្វាទីពីរ និងស្ពានស្រុកស្អាង៕ ដោយ ៖ ភីនរ៉ា