សម្តេចរាជបុត្រី នរោត្តម អរុណរស្មី យាង​បរិច្ចាក​ឈាម​នៅ​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​ឧទ្ទិស​ថ្វាយ​ព្រះបិតា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖ សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និង​ជា​ឯកអគ្គរាជទូត​​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡាស៊ី បានយាងទៅបរិច្ចាកឈាម នៅមន្ទីរពេទ្យព្រះអង្គឌួង នា​ព្រឹក​​ថ្ងៃចន្ទ ទី១៤ តុលា ដើម្បីឧទ្ទិសថ្វាយដល់ដួងព្រះវិញ្ញាណខ័ណ្ឌរបស់ព្រះបរមរតនកោដ ជាព្រះបិតា ដែល​ព្រះអង្គបានយាងសោយទិវង្គតអស់កាលមួយឆ្នាំគឺពីថ្ងៃទី១៥តុលា២០១២ដល់ ១៥ តុលា ២០១៣ និងជា​ការ​​​​​​​​តប​​​​ស្នងសងព្រះគុណដែលទ្រង់មានចំពោះជាតិមាតុភូមិ រួមទាំងញ្ញាតិវង្សានុវង្សផង។
នៅក្នុងបន្ទប់បរិច្ចាកឈាម សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី មានសុវនីយ៍ថា ថ្ងៃនេះជាថ្ងៃបុណ្យ ខួបគំរប់​មួយឆ្នាំនៃការយាងចូលទិវង្គត់របស់ព្រះបិតា ព្រះបរមរតនកោដ ហើយខ្ញុំពុំមានអ្វីថ្វាយព្រះអង្គទេ មានតែ​លោហិត​នៅក្នុងខ្លួនដែលទ្រង់បានផ្តល់ឲ្យ ហើយពេលនេះខ្ញុំចែករំលែកបរិច្ចាកទៅជនរួមជាតិណាម្នាក់ ដែល​លោកត្រូវការឈាមជាចាំបាច់ក្នុងការសង្រ្គោះជិវិត ។ ព្រះអង្គបន្តថា ខណៈនេះមានជនរួមជាតិ​ច្រើនណាស់​ដែល​​​ត្រូវការឈាមសម្រាប់សង្រ្គោះជីវិត ហើយការចូលរួមផ្តល់ឈាមពីយើងទាំអស់គ្នា គឺជាកាយវិការមនុស្ស​ធម៌មួយដ៏សំខាន់បំផុត នៅពេលដែលយើងមានជីវិត មានសុខភាពល្អ និងអាចជួយដល់ជីវិតមនុស្សដោយ​មិន​ចំណាយប្រាក់។
សម្តេច​រាជ​បុត្រី ​មាន​បន្ទូលទៀត​ថា ការ​បរិច្ចាគ​លោក​ហិត​​នេះ គឺ​ជា​មហា​កិត្តិយស​​របស់​ព្រះ​អង្គ និងសមាជិក សមាជិការ យុវជន នៃគណបក្សហ៊្វុនស៊ិនប៉ិច រួម​ជាមួយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដើម្បីជួយ​សង្រ្គោះជីវិត​មនុស្ស។ ហើយ​ព្រះអង្គ​រំពឹង​ថា នៅថ្ងៃ​នេះ ត​ទៅ​​ថ្ងៃ​មុខ នឹងមាន​បង​ប្អូន​ប្រជាពលរដ្ឋ ក្រុម​យុវជន ពិសេសសែ​រាជ​វ​ង្សានុវង្ស​ច្រើន​ឡើង​ថែមទៀត​ចូល​រួម​ផ្តល់​ឈាម ដើម្បី​ជួយ​សង្រ្គោះជន​រងគ្រោះ ដែល​ពួក​គេ​​កំពុង​តែត្រូវ​ការ​ឈាមជាបន្ទាន់​លោក​វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិផ្តល់​​​​ឈាម បាន​មាន​ប្រសាសន៍​ថា ការ​យាងមក​ផ្តល់​ឈាម​របស់​សម្តេច​រាជ​បុត្រី ព្រះ​អនុជ នរោត្តម អរុណរស្មី នា​ឱកាស​នេះ គឺ​ជា​កាយ​វិការដ៏​សប្បុរស​ធម៌​របស់​ព្រះរាជ​វង្សានុវង្ស និង​ជាគំរូល្អ​សម្រាប់​ប្រជាពលរដ្ឋ​យើង ក្នុង​ការ​ចូលរួម​ចំណែក​បរិច្ចាគ​ឈាម​​​ដើម្បី​ជួយ​សង្រ្គោះជីវិត។ 
លោកវេជ្ជបណ្ដិតបន្ថែមថា នាពេលបច្ចុប្បន្ននេះពុំសូវមានប្រជាពលរដ្ឋចូលរួមផ្តល់ឈាមនោះ​ទេ បើទោះជា​មាន​ការផ្សព្វផ្សាយនូវព័ត៌មានទូលំទូលាយ និងមានអំពាវនាវពីក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋា​ភិបាល​​​​​​​​ក្តី ក៏អារម្មណ៍ភ័យខ្លាចរបស់បងប្អូននៅតែមាន ដែលទាមទារឲ្យមានការបង្កើន​ការផ្សព្វផ្សាយ​បន្ថែម​ទៀត​​​ដើម្បីឲ្យមានទំនុកចិត្ត និង ឲ្យលោកយល់ថា ការផ្តល់ឈាមគឺជាផលប្រយោជន៍ក្នុងការជួយ​សង្រ្គោះអ្នក​ដែល​​​​​​ត្រូវ​​​​ការឈាមនិងត្រូវ សង្រ្គោះ។លោកបញ្ជាក់ថា ជាទូទៅមន្ទីរនៅរាជធានីភ្នំពេញ ការប្រើប្រាស់​​​​ឈាម​ក្នុង​​មួយថ្ងៃគឺចាប់ពី៦០រហូតដល់១០០ កំប្លោក និង នៅទូទាំងប្រទេសគឺចាប់ពី១៥០កប្លោក​ឡើងទៅសម្រាប់​ផ្តល់ដល់អ្នកជំងឺ។ ដោយឡែកចំពោះសប្បុរសជនរួមទាំងក្រុមគ្រួសារ​អ្នកជំងឺដែលបានមកផ្តល់​ឈាមក្នុង​មួយ​ថ្ងៃ​ៗមានត្រឹមតែ៨០ទៅ១០០នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ចំពោះសប្បុរសជនដែលបានបរិច្ចាកឈាម មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្តល់ជូននូវកាត​បរិច្ចាកឈាមមួយ ដែលធានាជួយដល់បុគ្គលដែលបានបរិច្ចាកនិងក្រុមគ្រួសារ ក្នុងរយៈពេលកំណត់មួយ។ ហើយ​ការផ្តល់ឈាមត្រឹមត្រូវមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះ ទេ៕ដោយ៖ ស.ស្អាត
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [961]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1041]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1041]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [954]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោកញឹក ប៊ុនឆៃ សម្ពោធដាក់ឲ្យប្រើប្រាស់​ស្រះ​ទឹក​មួយ​កន្លែង​ ខេត្តបន្ទាយមានជ័យ

លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី និងជាអគ្គលេ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [341]


សហ​រដ្ឋអាមេរិក​បញ្ជូនស​ម្ភារះជា​ង ​១.២​តោនទៅកាន់​ស្ថានីយ៍​លំហអាកាស​

ប្រទេសអាមេរិក៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [300]


កុមារានៅខេត្ត​ក្រចេះម្នាក់ ​បានស្លាប់ដោយ​ជំងឺផ្តាសាយបក្សី ​H5N1​

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [274]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 29 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 304 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745345​ នាក់