គ្រោះ​ថ្នាក់​ចរា​ច​រណ៍​បាន​ធ្វើ​ឲ្យ​ខាត​បង់​សេដ្ឋ​កិច្ច​ជាតិ​រាប់​រ​យ​លាន​ដុ​ល្លា​សហរ​ដ្ឋ​អា​មេរិ​ក​ជា​រៀង​រាល់​ឆ្នាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ នៅសណ្ឋាគារអ៊ីមភែរាលនាល្ងាចនេះនាយកដ្ឋានផ្លូវគោកនៃក្រសួង​សាធារណការនឹងដឹកជញ្ជូន​បាន​​​រៀបចំពិធីប្រកាសផ្សព្វផ្សាយសាព័ត៌មានអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពីកត្តាហានិភ័យនៃការបើកបរក្រោមប្រធានបទឥទ្ធិពលគ្រឿងស្រវឹងក្រោមអធិបតីភាពឯកឧត្តមត្រាំងអ៊ីតឹករដ្ឋមន្ត្រីក្រសួងសាធារណ​ការ​​​​​​​​នឹងដឹកជញ្ជូននិងតំណាងអង្គការសុខភាពពិភពលោក ។

ឯកឧត្តមត្រាំងអ៊ីតឹកមានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិរាប់រយលាន​​ដុល្លា​សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​បង់​​នេះជា​ចំនួនដ៏ធំធេង​ហួសពីការស្មាន​ក្នុ​ង​ពេលដែលរាជរដ្ឋាភិបាលនិង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បី​​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ​ឯកឧត្តមបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍៩ខែដើមឆ្នាំ២០១៣ មាន​ចំនួន៦.៧៦៧​​នាក់​ស្លាប់​ចំនួន១.៤៦៩​នាក់របួសធ្ងន់ចំនួន៣.០៩៩នាក់។ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយចុះ ប៉ុន្តែ​ចំនួន​​​អ្នក​​ស្លាប់​មានការកើនឡើង​គួរឲ្យព្រួយបារម្ភ ។​

ជាមួយ​គ្នានោះដែរតំណាងអង្គការ​​​សុខភាពពិភពលោក​លោ​ក ​​ភីធឺ​ ​វ៉ាន់ម៉ារឹនបានបង្ហាញរពីស្ថាន​ភាពគ្រោះ​​ថ្នាក់​ចរណ៍ក្នុងពិភពលោកឲ្យដឹងថាក្នុងឆ្នាំ២០១៣នេះមានមនុស្សប្រមាណ១,២៤លាននាក់បានបាត់បង់ជីវិត​​ដោយសារគ្រោះថ្នាកចរាចរណ៍ហើយជាង៩០%នៃអ្នកស្លាប់គឺកើតឡើងនៅក្នុងប្រទេសមានប្រាក់ចំណូល​​ទាប និមធ្យម ។​

លោកបានបន្តថាគ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់ចំពោះយុវជនវ័យក្មេងអាយុពី១៥ដល់​២៩​ឆ្នាំ។លោកបណ្ឌិតបានបញ្ជាក់បន្តថានៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបមធ្យមមួយចំនួន៥០%​​គ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រៀងស្រវឹង ៕​​

ឯកឧត្តមត្រាំងអ៊ីតឹកក៏បានបង្ហាញឲ្យឃើញថាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តាមនុស្ស​មា​​ន​រហូតដល់ ៩៦%ក្នុងនោះរួមមាន ការ​បើកបរហួសល្បឿន​​កំណ​ត់មាន ៥២% ការបើកបរ​ក្រោម​ឥទ្ធពលគ្រឿង​​​ស្រវឹងមាន១៣%បើកបរមិនគោរពសិទ្ធិអាទិភាពមាន៩%ការប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៩% និង​បញ្ហា​​ផ្សេង​​​​​​​ៗទៀត ១៧% ៕ ដោយ៖ អភិរក្ស​

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1067]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1057]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [950]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [877]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [832]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​រដ្ឋមន្ត្រី​ក្រសួងការងារ​គាំទ្រ​ឲ្យបញ្ជូនពលករកម្ពុជា​ទៅ​បម្រើការ​នៅអារ៉ាប់​

ភ្នំពេញ៖ ស្របតាមការចង់បានរបស់ម្ចាស់ក្រុមហ៊ុន Archi...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [395]


កង​ទាហាន​សញ្ជាតិ​បេឡារូស​ម្នាក់​ត្រូវ​បាន​គេបាញ់​សំលាប់​នៅក្នុង​ទីក្រុង​ Sanaa​

ប្រទេស Yemen៖ កាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងទីក្រុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [462]


​សាលា​​រាជ​ធានីភ្នំពេញ ​​កំពុង​​​សិក្សា​​គ​ម្រោ​ង​​​ផ្លូវ​​ក្រោម​​ដី​​ ​

ភ្នំពេញៈ ផ្លូវ​​​ក្រោម​​ដី​មួយ​ខ្សែ​ដំបូងបង្អស់​រប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [422]


ការប៉ះ​ទង្គិច​គ្នា​នៅអេហ្ស៊ីប​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ៣នាក់​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសអេហ្ស៊ីបបានអោយដឹងថា ក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [406]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 476 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 890 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230989​ នាក់