ភ្នំពេញ៖កិច្ចប្រជុំចរចាត្រីភាគីស្តីពីការតម្លើងប្រាក់ខែជូនកម្មករកម្មការនីរោងចក្រកាត់ដេរ បានធ្វើឡើងចំនួន៩លើកមកហើយគិតទាំងលើកនេះ ភាគីនិយោជិតឬថៅកែនៅតែប្រកាន់ជំហររបស់ខ្លួនជានិច្ច
គឺ៧៥ដុល្លាអាមេរិក ។ ចំណែកតំណាងសហជីពកម្មករចំនួន១០ផ្សេងៗគ្នាបានប្រកាន់គោល
ជំហរផ្សេងគ្នាដោយភាគីសហជីពចំនួន៦ស្នើ៧៨ដុល្លារ សហជីពចំនួន៣ស្នើ១០០ដុល្លារចំនែក
តំណាងសហជីពមួយ ទៀតប្រកាន់ជំហររបស់ខ្លួនចំនួន១២០ដុល្លា។ នេះបើតាមការអះអាងរបស់
លោក សាត សមុទ្រ អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់បន្ទាប់ពី
កិច្ចប្រជុំរយៈពេលពេញមួយព្រឹកកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣នៅក្រសូងសង្គមកិច្ចដោយ
ពុំមានលទ្ធផលអ្វីនោះ។
លោកសាត សមុទ្របានបន្តថានៅក្នុងកិច្ចចរចាបើភាគីសហជីពនៅតែប្រកាន់គោលជំហរខុសគ្នា
ដូច្នេះអ្នកសម្របសម្រួលបានឲ្យភាគីសហជីពធ្វើការបោះឆ្នោតដើម្បីដឹងពីគោលជំហរ
ច្បាស់លាស់រៀងៗខ្លួន ។ ការបោះឆ្នោតបង្ហាញឲ្យឃើញថាមានភាគីខាងសហជីពចំនួន៦
បានស្នើយក៧៥បូក៣ដុល្លារ ហើយសហជីពចំនួន៣បានស្នើយក១០០ដុល្លារតែមានសហជីពមួយទៀត
គាត់កាន់ប្រកាន់ជំហរ១២០ដុល្លារចំនណកឯខាងភាគីនិយោជកនៅតែប្រកាន់ជំហរ៧៥ដុល្លារ។
ចំពោះការមិនចុះសម្រុងគ្នានេះលោកនឹងធ្វើរបាយការណ៍បញ្ជូនទៅប្រធានគណៈកម្មការ
ដើម្បីធ្វើការដោះស្រាយបន្ត។
លោក អនុរដ្ឋលេខាធិការបានបញ្ជាក់ថាទាំងជាតិ អន្តរជាតិដឹងហើយថារាជរដ្ឋាភិបាលមានសិទ្ធិអំណាច
គ្រប់គ្រាន់ក្នុងការតំណត់បៀវត្សរ៍ជូនកម្មករនិយោជិកក៏ដូចជាប្រជាជនទូទំាងប្រទេស។ ប៉ុន្តែជាយន្តការ
ជាត្រីភាគីបានផ្តល់ឱកាសសម្រាប់ភាគីធ្វើការជជែកគ្នាដែលមកដល់ពេលនេះ៩លើកទៅហើយ។
ការជជែកគ្នារបស់ភាគីទាំងអស់មិនមានពាក្យ អ្វីផ្សេងពីការនិយាយពីការឡើងចុះតែប៉ុណ្ណោះ។
លោកបានបន្តថា ចំពោះការបញ្ជូនរបាយការណ៍ សម្រាប់កិច្ចប្រជុំក្នុងថ្ងៃនេះទៅ ឲ្យប្រធានគណៈ
កម្មការធ្វើការដោះស្រាយ ប្រសិនបើប្រធានគណៈកម្មការបន្តឲ្យធ្វើការប្រជុំទៀតនោះយើងខ្ញុំនឹង
ប្រជុំបន្តទៀត ប៉ុន្តែការសម្រេចយ៉ាងណានោះយើងខ្ញុំមិន ទាន់ដឹងនៅឡើយទេ។
ទោះជាយ៉ាងនេះក៏ដោយលោក សាត សមុទ្របានចាត់ទុកថាកិច្ចប្រជុំនេះច្រើនលើកមកហើយមិន
ទាន់មានការត្រូវរ៉ូវគ្នានៅឡើយ ដូច្នេះល្មមដល់ពេលចុងក្រោយនិង មានការធ្វើអន្តរាគមណ៍ពីរាជ
រដ្ឋាភិបាលហើយ ព្រោះថារាជរដ្ឋាភិបាលមិនទុកឲ្យបងប្អូន កម្មករនៅរង់ចំាយូរតទៅទៀតនោះទេ។ បើតាមយោបល់លោកផ្ទាល់ចំពោះប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យត្រូវយកតាមការបោះឆ្នោត
សម្លេងភាគច្រើន ដូច្នេះភាគីនិយោជកត្រូវតែគោរពតាមសមូហភាពជាធំ។
ទាក់ទិននឹងកិច្ចចរចានេះ លោក អាត់ ធន់ ប្រធានស័ម្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា
បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំនោះថានៅក្នុងកិច្ចប្រជុំភាគីសហជីពទាំងអស់មានគោលជំហរខុសគ្នាមានភាគីសហជីពចំនួន៦ទាមទារ៧៨ដុល្លារ សហជីព៣ទាមទារ១០០ដុល្លារ និងមានសហជីព
មួយទាមទារ១២០ដុល្លារ។
លោកអាត់ ធន់បញ្ជាក់ថាមានសហចំនួនបូននឹងចេញសេចក្តីថ្លែងការណ៍រួម គ្នាអំពីប្រាក់ឈ្នួលរបស់
កម្មករនៅល្ងាចនេះក្នុងនោះមានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជារបស់លោកដែរ។
ប៉ុន្តែសេចក្តីថ្លែការណ៍នេះនិយាយអំពីគោលជំហររបស់សហជីពពីការចរចារប្រាក់ឈ្នួល។ចំពោះគោល
ជំហររបស់សហជីពរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាប្រសិនបើមិនបាន១០០ដុល្លារទេ
គឺមិនអាចទទួលយកបានទេ ព្រោះថាប្រាក់ខែ១០០ដុល្លារនេះសម្រាប់ធានាការរស់នៅរបស់បងប្អូនកម្មករក្នុងការរស់នៅសមរម្យតែបើការប្រាក់ខែទាបជាងនេះវាមានគ្មានប្រយោជន៍ទេ វាមិនអាចឲ្យបងប្អូកម្មកររស់នៅបានសមរម្យឡើយបើយោងតាមការចំណាយផ្សេងៗប្រចាំថ្ងៃ។
លោកអាត់ ធន់បានបង្ហាញថាបញ្ហាប្រាក់ខែទាបនេះបានធ្វើឲ្យមានការធ្វើចំណាកស្រុករបស់បងប្អូនកម្មករ។ ចំពោះការបោះឆ្នោតក្នុងសម្លេងតិចនេះមិនជាបញ្ហាទេ ព្រោះថានៅក្នុងឆ្នាំ២០១០មានសម្លេងតែ១យើងអាច
ធ្វើបានចុះហេតុអ្វីនៅពេល នេះយើងមានសម្លេងរហូត៤ហេតុអ្វីយើងធ្វើមិនបាននោះ។ដោយឡែកការទាមទារ
របស់តំណាងសហជីពចំនួន៦នោះមិនទាន់មានការសម្រេចណាមួយនូវឡើយទេនិយាយរួមទៅភាគីខាងនិយោជកមិនទាន់យល់ព្រមនៅឡើយ។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានលើកឡើងថាកិច្ចប្រជុំនេះជាកិច្ចប្រជុំលើក៩ហើយប្រហែលជាលែងមានការប្រជុំតូចបែបនេះទៀតទេ ។គឺនិងមានការប្រជុំពេញអង្គសម្រេចជាចុងក្រោយហើយកិច្ចប្រជុំពេញអង្គ
នេះនឹងប្រព្រឹត្តនៅសប្តាហ៍ក្រោយព្រោះថាអ្នកទាំងអស់គ្នាចង់ឲ្យកម្មករទទួលបានប្រាក់ខែឆាប់ៗ។ក្នុងករណីដែលអង្គប្រជុំសម្រេចតម្រិតណាមួយ នោះហើយភាគីយើងមិនសុខចិត្ត យើងនឹងធ្វើការតវ៉ា ដែលការតវ៉ានេះនិងមានគ្រប់រូបភាព ។
លោក ខេន លូអគ្គលេខាធិការសមាគកាត់ដេរកម្ពុជាបានឲ្យដឹងថាភាគីនិយោជក នៅតែប្រកាន់ភ្ជាប់៧៥ដុល្លារសម្រាប់ប្រាក់ខែរបស់កម្មករទោះបីមានការបោះឆ្នោត ឬការទាមទារពីសហជីពយ៉ាងណាក៏ដោយ៕
ស.ស្អាត